ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ចាកចេញ​ទៅ​ប្រជុំ​នៅ​វៀតណាម !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រទេស​៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រទេស​៣ គឺ​កម្ពុជា , ឡាវ​, និង​វៀតណាម​លើក​ទី​១០ ស្តី​ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣០ – ៣១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​ការ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំង​២​នេះ ជា​ពិសេស គឺ​ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​រឹតចំណង​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹង​មាំ​ជាមួយ​ប្រទេស និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​តំបន់ត្រីកោណ​។

តាម​រយៈ​កិច្ចប្រជុំ​កំពូល​នេះ នឹង​ឆ្លុះ​បញ្ចាំង​នូវ​ការ​ប្តេជ្ញា​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ និង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​,​ឡាវ​, វៀតណាម ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​តំបន់​»​។ សម្តេច​ក៏​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ