ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ​ការ​ស្ល​ឈាម​របស់​លោក សម រុង្សី ចង់​ចរាចរ​គឺ​បរាជ័យ​ជា​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​ជប៉ុន​ចង់​ឲ្យ​មានការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​លោក​សមរ​ង្ស៊ី​បាន​ទទូច​ឲ្យ​មានការ​ចរចា​ឆាប់​ប៉ុន្តែ​ការ​ទទូច​នេះ​ត្រូវ​បាន​លោក​សុខ ឥ​សាន​អះអាង​ថា ស្លុត​ឈាម​របស់​លោក​សម រ​ង្ស៊ី ហើយ​ជា​កា​រខក​ចិត្តជា​ថ្មី​បន្ត​ទៀត ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​ជប៉ុន​ចង់​ឲ្យ​មានការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​លោក​សមរ​ង្ស៊ី​បាន​ទទូច​ឲ្យ​មានការ​ចរចា​ឆាប់​ប៉ុន្តែ​ការ​ទទូច​នេះ​ត្រូវ​បាន​លោក​សុខ ឥ​សាន​អះអាង​ថា ស្លុត​ឈាម​របស់​លោក​សម រ​ង្ស៊ី ហើយ​ជា​កា​រខក​ចិត្តជា​ថ្មី​បន្ត​ទៀត ។

ទោះបីជា​មានការ​បញ្ជាក់​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​គណ​ប្ស​កាន់​អំណាច​ក្តី​លោក​ព្រាប កុ​ល ប្រធាន​អង្ការ​តម្លាភាព​កម្ពុជា ចង់​ឃើញ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ៗ​ចំនួន​ពីរ​ចូល​តុ​ចរចា​ផ្នែក​នយោបាយ​ឲ្យ​បាន​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

ការ​ចង់​ឃើញ​ការ​សន្ទនា​ផ្នែក​នយោបាយ​នេះ​បន្ទាប់​ពី​លោក​ឃើញ​ថា ប្រទេស​ជប៉ុន​ដែល​ជា​ម្ចាស់​ជំនួយ​ជួ​យមក​កម្ពុជា​បាន​ស្នើ​ឲ្យ​មានការ​ចរចា​គ្នា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​ថា គឺជា​ឱកាស​មួយ​បាន​កន្លង​ផុត​ទី សម្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គ ណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ជប៉ុន​ធ្វើ​ជា​អាជ្ញាកណ្តាល ។

លោក​ព្រាប​កុ​ល​បាន​ឲ្យ​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក នៅ​ថ្ងៃ​ទី​២៦ មីនា​ថា ឱកាសល្អ​នៃ​ការ​សន្ទនា​នយោបាយ​មួយ​បាន​កន្លង​ផុត​ទៅ​ដោយសារ តែ​អ្នកនយោបាយ​វាយ​កម្ទេច​ផ្ទះ​ឈើ​៣​ខ្នង ដើម្បី​ធ្វើ​អុស​ដុត​ស្ងោរ​ពង​ទា​១​គ្រាប់ ។ ឥឡូវនេះ ពេលវេលា​សម្រាប់​ការ​សន្ទនា ដើម្បី​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ប្រកបដោយ​ការ​សម្បទាន​ទៅ​វិញ​ទៅ​មក រវាង​ភាគី​ទាំង​ពីរ​គឺ នៅ​សល់​តែ​៣ ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ បើ​ពន្យា​ដល់​៥ ស​ប្តា​ហ៍​ទៀត គឺ​យឺត​ពេល ។

លោក​បញ្ជាក់​ថា «​ក្នុង​ពេល​នេះ​មិត្ត​ជប៉ុន​បាន​ចេញ​មុខ​ជួយ​ធ្វើ​មេអណ្តើក ដើម្បី​ស​ម្រួ ប​សម្រួល​ឱ្យ​មានការ​សន្ទនា​នយោបាយ​នេះ បាន​កើតឡើង​ទាន់​ពេលវេលា ។ ខ្ញុំ​សង្ឃឹមថា អ្នកនយោបាយ​មិន​ដុត​ភ្លើង ដើម្បី​ស្ងោរ​ពង​ទា​ទៀត​ទេ ក្នុង​ខណៈ​ពេល​នេះ ។ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​ស្តាប់​ឮ​នូវ​ភាសា​សម្រុះសម្រួល​ដោយ​ថ្ម​ម​ពាក្យ​សម្តី ដើម្បី​ឈាន​ទៅ​រក​ការ​សន្ទនា​មួយ​ដែល​អាច​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ទំនាស់​នយោបាយ​ខ្មែរ​ឱ្យ​បាន​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​» ។

សូម​ជម្រាប​ថា បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន ធ្លាប់​បាន​អះអាង​ថា មិន​មានការ​ចរចា​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដាច់ខាត ព្រោះ ថា​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​រំលាយ​បាត់​ទៅ​ហើយ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មីនា​ថា លោក​សម រង្សី កំពុង​ស្ល​ឈាម​ចង់​ចរចា ។ លោក​បាន​បន្ត​ថា គ្រាន់តែ​ទីប្រឹក្សា​ជាន់ខ្ពស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ចូល​ជួប សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សាកសួរ​ពី​ស្ថានការណ៍​នយោបាយ​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​វប្បធម៌​សន្ទនា​នោះ ស្រាប់តែ​លោក​សម រង្សី បង្ហា ញ​ពី​អាកប្បកិរិយា​ជ្រួលជ្រើម​ចង់​ចរចា ហើយ​និយាយ​ហាក់ដូច ជា​មាន​ក្តី​សង្ឃឹម​ដ៏​តិច តួច​ថា ជប៉ុន គឺជា​អាជ្ញាកណ្តាល​មួយ​ក្នុង​ការ​សម្របសម្រួល​ឲ្យ​មានការ​ចរចា ។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ​លោក សម រង្សី បែរជា​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​មក​ឲ្យ (​គជ​ប​) ដើម្បី​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​អាច​ដំណើរការ​ដោយ​រលូន ។

លោក​បញ្ជាក់​ថា «​ជប៉ុន​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​រួច​ហើយ​ថា មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ ហើយ​នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា​តទៅ​ទៀត​យ៉ាង​ពេញទំហឹង​ទោះបី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ផ្តាច់ជំនួយ​មក​ឲ្យ​កម្ពុជា​ក្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ