ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ចោទ​លោក​សម រ​ង្ស៊ី​ធ្វើ​នយោបាយ​មាន​ចរិត​ដូច ប៉ុ​ល​ពត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា លោក​សម រ​ង្ស៊ី ធ្វើ​នយោបាយ​មាន​ច​រិ​ត​ដូច ប៉ុ​ល ពត…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា លោក​សម រ​ង្ស៊ី ធ្វើ​នយោបាយ​មាន​ច​រិ​ត​ដូច ប៉ុ​ល ពត ។ ការ​អះអាង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​ថា កំពុង​ដឹកនាំ​ប្រទេស​ដូច​ប៉ុ​ល ពត ។

លោក​សុខ​ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨​ថា ច​រិ​ក​នយោបាយ​ប៉ុ​ល​ពត​របស់​លោក សម រង្សី ធ្វើ​នយោបាយ​តាំងពី​ដើម​មក គឺ​យក​តាម​វប្បធម៌​នយោបាយ​របស់​ខ្មែរក្រហម ប៉ុ​ល​ពត ដោយ​យក​ការ​ចងកំហឹង​វណ្ណៈ​ក្នុង​សង្គម រួម​មាន យក​អ្នកមាន លោក​ឧកញ៉ា ថៅកែ ជា​ខ្មាំងសត្រូវ​របស់​អ្នកក្រ ហៅ​សុទ្ធតែ​ជា​ថៅកែ ឧកញ៉ា​ចិត្តខ្មៅ ។ ញុះញង់​ឲ្យ​អ្នកក្រ​ចងកំហឹង និង​អ្នកមាន​មើល​មុខ​គ្នា​មិន​ត្រង់ ដោយ​កំណត់​អ្នកមាន​ជា អ្នក​ជិះជាន់​ជា​អ្នក​កេងប្រវ័ញ្ច​លើ​អ្នកក្រ ។

បើ​គេ​បាន​កាន់​អំណាច​នឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ​អ្នកមាន​ចែក​អ្នកក្រ ដើម្បី​បោក​បញ្ឆោត​អ្នកក្រ​យក​សន្លឹក​ឆ្នោត និង​រឹបអូស​ដីធ្លី​ពី​អ្នកមាន​ចែក​ឲ្យ​អ្នកក្រ​ជាដើម ។

លោក​បន្ត​ថា លោក​សមរ​ង្ស៊ី​ក៏​បាន​កំណត់​ថា អ្នកមាន​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ពុក​រលួយ ដោយ​មិន​ពិចារណា​ពី​ប្រភព​រកបាន​ពី​កន្លែង​ណា តាម​វិធី​ណា​នោះ​ឡើយ ។ ចោទ និង​លាប​ពណ៌​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​ក្បាល​យួន ខ្លួន​ខ្មែរ ធ្វើការ​បម្រើ​នយោបាយ​យួន ។

លោក​បញ្ជាក់​ថា «​ដើរ​នយោបាយ​តាម​ប៉ុ​ល​ពត អ្នក​ធ្វើ​ត្រូវចិត្ត​ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ តែបើ​គេ​មិន​ដើរ​តាម​ខ្លួន គឺជា​ជន​ក្បត់ជាតិ ក្បត់បក្ស​ភ្លាម ។ ទណ្ឌិត​លោក​សម រ​ង្ស៊ី ដឹកនាំ​អត្ត​នោ​ម័ត​ផ្តាច់​ការ តែ​មក​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន ថា ផ្តាច់​ការ​ទៅ​វិញ ។ ទណ្ឌិត​លោក​សម រ​ង្ស៊ី ដោយសារ ចង់បាន​អំណាច គិតតែ​ដើរទៅ​ឱបដៃឱបជើង​បរទេស​ឲ្យ​គាបសង្កត់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មិន​ឲ្យ​រស់នៅ​បាន​សុខ ។

លោក​បន្ថែម​ថា លោក​សម រង្សី ដើរ​តែ​ចោទ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ចែក​ដី​ខ្មែរ​ឲ្យ​យួន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ធ្វើ​បាត់​កោះត្រល់ និង​ដែនដី​កម្ពុជា​ក្រោម ដោយ​មិនដឹងខ្យល់​អី​សោះ ។ ទ​ង្វើ និង​សកម្មភាព​របស់​គាត់ គឺ​ដើរ​តាម​នយោបាយ​របស់​ខ្មែរក្រហម ប៉ុ​ល​ពត សុទ្ធតែ​ម្តង ដែល​ធ្វើ​ឲ្យ​សង្គម​ជាតិខ្មែរ​មិន​បាន​សុខ ។

គួរ​បញ្ជាក់​ថា លោក​សម រ​ង្ស៊ី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៦ មិ​នា​នេះ​ចោទប្រកាន់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ដើរ​តាម​គន្លង ប៉ុ​ល ពត ។
ដែល​លោក​សម រ​ង្ស៊ី​បាន​សរសេរ​ថា កាលពី​៤០​ឆ្នាំ​មុន ជំងឺ​ស​សៃ​ប្រសាទ​របស់ ប៉ុ​ល ពត បាន​ធ្វើ​ឲ្យ​គាត់​ឃើញ​តែ​សត្រូវ​ជុំវិញ​ខ្លួន ហើយ​ដើរ​ចោទ​គេ​ចោទ​ឯង​ថា ជា «​ជន​ក្បត់​» ដែល​ធ្វើការ​ឲ្យ CIA (​របស់​សហរដ្ឋអាមេរិក​) KGB (​របស់​សហភាព​សូ​វៀត​) ឬ​ក៏​ធ្វើការ​ឲ្យ​យួន​តែ​ម្តង ។

លោក​សម រ​ង្ស៊ី សរសេរ​ចោទប្រកាន់​ថា ៖ «​ឥឡូវនេះ ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​ជា​មេកង​ពល​ក្រោម​បញ្ជា​របស់ ប៉ុ​ល ពត កំពុង​តែ​ដើរ​តាម​គន្លង​របស់ ប៉ុ​ល ពត ។ គាត់​កំពុង​រក​លេស​គ្រប់​បែប​យ៉ាង ចោទប្រកាន់​លោក កឹ​ម សុខា និង​រូប​ខ្ញុំ ដើម្បី​កម្ចាត់​អ្នក​ទិតៀន​ទាំងអស់ ដែល​ហ៊ាន​ប្រឆាំង​អំណាច កាន់តែ​ឃោរឃៅ​របស់​គាត់ ។ មិនយូរ​ទេ គាត់​នឹង​ចោទប្រកាន់​ថែម​ទៀត​ថា​លោក កឹ​ម សុខា និង​ខ្ញុំ​ជា «​ជន​ក្បត់​» ដែល​ធ្វើការ​ឲ្យ​ប្រទេស​អា​ល្លឺ​ម៉​ង់ (Germany) ពេល​ណា​គាត់​ដឹង​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ឡើង​ដោយ​មានការ​ផ្គត់ផ្គង់​ពី​អង្គការ​អា​ល្លឺ​ម៉​ង់​ពីរ គឺ​មូលនិធិ Konrad Adenauer និង​មូលនិធិ Friedrich Naumann» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ