ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះមជ្ឈមណ្ឌល​ពាណិជ្ជ​​ស្លា.ប់​53​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​យ៉ាងតិច​៥៣​នាក់ស្លាប់​កាលពី​ថ្ងៃ​ទី​២៥ មីនា ដោយសារ​ភ្លើង​ឆាបឆេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង KEMEROVO នៅ​តំបន់​ស៊ី​បេ​រី​ខាងលិច ។ តុល្យការ​អាចមាន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​មនុស្ស​ច្រើន​នាក់នៅ​បាត់​ខ្លួន​ដល់​យប់​ថ្ងៃ​ទី​២៥…

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​យ៉ាងតិច​៥៣​នាក់ស្លាប់​កាលពី​ថ្ងៃ​ទី​២៥ មីនា ដោយសារ​ភ្លើង​ឆាបឆេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង KEMEROVO នៅ​តំបន់​ស៊ី​បេ​រី​ខាងលិច ។

តុល្យការ​អាចមាន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​មនុស្ស​ច្រើន​នាក់នៅ​បាត់​ខ្លួន​ដល់​យប់​ថ្ងៃ​ទី​២៥ មីនា ។ ដោយ​ដកស្រង់​សម្តី​បណ្តា​អ្នកស៊ើប​អង្កេត​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី TASS មុន​នេះ គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៣៧​នាក់​ស្លាប់​ក្នុងគ្រោះ​អគ្គិភ័យ​ឆេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយនៅ​ក្រុង KEMEROVO ជាទី​ក្រុង​ឧស្សាហកម្ម​មួយ​នៅ​ស៊ី​បេ​រី​ខាងលិច។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​កុមារ​យ៉ាងតិច​៩​នាក់ ហើយ​មនុស្ស​ជាង​៤០​នាក់​រង​របួស ។
ដកស្រង់​ប្រភព​មួយ​ក្នុង​ផ្ទៃ​ភ្នាក់ងារ​ជួយសង្គ្រោះ​មូលដ្ឋាន​ទីភ្នាក់ងារ​ព័ត៌មាន RIA NOVOSTI រៀបរាប់​ពី​មនុស្ស​៦៩​នាក់​បាត់​ខ្លួន ក្នុងនោះ​មាន​កុមារ​៤០​នាក់ ។ ចំណែក​គណៈ​ក​ម្មា​ធិការ​ស៊ើបអង្កេត​គូសបញ្ជាក់​ថា បាន​ត្រួតពិនិត្យ​ព័​ត៌មាន​នានា​ស្តី​ពី​មនុស្ស​៣៥​នាក់​ដែល​អាច​បាត់​ខ្លួន ។

អគ្គិភ័យ​កើត​មាន​នា​វេលា​ម៉ោង​១១​ម៉ោង​សាកល​នៅ​ជាន់​ទី​៣ និង​ជាន់​ចុង​ក្រោយ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ កម្មនេះ​ស្ថិត​នៅ​កណ្តាល​ក្រុង​ដែល​មាន​កន្លែង​សូ​ណា សាល​បញ្ចាំង​ខ្សែភាពយន្ត​ជា​ច្រើន ភោជនីយដ្ឋាន​នានា ព្រមទាំង​កន្លែងលេង BOWLING មួយ​ផង ។ មជ្ឈមណ្ឌល​នេះ​មាន​មនុស្ស​ច្រើន​កុះករ​បំផុត​នា​ថ្ងៃអាទិត្យ ទី​២៥ មីនា នោះ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក ALEXANDRE EREMEIV អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​នៃ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ថ្លែង​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ច្រើន​ជាន់​នេះ​មាន​មនុស្ស​ពេញ ។ គេ​ពុំ​ដឹង​ច្បាស់​ឡើយ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ទីនោះ​ពេល​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង ។

យោង​តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើបអង្កេត​ថា ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​នៅ​ក្នុង​សាល​បញ្ចាំង​ខ្សែភាពយន្ត​មួយ ។ មនុស្ស​ប្រមាណ​ជា​១២០​នាក់​អាច​ជម្លៀស​ចេញ ។ យោង​តាម​ព័ត៌មាន​ដំបូង​នានា​ថា ដំបូល​បាន​បាក់​ក្នុង​សាល​បញ្ចាំង​ខ្សែភាពយន្ត​២ ។ បណ្តា​ទូរទស្សន៍​ក្នុងស្រុក​បាន​បង្ហាញ​រូបភាព​មនុស្ស​ទាំងឡាយ​លោត​ទម្លាក់់​ខ្លួន​តាម​បង្អួច​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដើម្បី​គេច​ចេញពី​អណ្តាតភ្លើង ។

ភ្លើង​ឆាបឆេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះអាច​ពន្លត់​ឈ្នះ​នា​វេលា​ម៉ោង​១៧​និង​៣០​នាទី
ម៉ោង​សាកល ។ អ្នក​ជួយ​សង្គ្រោះ និង​អ្នក​ពន្លត់ភ្លើង​ចំនួន​៣០០​នាក់​ត្រូវ​បាន​បញ្ជូន​មក។ រដ្ឋមន្ត្រីក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូត​ឆ្កូ​វ បាន​មក​កាន់​ទីក្រុង KEMEROVO ។

សរុប​ភ្លើង​ដែល​ចាប់​ឆាបឆេះ​ពី​រសៀល​ថ្ងៃ​ទី​២៥ មីនា មក បាន​បំផ្លាញ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​អស់​ទំហំ​សរុប​១.៥០០​ម៉ែត្រក្រឡា ។ ពេល​ភ្លើង​ឆេះ​រាលដាល​ខ្លាំង​ដំបូល​អគារ​ទំហំ​១.២០០​ម៉ែត្រក្រឡា​បាន​បាក់ ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូទី​ន បាន​បញ្ជា​ឱ្យ​លោក​ពូត​ឆ្កូ​វ មក​កាន់​ទីក្រុង​នៅ​​តំបន់​ស៊ី​បេ​រី​នេះ ហើយ​ចាត់​រាល់​វិធានការចាំបាច់ ដើម្បី​ជួយ​ដល់​បណ្តា​គ្រួសារ​ជន​រង
គ្រោះ ។ ប្រធានាធិបតី​បាន​សម្តែង​នូវ​ការ​ចូលរួម​មរណ​ទុ​ុ​ក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​សាច់​ញាតិ​គ្រួសារ​ជន​រង​គ្រោះ ហើយ​ជូនពរ​ឱ្យ​បណ្តា​អ្នក​របួស​ឆាប់​បានជា​សះស្បើយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ