ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពាក្យ​ចចាមអារ៉ាម​លោក​គី​ម ជុង​អ៊ុ​ន

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​ប្រទេស​ចិន ៖ ២​ថ្ងៃក្រោយ​ពាក្យ​ចចាមអារ៉ាម​នានា​ចិន​ទើប​អះ​អាង​នា​ថ្ងៃ​ទី​២៨ មីនា ពី​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ប៉េ​កាំ​ង​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ដែល​នា​ឱកាស​នោះ​អះអាង​ថា លោក​ត្រៀម​សម្រាប់​ការ​ជួប​គ្នា​កំពូល​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក ហើយនឹង​ខិតខំ​រក​ដំណោះស្រាយ​ដែល​ឈាន​ទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ…

ប្រទេស​កូរ៉េ​ខាងជើង​-​ប្រទេស​ចិន ៖ ២​ថ្ងៃក្រោយ​ពាក្យ​ចចាមអារ៉ាម​នានា​ចិន​ទើប​អះ​អាង​នា​ថ្ងៃ​ទី​២៨ មីនា ពី​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​ប៉េ​កាំ​ង​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ដែល​នា​ឱកាស​នោះ​អះអាង​ថា លោក​ត្រៀម​សម្រាប់​ការ​ជួប​គ្នា​កំពូល​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក ហើយនឹង​ខិតខំ​រក​ដំណោះស្រាយ​ដែល​ឈាន​ទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។

វិទ្យុជាតិ​កូរ៉េ​ខាងជើង KCBS អះអាង​នាថ្ងៃ​ទី​២៨ មីនា នោះ​ដែរ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​គី​ម ជុង​អ៊ុ​ន មក​កាន់​ប្រទេស​ចិន​តាមការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ។ ជន​លេខ​មួយ​កូរ៉េ​ខាងជើង​មក​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវការ​នោះ​រយៈពេល​៤​ថ្ងៃ​នៅ​ចិន គឺ​ពី​ថ្ងៃ​ទី​២៥ ដល់​២៨ មីនា រួម​ជាមួយ​ភរិយា​លោកស្រី RI SOLJU និង​លោក CHOE RYONG HAE មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ពលករ​កូរ៉េ ។

នេះ​ជា​ដំណើរ​ចេញ​ក្រៅប្រទេស​លើក​ដំបូង​របស់​លោក​គី​ម ជុង​អ៊ុ​ន ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ដំណាច់ឆ្នាំ​២០១១​មក ។ ទំនាក់ទំនង​រវាង​កូរ៉េ​ខាងជើង និង​ចិន​មាន​ភាព​ល្អក់កករ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ការ​បន្ត​របស់​ក្រុង​ព្យុ​ង​យ៉ាង​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ខ្លួន ។

ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​តឹង​រឹង​រថភ្លើង​ពិសេស​ពាស​ដែក​កូរ៉េ​ខាងជើង​បាន​មក​ដល់​ប្រទេស​ចិន​នា​ថ្ងៃ​ទី​២៥ មីនា នាំ​ឱ្យ​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ពី​លទ្ធភាព​នៃ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​ចិន ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​ថា លោក​ស៊ី ជី​ន​ពីង បាន​រៀបចំ​ការ​ទទួល​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​លោក​គី​ម ជុង​អ៊ុ​ន ដោយ​ធ្វើការ​កត់​សម្គាល់ថា ទំនាក់ទំនង​រវាង​ក្រុងប៉េ​កាំ​ង និង​ក្រុង​ព្យុ​ង​យ៉ាង​មាន​សារសំខាន់​បំផុត​សម្រាប់​ភាគី​ទាំង​២ ។

លោក​គី​ម ជុង​អ៊ុ​ន បាន​ជួប​ពិភាក្សា​ជាមួយលោក​ស៊ី ជី​ន​ពីង ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​អះអាង​នា​ឱកាស​នោះ​ថា លោក​ត្រៀម​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ក្រោយ​រយៈពេល​ច្រើន​ខែ​នៃ​ការ​គំរាមកំហែង​ពី​សង្គ្រាម​រវាង​ប្រទេស​ទាំង​២​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ។ លោក​គី​ម ជុង​អ៊ុ​ន​គូសបញ្ជាក់​ថា ជំហរ​របស់​យើង​នៅ​ដដែល​គឺ​សន្យា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​យោង​តាម​ឆន្ទៈ​របស់​អតីត​ប្រធានាធិបតី លោក​គី​ម អ៊ី​ល​ស៊ុ​ង និង​អតីត​អគ្គលេខាបក្ស​ពលករ​កូរ៉េ លោក​គី​ម ជុង​អ៊ី​ល ជា​អ្នក​កាន់​អំណាច​២​រូប​មុន​លោក​គី​ម ជុង​អ៊ុ​ន ។

ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ផ្សាយ​រូបភាព​នានា​របស់​លោក​គី​ម ជុង​អ៊ុ​ន និង​លោក​ស៊ី ជី​ន​ពីង ហើយ​មេដឹកនាំ​ទាំង​២​ចាប់ដៃ​គ្នា​នៅ​មុខ​ទង់ជាតិ​របស់​ប្រទេស​ទាំង​២ ។

ទស្សនកិច្ច​នេះ​របស់​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​បាន​លាតត្រដាង​តាំងពី​យប់​ថ្ងៃ​ទី​២៦ មីនា ដោយ​បណ្តាសារ​ព័ត៌មាន​ជប៉ុន​ដែល​អះអាង​ថា មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​មក​កាន់​ក្រុង​ប៉េ​កាំ​ង​តាម​រថភ្លើង​ពិសេស ប៉ុន្តែ​ពុំ​អាច​បញ្ជាក់​ថា នោះ​ពិតជា​លោក​គី​ម ជុង​អ៊ុ​ន នៅឡើយ ។

បណ្តាសារ​ព័ត៌មាន​ចិន​នៅ​សម្ងំ​ស្ងៀម​ពុំ​ទាន់អះអាង​ពី​ទស្សនកិច្ច​នេះ​ទេ ចាំ​រហូត​ដល់​លោកគី​ម ជុង​អ៊ុ​ន វិល​ត្រឡប់​ទៅ​ប្រទេស​លោក​វិញ ។

យោង​តាម​ស៊ី​ន​ហួ​ថា ក្នុង​ពិធីជប់លៀង​មួយរបស់​លោក​ស៊ី ជី​ន​ពីង ជូន​ជា​កិត្តិយស​ដល់​រូបលោក មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ថា ខ្ញុំ​បានពិភាក្សា​គ្នា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​លោក​ស៊ី ជី​ន​ពីង ពី​ការ​ពង្រីក​ទំនាក់ទំនង​រវាង​បក្ស​ទាំង​២ និង​រវាង​ប្រទេស​ទាំង​២ ពី​សភាពការណ៍​ផ្ទៃក្នុង​ប្រទេស​នីមួយ​ៗ ពី​ការ​ថែរក្សា​សន្តិភាព និងស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ព្រមទាំង​ពី​បញ្ហា​ឯទៀត​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ