ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២រូប​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ តុលាការ​សាលា​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ​២០១៨​នេះ​ បាន​សម្រេច​​បដិសេធ​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ក្រៅ​ឃុំ ។ នេះ​បើ​តាម​ប្រសាសន៍​លោក កែវ វ៉ា​នី…

​រាជធានី​ភ្នំពេញ ​៖ តុលាការ​សាលា​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ​២០១៨​នេះ​ បាន​សម្រេច​​បដិសេធ​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ក្រៅ​ឃុំ ។ នេះ​បើ​តាម​ប្រសាសន៍​លោក កែវ វ៉ា​នី មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារព័ត៌មាន​វិ​ទ្យុ​អាស៊ី​សេរី​២​នាក់។​

​លោក​មេធាវី​រូប​នេះ​បាន​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល​​បាន​លើកយក​សំណុំរឿង​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ជន​ជាប់​ចោទ តែ​ក្រោយ​ពី​សវនាការ​ចប់ «​ចៅ​ក្រម​​សម្រេច​បន្ត​ឃុំខ្លួន​កូនក្តី​របស់​លោក​ទាំង​ពីរ​នាក់​​ក្នុង​ពន្ធនាគារ​ដដែល ពោល​គឺ​មិន​ព្រម​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​សុំ​​ទេ​»​។​

​លោក​មេធាវី កែវ វ៉ា​នី បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ក្រោយ​ពី​សវនាការ​ថា​កូន​ក្តី​របស់​លោក​ជា​អតីត​បុគ្គលិក​អាស៊ី​សេរី​២​រូប ​គឺ​លោក អ៊ួ​ន ឈិ​ន និង​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ​ម៉ា​រ៉ា​ឌី ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។ លោក​មេធាវី​បាន​លើក​ឡើង​ថា​ កូនក្តី​របស់​លោក​ទាំង​២នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​រយៈពេល​បួន​ខែ​នៅ​ពន្ធនាគារ ទើប​ពួក​គាត់​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ការ​ឃុំខ្លួន​របស់​តុលា​ការក្រុង​ភ្នំពេញ ។ នៅ​សាលាឧទ្ធរណ៍​បាន​បដិសេធ ក៏​សម្រេច​បន្ត​ប្តឹង​សារទុក្ខ​មក​កាន់​តុលាការ​កំពូល​ទៀត​។​

​សូម​បញ្ជាក់​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ​ លោក សេង ហៀ​ង នា​ពេល​​កន្លង​មក ក៏​បាន​ធ្វើការ​ចោទប្រកាន់​លោក អ៊ួ​ន ឈិ​ន និង​លោក យាង សុ​ជា​មេត្តា ពី​​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​​អាទិ៍​ដែល​បង្ក​ឱ្យ​មានការ​អន្តរាយ​ដល់​ការ​ការ​ពារ​​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ អាច​ប្រឈម​នឹង​ការ​កំណត់​ទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​.ស​៕

កែសម្រួលដោយ