ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយនិងកូនក្នុងផ្ទៃ មិនអាចគេចផុតពីមច្ចុរាជ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ទៅ​សម្រាលកូន​នៅ​ទីនោះ ។ បន្ទាប់​ពី​មរណភាព​របស់​ស្ត្រី​រង​គ្រោះ គ្រួសារបាន​ចោទប្រកាន់​ថា ករណី​នេះ​បណ្តាល​មក​ពី​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ប្រចាំការ ឯ​ប្រធាន​មន្ទីរពេទ្យ​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ​ដោយ​អះអាង​ថា…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ទៅ​សម្រាលកូន​នៅ​ទីនោះ ។ បន្ទាប់​ពី​មរណភាព​របស់​ស្ត្រី​រង​គ្រោះ គ្រួសារបាន​ចោទប្រកាន់​ថា ករណី​នេះ​បណ្តាល​មក​ពី​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ប្រចាំការ ឯ​ប្រធាន​មន្ទីរពេទ្យ​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ​ដោយ​អះអាង​ថា ស្លាប់​ដោយសារ​ទឹកភ្លោះ​បែក​ហូរ​ចូល​សួត​មិន​អាច​សង្គ្រោះ​បាន ។

ការ​បែកធ្លាយ​នូវ​រឿងរ៉ាវ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមីនា នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ុ​ក ឡៃ អាយុ​៤៤​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​កោស​សាច់​ត្រី​ និង​លើកដាក់​សត្វល្អិត​ឱ្យ​ថៃ នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ និង​មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រៅពី​ស្ត្រី​ជា​ម្តាយទារក ​ដែល​នៅ​ក្នុង​ផ្ទៃ​មិន​ទាន់​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​ផង ​ក៏​បាន​ស្លាប់​ទៅ​តាម​ម្តាយ​ដែរ ។

ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ឈ្មោះ ស៊ុ​ក ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កូន​ទី​២​នៃ​គ្រួសារ​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​ជិត​៩​យប់ ថ្ងៃ​ទី​២៥ ខែមីនា ខ្លួន​ជាមួយ​ប្អូនប្រុស​ម្នាក់​ទៀត​ឈ្មោះ ស៊ុ​ក ចិន្តា អាយុ​១៥​ឆ្នាំ បាន​នាំ​ម្តាយ​ទៅ​កាន់​មន្ទីរពេទ្យ​ ខណៈ​គាត់​ឈឺពោះ​សម្រាលកូន ។ យុវជន​ជា​កូន​បាន​បន្ត​ថា ពេល​ទៅ​ដល់​មន្ទីរពេទ្យ​មាន​ស្ត្រី​ម្នាក់​បាន​មក​សួរនាំ និង​បាន​បង្គាប់​ឱ្យ​ម្តាយ​ខ្លួន​ដើរទៅ​វិញ​ទៅ​មក​ដោយ​ប្រាប់​ថា ស្បូន​ទើបនឹង​បើក​តិច ។ លុះ​ម្តាយ​ខ្លួន​ដើរទៅ​មក​ក្នុង​មន្ទីរពេទ្យ​រហូត​ម៉ោង​ជិត​១​ទៀប​ភ្លឺ​ ក៏​ដើរមក​កាន់​គ្រែ​សម្រាក​វិញ ហើយ​និយាយ​ថា គាត់​វិលមុខ​ខ្លាំង​ណាស់​ ក៏​ទម្រេត​ខ្លួន​សម្រាក​ទៅ ។

រីឯ​បុរស​ឈ្មោះ សុខ ចាន់​ណា អាយុ​៤៤​ឆ្នាំ ជា​ប្តី​បាន​ប្រាប់​ថា គាត់​ទៅ​តាម​ក្រោយ​កូន​ៗ ដែល​នាំ​ម្តាយ​គេ​ទៅ​មន្ទីរពេទ្យ​។ គាត់​ថា មុន​ពេល​ប្រពន្ធ​គាត់​ស្លាប់ នៅ​លើ​ផ្ទៃមុខ​និង​ក​ឡើង​មាន​ស្នាម​ជាំ​ខ្មៅ ។ឃើញ​សភាព​បែប​មិន​ស្រួល គាត់​ក៏​បានឱ្យ​កូន​ទៅ​ហៅ​គ្រូពេទ្យ​ប្រចាំការ ​ដោយសារ​គាត់​ភ័យ​ព្រោះ​ឃើញ​ប្រពន្ធ​ដក​ចង្កា​មាន់​ទៅ​ហើយ ក៏​ខំ​រឹត​ទ្រូង​ធ្វើ​ចលនា​ឱ្យ ។ បុរស​ជា​ប្តី​បន្ត​ថា ខណៈ​គ្រូពេទ្យ​ស្រី​ម្នាក់​មក​ដល់​ក៏​យក​ប្រង់​ការ​អូស​ប្រពន្ធ​គាត់​ទៅ​បន្ទប់​សង្គ្រោះ និង​ដាក់​ខ្យល់​អុក​ស៊ី​សែន ប៉ុន្តែ​ប្រពន្ធ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។គ្រួសារ​រង​គ្រោះ​និង​ក្រុម​សាច់ញាតិ​បាន​សម្តែង​ការ​សោកស្តាយ​ដោយ​និយាយ​ថា ករណី​ខាងលើ​គួរតែ​ស្លាប់​ម្តាយ​ម្នាក់​បាន​ហើយ មិន​គួរ​គេ​បណ្តោយ​ឱ្យ​ស្លាប់​ដល់​កូន​ក្នុង​ផ្ទៃ​ម្នាក់​ទៀត​ទេ ។

ជុំវិញ​ករណី​ចោទប្រកាន់​នេះ លោក​វេជ្ជបណ្ឌិត ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បដិសេធ​ដោយ​បញ្ជាក់​ថា​ ការ​ពិត​ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​ទឹកភ្លោះ​បែក​ហូរ​ចូល​សួត ខណៈ​ស្បូន​ទើប​បើក​បាន​តែ​២​សង់ទីម៉ែត្រ ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​សម្រាលកូន​បាន​សម្រាប់​ស្ត្រី​គ្រប់​រូប​ដរាបណា​ស្បូន​បើក​បាន​១០​សង់ទីម៉ែត្រ​ទើប​កើត​បាន ។អ្នកគ្រូ​ពេទ្យ​ប្រចាំការ​នៅ​យប់​កើតហេតុ​នោះ​ឈ្មោះ ឡាយ អុ​ី​ជួង បាន​បដិសេធ​មិន​បំភ្លឺ​នោះ​ទេ​ដោយ​ប្រាប់​ថា គាត់​បាន​ធ្វើ​របាយការណ៍​ឱ្យ​ប្រធាន​មន្ទីរពេទ្យ​និង​ប្រធាន​មន្ទីរ​សុខាភិបាល​រួច​ហើយ ។ ដោយឡែក​ប្រភព​ពី​វេជ្ជបណ្ឌិត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា ស្ត្រី​ខាងលើ​កើត​ជំងឺ​អំ​ភ្លី​អា​មី​ញ៉ូ​ទិច គឺ​ជំងឺ​បែក​ទឹកភ្លោះ​មុន​បើក​ស្បូន ។

លោក​បន្ត​ថា ជំងឺ​នេះ​បើ​កើតឡើង​ហើយ អ្នកជំងឺ​១០០​នាក់ ស្លាប់​ទាំង​១០០​នាក់​ទោះ​ទៅ​គ្រូពេទ្យ​ប្រទេស​ណា​ក៏​មិន​អាច​ជួយ​បាន​ឡើយ ប៉ុន្តែ​វា​មិនសូវ​កើត​មាន​ទេ ។ ទោះបីជា​បែប​ណា​ តើ​នរណា​ជា​អ្នកដឹង​ថា​ ស្ត្រី​ដែល​មក​សម្រាលកូន​ហើយ​មាន​ជំងឺ​ដែល​គេច​ពី​ស្លាប់​មិន​បាន​នេះ ។ បើ​ដឹង​ថា មាន​ជំងឺ​នេះ​គួរ​រក​វិធី​សង្គ្​រោះ​ទារក​ក្នុង​ផ្ទៃ មិនមែន​បណ្តោយ​ឱ្យ​ពេទ្យ​ប្រចាំការ​ម្នាក់​ទទួលខុសត្រូវ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ