ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់នោះចង់ ទោះប្រពន្ធពពោះ៨ខែក៏នៅតែចង់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឱ្យចុះ​ជួយ​អន្តរាគមន៍​​​ឃាត់ខ្លួនបុរស​​ប្ដី​កំណាច​ល្មោភកាម​ ដែល​បាន​វាយ​បង្ខំ​នាង​រួម​ភេទ​រាល់ថ្ងៃ​ បើទោះបីជា​នាង​មាន​ផ្ទៃពោះ​រហូត​ដល់​ទៅ​៨​ខែ​ទៅ​ហើយនោះ ។  ហើយ​​បើពេល​មិន​ព្រមឱ្យ​​រួមរ័ក ​លោក​ប្ដី​រូបនោះនឹង​​វាយ ​ឬ​ច្របាច់.ក​ធ្វើបាបដោយ​​ឥត​ត្រា​ប្រណី​​ឡើយ​។…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឱ្យចុះ​ជួយ​អន្តរាគមន៍​​​ឃាត់ខ្លួនបុរស​​ប្ដី​កំណាច​ល្មោភកាម​ ដែល​បាន​វាយ​បង្ខំ​នាង​រួម​ភេទ​រាល់ថ្ងៃ​ បើទោះបីជា​នាង​មាន​ផ្ទៃពោះ​រហូត​ដល់​ទៅ​៨​ខែ​ទៅ​ហើយនោះ ។  ហើយ​​បើពេល​មិន​ព្រមឱ្យ​​រួមរ័ក ​លោក​ប្ដី​រូបនោះនឹង​​វាយ ​ឬ​ច្របាច់.ក​ធ្វើបាបដោយ​​ឥត​ត្រា​ប្រណី​​ឡើយ​។

​ហេតុការណ៍ចុះឃាត់ខ្លួន​ប្ដី កើតឡើងកាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២២ មីនា ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយនាង​បាន​​​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង ​។ ស្ត្រី​រងគ្រោះ​ជាប្រពន្ធ​ ឈ្មោះ មឿ​ន សុ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ មុខរបរ​ដើរ​បេះ​បន្លែ​លក់ មានស្រុក​កំណើត នៅ​ក្នុងភូមិ​២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​ ។ ​ដោយឡែក​ បុរស​ប្ដី  ឈ្មោះ កង សំអាត អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់​ ។

ស្ត្រីរងគ្រោះ​រៀបរាប់​បន្ត​ថា នាង​និង​ប្ដី​មិនមែន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ដោយ​ចិត្ត​ឯងនោះ​ទេ​ គឺ​បាន​រៀប​ការ​ជាមួយ​គ្នា​តាម​គន្លង​ប្រពៃណី​តាម​ច្បាប់​ត្រឹមត្រូវ ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។ ​មិនតែប៉ុណ្ណោះ​ ចំណងដៃ​អាពាហ៍ពិពាហ៍​ គឺ​បានកូន​ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ ​ហើយ​ក៏​បន្ត​មាន​មាន​ផ្ទៃពោះ​កូន​ទី​បី​ (ក្នុងពោះ​៨​ខែ)​ទៀត​។ ហើយ​អ្វី​ដែល​ធ្វើឱ្យ​​នាង​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត​នោះ​ គឺ​ប្ដី​​នាង​​ល្មោភកាម​ខ្លាំង​ណាស់​ ។ ​បើ​ទោះបីជា​ដឹង​ថា ​នាង​មាន​ផ្ទៃ​៨​ខែ​ជិត​គ្រប់​ខែ​ សម្រាលកូន​ទៅ​ហើយ​ក្ដី​ ក៏​ប្តី​មិន​បាន​លើកទឹកចិត្ត​នាង​ឡើយ​ហើយ​បែរជា​បង្ខំ​រួម​ភេទ​រាល់ថ្ងៃ បើ​នាង​មិន​ព្រម​លោក​ប្ដី​តែង​ប្រើ​ហឹ​ង្សា វាយដំ​ឬ​ច្របាច់ក​នាង​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។ ​

​នគរបាលឱ្យ​ដឹងដែរថា ក្រោយ​​​ទទួល​បាន​បណ្ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​រួច កម្លាំង​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​បុរស​ជា​ប្ដី​​ភ្លាម​ៗ ។ លុះ​ពេល​ទៅ​ដល់​បាន​រក​ឃើញ​ឧបករណ៍​ សម្រាប់​សេព​គ្រឿងញៀន​​មួយ​ចំនួន ​ដែល​បញ្ជាក់​ថា​ជនសង្ស័យ​ ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន  ។

អត្ថបទសរសេរ ដោយ