ប្រទេសវេណេស៊ុយអេឡា ៖ មនុស្សយ៉ាងតិច៦៨នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្នុងស្នងការដ្ឋានប៉ូលិសនៅទីក្រុង VALENCE ភាគខាងជើងវេណេស៊ុយអេឡាកាលពីថ្ងៃទី២៨ មីនា ។
យោងតាមអង្គការការពារសិទ្ធិពួកអ្នកទោសមួយថា ការបះបោរមួយរបស់អ្នកទោសជាច្រើនសិបនាក់សង្ស័យកើតឡើងមុនពេលមានភ្លើងឆាបឆេះនេះ ។ អគ្គរដ្ឋអាជ្ញាលោក TAREK WILLIAM SAAB តាម TWITTER បានបញ្ចេញប្រតិកម្មថា ប្រឈមមុខចំពោះព្រឹត្តិការណ៍យ៉ាងសែនទារុណនេះដែលកើតមានក្នុងស្នងការដ្ឋានប៉ូលិសធំនៃរដ្ឋ CARABOBO យើងបានចាត់តាំងឱ្យរដ្ឋអាជ្ញា៤រូបទទួលបន្ទុកបំភ្លឺចំពោះអ្វីដែលកើតមាន ។
វីដេអូមួយផ្សាយតាម TWITTER បង្ហាញមនុស្សជាច្រើនសិបនាក់ប្រមូលផ្តុំគ្នានៅមុខស្នងការដ្ឋានប៉ូលិសទាមទារឱ្យផ្តល់ព័ត៌មាននានា ហើយបណ្តានារីៗជាសាច់ញាតិជនរងគ្រោះកំពុងតែយំ ។ ប៉ូលិសបានបាញ់គ្រាប់បែកបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ ៕
ចែករំលែកព័តមាននេះ