ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ចោទ​អា​មេ​រិ​កថា ​ចង់​ទម្លាក់​គ្រាប់បែក​លើ​ក្រុង

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​សហរដ្ឋអាមេរិក ៖ រុ​ស្ស៊ី​និយាយ​កាលពី​ថ្ងៃ​ទី​១៣ មីនា ថា ខ្លួន​ទទួល​ព័ត៌​មាន​ដែល​ថា សហរដ្ឋអាមេរិក​រៀបចំ​វាយប្រហារ​តាម​អាកាស​លើ​សង្កាត់​ដែល​មាន​ក្រសួង​នានា​នៅ​ក្រុង​ដា​ម៉ាស់​ដោយ​លើក​ពី​លេស​ក្លែងក្លាយ​ទាំងឡាយ រួច​សន្យា​តបត​វិញ​ក្នុង​ករណី​មានការ​គំរាមកំហែង​ដល់​កង​ទាហាន​របស់​ខ្លួន​មាន​វត្ត​មាននៅ​ស៊ី​រី ។ នាយ​អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី​-​សហរដ្ឋអាមេរិក ៖ រុ​ស្ស៊ី​និយាយ​កាលពី​ថ្ងៃ​ទី​១៣ មីនា ថា ខ្លួន​ទទួល​ព័ត៌​មាន​ដែល​ថា សហរដ្ឋអាមេរិក​រៀបចំ​វាយប្រហារ​តាម​អាកាស​លើ​សង្កាត់​ដែល​មាន​ក្រសួង​នានា​នៅ​ក្រុង​ដា​ម៉ាស់​ដោយ​លើក​ពី​លេស​ក្លែងក្លាយ​ទាំងឡាយ រួច​សន្យា​តបត​វិញ​ក្នុង​ករណី​មានការ​គំរាមកំហែង​ដល់​កង​ទាហាន​របស់​ខ្លួន​មាន​វត្ត​មាននៅ​ស៊ី​រី ។

នាយ​អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី ឧត្តមសេនីយ៍​វ៉ា​ឡេ​រី ហ្គេ​រ៉ា​ស​ស៊ី​ម៉ូ​វ ថ្លែង​ថា ពួក​ឧទ្ទាម​នៅ​តំបន់ GHOUTA ខាងកើត​ខិតខំ​ប្រឌិត​រឿង​ពី​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ប្រឆាំង​បណ្តាជន​ស៊ី​វិល​ដើម្បី​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​កងទ័ព​ស៊ី​រី ។ លោក​បន្ត​ថា សហ​រដ្ឋ​អាមេរិក​ប៉ុនប៉ង​ប្រើ​លេស​ក្លែងក្លាយ​ទាំងនេះ ដើម្បី​វាយប្រហារ​សង្កាត់​មាន​ក្រសួង​ច្រើន​នៃ​ក្រុង​ដា​ម៉ាស់ ដែល​នៅ​ទីនោះ​មាន​ជនជាតិ​រុ​ស្ស៊ី​ទាំងឡាយ​ជា​ទីប្រឹក្សាយោធា ជា​សមា​ជិក​ប៉ូលិស​យោធា ជា​អ្នក​សង្កេតការណ៍​លើ​បទ​ឈប់​បាញ់​គ្នា​។​ល​។

ឧត្តមសេនីយ៍​វ៉ា​ឡេ​រី ហ្គេ​រ៉ា​ស​ស៊ី​ម៉ូ​វ បាន​ព្រមាន​ថា បើ​មានការ​គំរាមកំហែង​ជាយថាហេតុ​លើ​អាយុជីវិត​របស់​កង​ទាហាន​របស់​យើង​នោះ​កងទ័ព​រុ​ស្ស៊ី​នឹង​ចាត់វិធានការ​សងសឹក​វិញ​ទាំង​លើ​បណ្តា​មី​ស៊ី​ល ទាំង​លើ​បណ្តា​ទីតាំង​បាញ់​មី​ស៊ី​ល ។

សហរដ្ឋ​អា​មេ​រិ​ក​ដែល​ចេញ​គម្រោង​ដំណោះស្រាយ​ថ្មី​ស្តី​ពី​ស៊ី​រី​នៅ អ​.​ស​.​ប នោះ​កាលពី​ថ្ងៃ​ទី​១២ មីនា បាន​បន្តឹង​សំឡេង​ដោយ​និយាយ​ថា ត្រៀម​ធ្វើ​សកម្មភាព​ប្រសិនបើ​ក្រុម​ប្រឹក្សាសន្តិសុខ អ​.​ស​.​ប ពុំ​អាច​អនុម័ត​លើ​គម្រោង​ដំណោះស្រាយ​នេះ ។ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប បណ្តា​ស្រី​និក​គី ហា​ឡី បាន​ព្រមាន​ថា នេះ​ពុំ​មែន​ជា​ផ្លូវ​ដែល​យើង​ចង់​ដើរ​ឡើយ ក៏​ប៉ុន្តែ​ជា​ផ្លូវ​ដែល​យើង​ចៀស​មិន​រួច ដូចដែល​យើង​ធ្លាប់​បាន​បង្ហាញ​រួច​មក​ហើយ រួច​យើង​ត្រៀម​ធ្វើ​បែប​នេះ​ជា​ថ្មី​ទៀត ។ លោកស្រី​ចង់​និយាយ​សំដៅលើ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​លតា​ម​បញ្ជា​របស់​លោក​ត្រាំ លើ​មូលដ្ឋាន​កងទ័ព​ស៊ី​រី​មួយ​ក្រោយ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ប្រឆាំង​មូលដ្ឋាន KHAN CHEIKHOUNE កាលពី​ខែ​មេសា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ