ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អញ​ច្រាន​លេង​តើហ៍​»… ​ដេរ​អស់៣០ថ្នេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​បាន​បុគ្គលិក​ផ្ទះសំណាក់​កាប់​១​កាំបិត​បុ័ងតោ​ រង​របួស​ដេរ​៣០​ថ្នេរ ដោយសារ​ខឹង​សួរនាំ​រឿង​បបួល​ទៅ​ផឹកស៊ី​ ហើយ​ត្រឡប់​មក​វិញ​មុន ​កាលពី​វេលា​ម៉ោង​០៦​ និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​២១ មីនា…

រាជធានី​ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​បាន​បុគ្គលិក​ផ្ទះសំណាក់​កាប់​១​កាំបិត​បុ័ងតោ​ រង​របួស​ដេរ​៣០​ថ្នេរ ដោយសារ​ខឹង​សួរនាំ​រឿង​បបួល​ទៅ​ផឹកស៊ី​ ហើយ​ត្រឡប់​មក​វិញ​មុន ​កាលពី​វេលា​ម៉ោង​០៦​ និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​២១ មីនា នៅ​មុខ​ផ្ទះសំណាក់​វិមាន​មាស ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ សុខ វុ​ធាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ប្រកប​របរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ។ ជន​បង្ក​ឈ្មោះ អា​ណែ​ត ភេទ​ប្រុស ជា​បុគ្គលិក​ផ្ទះសំណាក់ ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ មាន​ស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៤​រសៀល ជន​បង្ក​បាន​នាំ​រូប​គាត់ ទៅ​ផឹកស៊ី​នៅ​ម្ដុំ​ផ្លូវ​២០០៤ ដោយ​និយាយ​គ្នា​ថា ឱ្យ​ចេញ​លុយ​ចំនួន​២​ម៉ឺន​រៀល ។ រីឯ​ជន​បង្ក​ចេញ​ចំនួន​៥​ដុល្លារ បន្ទាប់​មក​​អ្នក​ទាំង​២​បាន​ផឹកស្រា​ជាង​​មួយ​ម៉ោង ស្រាប់តែ​ជន​បង្ក​ជា​បុគ្គលិក​ផ្ទះសំណាក់​សុំ​ចេញ​ទៅ​មុន​ប្រាប់​ថា ​មាន​រវល់ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ផឹក​ជាមួយ​អ្នក​ផ្សេង​បន្ត ​រហូត​ដល់​ពេល​ល្ងាច​ ទើប​ចេញថ្លៃ​ផឹកស៊ី​អស់​ចំនួន​ជាង​១០​ម៉ឺន​រៀល ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះសំណាក់​ខាងលើ ពេល​ឃើញ​ជន​បង្ក​ហើយ​​បាន​និយាយ​ថា​៖ «​ហ្អែ​ង​បបួល​អញ​ទៅ​ផឹក ម៉េច​ក៏​ហ្អែ​ង​មក​ចោល​អញ​បាត់​ មិន​ចាំ​មក​ជាមួយ​គ្នា​»​។ នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ច្រាន​ជន​បង្ក​លេង ហើយ​ជន​បង្ក​ខាងលើ​ បាន​និយាយ​ថា ម៉េច​ហ្អែ​ងរ​ក​វាយ​អញ​មែន​ទេ ពេល​នោះ​ជន​រង​គ្រោះ​ឆ្លើយ​ថា «អញ​ច្រាន​លេង​តើហ៍​» ។ នៅ​ពេល​នោះ​ ជន​បង្ក​ស្ទុះ​ទៅ​ក្នុងផ្ទះ​សំណាក់​ ហើយ​យក​កាំបិត​ប័ង​តោម​កកាប់​ទៅ​លើ​ជន​រង​គ្រោះ​គេច​រហូត ក៏​ត្រូវ​ជន​បង្ក​កាប់​មួយ​កាំបិត​បុ័ងតោ​ទៀត ចំ​ខាងក្រោម​ក្លៀក ​ផ្នែក​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ ហូរ​ឈាម​ស្រោច​ខ្លួន ។

បន្ទាប់​ពី​កាប់​ឱ្យ​រង​របួស​ហើយ​ ជន​បង្ក​បាន​រត់​ចូល​ក្នុងផ្ទះ​សំណាក់​បាត់ ភ្លាម​ៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​អ្នក​មើល​ការ​ខុស​ត្រូវ​មិន​ឱ្យ​ចូល​រង់ចាំ​ម្ចាស់ផ្ទះ​សំណាក់​អនុញ្ញាត​សិន ជា​ហេតុ​ឱ្យ​ជន​បង្ក​គេចខ្លួន​បាត់ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​រឺ​ុ​ម៉ក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដេរ​ជាង​៣០​ថ្នេរ ៕ ​

អត្ថបទសរសេរ ដោយ