ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ខ្សោយបេះដូង​, ការ​ដកដង្ហើមខ្លី​ៗ​ពេល​កោង​ខ្នង​ជា​សញ្ញា​នៃ​បញ្ហា

6 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ដកដង្ហើម​ខ្លី​ៗ ខណៈ​ពេល​ដែល​មានការ​កោង​ខ្នង គឺជា​សញ្ញា​មួយ​ជាក់ច្បាស់​ថា​មាន​ជំងឺខ្សោយបេះដូង​ពី​មុន​មក ។ រោគ​សញ្ញា​ជាក់ស្តែង​នេះ​អាច​ជួយ​ដាស់​ស្មារតី​គ្រូពេទ្យ​ដែល​អ្នកជំងឺ​ខ្សោយបេះដូង​មានការ​ចាល់​ជាតិ​ទឹក​បន្ថែម ។ វេជ្ជបណ្ឌិត ជេ​នី​ហ្វ៊ើ​រ ធី​ប៊ូ​ដូ…

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ដកដង្ហើម​ខ្លី​ៗ ខណៈ​ពេល​ដែល​មានការ​កោង​ខ្នង គឺជា​សញ្ញា​មួយ​ជាក់ច្បាស់​ថា​មាន​ជំងឺខ្សោយបេះដូង​ពី​មុន​មក ។

រោគ​សញ្ញា​ជាក់ស្តែង​នេះ​អាច​ជួយ​ដាស់​ស្មារតី​គ្រូពេទ្យ​ដែល​អ្នកជំងឺ​ខ្សោយបេះដូង​មានការ​ចាល់​ជាតិ​ទឹក​បន្ថែម ។

វេជ្ជបណ្ឌិត ជេ​នី​ហ្វ៊ើ​រ ធី​ប៊ូ​ដូ (Jennifer Thibodeau) បាន​និយាយ​ថា អ្នកជំងឺ​មួយ​ចំនួន​បាន​គិត​ថា ពួក​គេ​គឺ​មានការ​ដកដង្ហើម ខ្លី​ៗ​ដោយសារ​តែ​ពួក​គេ​លើស​ទម្ងន់​, ប៉ុន្តែ​យើង​ឆ្ងល់​ថា​តើ​មាន​អ្វី​បន្ថែម​ទៀត​ឬ​យ៉ាងណា ។

Thibodeau បាន​និយាយ​ថា ដូចនេះ​យើង​បាន​វិ​វ​ឍ្ឍ​នូវ​ការ​ស្រាវជ្រាវ​ដើម្បី​តាមដាន​ពី​រោគ​សញ្ញា ។

អ្នក​ស្រាវជ្រាវ​បាន​កំណត់​ពី​បញ្ហា​ដែល​ពួក​គេ​ហៅ​ថា bendopnea ក្រោយ​ពី​បាន​វាយ​តម្លៃ​អ្នកជំងឺ​បេះដូង​១០២​នាក់ ។

Thibodeau បាន​និយាយ​ថា យើង​បាន​រក​ឃើញ​ថា អ្នកជំងឺ​ដែល​មាន bendopnea មាន​ជាតិ​ទឹក​បន្ថែម​ខ្លាំង​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​, ដែល​បណ្តាល​ឲ្យ​ឡើង​សម្ពាធ​ឈាម ។
ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត Journal of the American College of Cardiology: Heart Failure ។

ចំពោះ​ជំងឺខ្សោយបេះដូង​, បេះដូង​មិន​អាច​ច្របាច់​ឈាម​គ្រប់គ្រាន់​ទៅ​កាន់​តម្រូវការ​នៃ​ខ្លួន​នោះ​ទេ ។

Thibodeau បាន​និយាយ​ថា Bendopnea គឺ​មិន​មាន​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​ខ្សោយ​បេះដូង​ទេ ប៉ុន្តែ​ជា​ជាង​សញ្ញា​ដែល​ជំងឺខ្សោយបេះដូង​កំពុង​តែ​ក្លាយជា​ធ្ងន់ធ្ងរ និង​អ្នក​ជំងឺ​អាច​តម្រូវ​អោយធ្វើ​ការ​ផ្លាស់​ប្តូរ​ថ្នាំ ឬ​ការ​ព្យាបាល​នានា ។

ដោយ​យោង​​តាម American Heart Association បានអោយ​ដឹង​ថា ជនជាតិ​អា​មេ​រិ​ក​៥,៧​លាន​នាក់​ដែល​មាន​ជំងឺ​ខ្សោយបេះដូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ