ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ័រកៅស៊ូ​វៀតណាម​ធ្លាក់​ចុះ​ចាប់ពី​ឆមាស​ទី២ឆ្នាំ​មុន

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ តម្លៃ​ជ័រកៅស៊ូ​ធម្មជាតិ​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​តាំងពី​ឆមាស​ទី​២​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​នេះ​ពិចារណា​មុន​នឹង​ធ្វើ​គម្រោង​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០១៨​ ។ បច្ចុប្បន្ន តម្លៃ​ជ័រកៅស៊ូ​ស្មើ​ប្រមាណ​១.៦០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​តោន ឬ​តិច​ជាង​ឆ្នាំ​មុន​ដល់​ទៅ​១០% ។ ក្រុមហ៊ុន​ផលិត​ជ័រកៅស៊ូ​មួយ​ចំនួន​ក៏​ដំណើរការ​មិន​បាន​ល្អ​ដែរ…

ទីក្រុង​ហាណូយ ៖ តម្លៃ​ជ័រកៅស៊ូ​ធម្មជាតិ​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​តាំងពី​ឆមាស​ទី​២​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​នេះ​ពិចារណា​មុន​នឹង​ធ្វើ​គម្រោង​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០១៨​ ។

បច្ចុប្បន្ន តម្លៃ​ជ័រកៅស៊ូ​ស្មើ​ប្រមាណ​១.៦០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​តោន ឬ​តិច​ជាង​ឆ្នាំ​មុន​ដល់​ទៅ​១០% ។ ក្រុមហ៊ុន​ផលិត​ជ័រកៅស៊ូ​មួយ​ចំនួន​ក៏​ដំណើរការ​មិន​បាន​ល្អ​ដែរ ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ ។
ក្រុមហ៊ុន Dong Phu Rubber មាន​គម្រោង​លក់​ជ័រកៅស៊ូ​ក្នុង​តម្លៃ​ប្រមាណ​១.៦០០​ដុល្លារ​ក្នុង​១​តោន ឬ​តិច​ជាង​តម្លៃ​ក្នុង​ឆ្នាំ​២០១៧ ដល់​ទៅ​៨,៤% ។

ជាមួយ​គ្នា​នេះ នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន Phuoc Hoa Rubber Co មាន​គម្រោង​លក់​ជ័រកៅស៊ូ​របស់​ពួក​គេ​ក្នុង​តម្លៃ​ប្រមាណ​១.៦០០​ដុល្លារ​ដែរ​ក្នុង​១​តោន គឺ​ទាប​ជាង​តម្លៃ​ក្នុង​ឆ្នាំ​២០១៧ ដែល​ស្មើ​ប្រមាណ​១.៨០០​ដុល្លារ​ក្នុង​១​តោន ។

ចំណែក​ក្រុមហ៊ុន Tay Ninh Rubber JSC ក៏​មាន​គម្រោង​លក់​ជ័រកៅស៊ូ​ក្នុង​តម្លៃ​នេះ​ដែរ ។ លើស​ពី​នេះ ក្រុមហ៊ុន​នេះ​បាន​កាត់​បន្ថយ​គោលដៅ​ទិន្នផល​របស់​ពួក​គេ ចាប់ពី​៩.៨០០​តោន មក​៨.៧០០​តោន​, ផ្នែក​កែ​ច្នៃ​ពី​១៤.៨០០​តោន មក​១២.៧០០​តោន និង​ផលិតកម្ម​ពី​២,១៤​តោន​ក្នុង​១​ហិ​កតា​ក្នុង​១​ឆ្នាំ មក​ស្មើ​១,៩៦​តោន​ក្នុង​១​ហិ​កតា​ក្នុង​១​ឆ្នាំ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ MayBank KimEng Securities Corp បាន​ព្យាករ​ថា តម្លៃ​ជ័រកៅស៊ូ​ប្រហែលជា​អាច​ល្អ​ប្រសើរ​ឡើង​វិញ​បន្តិច ព្រោះតែ​កត្តា​មួយ​ចំនួន​ដូច​ជា រដ្ឋាភិបាល​ប្រទេស​ថៃ​ប្រកាស​ពី​កម្មវិធី​ឧបត្ថម្ភ​ធន​តម្លៃ​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ខណៈ​ក្រុមហ៊ុន​ធំ​ៗ​មក​ពី​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី យល់​ស្រប​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម​របស់​ពួក​គេ ។

នា​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ចេញ​ប័ណ្ណបំណុល​ប្រមាណ​១​ប៊ី​លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​ជ័រកៅស៊ូ​លើសលប់ និង​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​វិញ ។
រដ្ឋមន្ត្រី​កសិកម្ម​ថៃ លោក Grisada Boonrach មាន​គម្រោង​កាត់​បន្ថយ​ជ័រកៅស៊ូ​ប្រមាណ​ពី​១ ទៅ​៣,៣​លាន​តោន​ឯណោះ​នៅ​ចុងឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ