ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ កងទ័ព​មួក​ខៀវ​កម្ពុជា​ត្រូវ​បាន​ក្រុម​ឧទ្ទាម​វាយប្រហារ​នៅ​ម៉ា​លី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា កាលពី​ម្សិលមិញ (​ត្រូវ​នឹង​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨​នេះ​ថា កាលពី​ម្សិលមិញ (​ត្រូវ​នឹង​ថ្ងៃ​ទី​២២ មីនា​) វេលា​ម៉ោង​១​និង​៥៥​នាទី​ល្ងាច​ម៉ោង​នៅ​កម្ពុជា មានការ​វាយប្រហារ​ដោយ​ឧទ្ទាម គឺ​បាញ់​ផ្លោង​ចូល​បន្ទាយ​កងទ័ព​មួក​ខៀវ​កម្ពុជា ​ចំនួន​៣​គ្រាប់ ត្រូវ​ចំ​ស្នាក់​ការ​របស់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា នៅ​តំបន់ Kidal ប្រទេស​ម៉ា​លី ។

យ៉ាងណាមិញ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា សូម​បងប្អូន​កម្ពុជា «​សូមកុំ​ព្រួយ​បារ​ម្ម​ណ៍​» ទោះបី​មានការ​វាយប្រហារ​ដោយ​ពួក​ឧទ្ទាម តាម​រយៈ​ការ​បាញ់​ផ្លោង​ឆេះ​បន្ទាយ​កម្ពុជា «​តែ​គ្មាន​ស្លាប់ និង​របួស​កងទ័ព​កម្ពុជា​ទេ​» តែ​មានបារាំង​របួស​៥​នាក់ ដោយ​ការ​វាយប្រហារ​នេះ  ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្កោលទោស​ពួក​ក្រុម​ឧទ្ទាម ដែល​បាន​វាយប្រហារ​កងទ័ព​មួក​ខៀវ ។

សម្តេច​បាន​បញ្ជាក់​អំពី​ការ​វាយប្រហារ​នេះ ​នៅ​ខេត្តព្រៃវែង ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ ១១ ពី​អ្នក​លឿង​ខេត្តព្រៃវែង ទៅ​កាន់​ខេត្ត ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៣ ខែមីនា ២០១៨ ។

សូម​រម្លឹក​ថា កងកម្លាំង​មួក​ខៀវ​កម្ពុជា​៤​រូប បាន​ស្លាប់ ក្រោយ​រង​ការ​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​អាហ្វ្រិកកណ្តាល កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​២១  ខែឧសភា ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ