ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះមានបទបញ្ជាក៏នៅតែមានអ្នកថ្លើមធំហ៊ានបំពាន

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ខុសច្បាប់ តាម​ច្រករបៀង​ក្នុង​ខេត្តមណ្ឌល​គិរី​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​កើត​មាន​ជាប់​ជា​ប្រចាំ​ថ្ងៃ បើ​ទោះជា​មានការ​ដាក់​បទបញ្ជា​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ចរាចរ​ឈើ​ចេញ​ក្រៅប្រទេស​នា​ពេល​កន្លង​មក ។ ជាក់ស្តែង​ឈើ​ពេញ​មួយ​រថយន្ត​ត្រូវ​បាន​នគរបាល​ចាប់​បង្ក្រាប​បាន ខណៈ​កំពុង​លួច​ដឹក​ជញ្ជូន​ឈើ​បម្រុង​ឆ្លង​ដែន​តាម​ច្រករបៀង ង៉ាំ​ដី…

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ខុសច្បាប់ តាម​ច្រករបៀង​ក្នុង​ខេត្តមណ្ឌល​គិរី​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​កើត​មាន​ជាប់​ជា​ប្រចាំ​ថ្ងៃ បើ​ទោះជា​មានការ​ដាក់​បទបញ្ជា​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ចរាចរ​ឈើ​ចេញ​ក្រៅប្រទេស​នា​ពេល​កន្លង​មក ។

ជាក់ស្តែង​ឈើ​ពេញ​មួយ​រថយន្ត​ត្រូវ​បាន​នគរបាល​ចាប់​បង្ក្រាប​បាន ខណៈ​កំពុង​លួច​ដឹក​ជញ្ជូន​ឈើ​បម្រុង​ឆ្លង​ដែន​តាម​ច្រករបៀង ង៉ាំ​ដី ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ខុសច្បាប់​បម្រុង​លោត​ឆត្រ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​តាម​ច្រករបៀង​ដែល​ក​ម្លាំ​នគរបាល​ចាប់​បង្ក្រាប​បាន​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពុំ​មាន​ពាក់​ផ្លា​ក​លេខ បាន​ផ្ទុក​ឈើ​ប្រភេទ​កកោះ​ចំនួន​១៨​ដុំ មាន​ប្រវែង​២​ម៉ែត្រ និង​មានមុខ​កាត់​ចាប់​ពីមុខ​៣០​សង់ទីម៉ែត្រ ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។ បច្ចុប្បន្ន​រថយន្ត និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ប្រគល់​ឱ្យទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ