ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ចោទ​រុ​ស្ស៊ី​វាយប្រហារ​ដោយ​សារធាតុពុល​លើ​អតីត​ចារបុរស​ម្នាក់

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេ​ស លោកស្រី THERESA MAY កាលពី​ថ្ងៃ​ទី​១២ មីនា បាន​ចោទប្រកាន់​លើ​រុ​ស្ស៊ី​ក្នុង​រឿង​វាយប្រហារ​ដោយ​សារធាតុពុល​លើ​អតីត​ចារបុរស​រុ​ស្ស៊ី​មួយ​រូប​នៅ​អង់គ្លេស ។…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេ​ស លោកស្រី THERESA MAY កាលពី​ថ្ងៃ​ទី​១២ មីនា បាន​ចោទប្រកាន់​លើ​រុ​ស្ស៊ី​ក្នុង​រឿង​វាយប្រហារ​ដោយ​សារធាតុពុល​លើ​អតីត​ចារបុរស​រុ​ស្ស៊ី​មួយ​រូប​នៅ​អង់គ្លេស ។

យោង​តាម​លោកស្រី MAY ថា ក្រុង​ឡុ​ង​ដ៍​សន្និដ្ឋាន​ពី​លទ្ធភាព​ខ្ពស់​បំផុត​ដែល​ក្រុង​មូ​ស្គូ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ ។ ការ​វាយប្រហារ​សំដៅលើ​អតីត​ចារបុរស​រុ​ស្ស៊ី​ម្នាក់ និង​កូនស្រី​របស់​គេ​កាលពី​ថ្ងៃ​ទី​៤ មីនា ប្រើ​សារធាតុពុល​យោធា​មួយ​ប្រភេទ​ផលិត​ដោយ​រុ​ស្ស៊ី ។

កាលពី​ថ្ងៃ​ទី​១២ មីនា នៅ​មុខ​សភា​អង់គ្លេស​លោកស្រី MAY យល់​ថា វា​មាន​លទ្ធភាព​ខ្ពស់​បំផុត​ដែល​រុ​ស្ស៊ី​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​បំពុល​លោក SERGUEI SKRIPAL និង​កូនស្រី​នាង YOULIA ដែល​នេះ​ជា​សញ្ញា​នៃ​ការ​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២។

ក្រុង​មូ​ស្គូ​បាន​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាម​ៗ ដោយ​បរិហារ​ថា នេះ​ជា​ការ​បង្កហេតុ​មួយ ហើយ​​ជា​ការ​លេងល្បិច​ស្ពិ​ន​ភ្នែក​ដ៏​ប្រសប់​មួយ ។ តាម FACEBOOK ក្រសួងការបរទេស​រុ​ស្ស៊ី​អះអាង​ថា ការ​ចោទប្រកាន់​ទាំងឡាយ គឺ​ដើម្បី​បង្កាច់បង្ខូច​រុ​ស្ស៊ី ខណៈ​ជិត​ដល់​ពេល​ប្រកួត​បាល់ទាត់​ពិភពលោក​ដែល​រុ​ស្ស៊ី​ជា​ម្ចាស់ផ្ទះ ខណៈ​រុ​ស្ស៊ី​ដណ្តើម​បានការ​ទទួល​រៀបចំ​ដែល​អង់គ្លេស​ស្នើ​ដែរ​តែ​ពុំ​សម្រេច ។

លោកស្រី MAY គូសបញ្ជាក់​ថា សារធាតុពុល​ប្រើ​ប្រឆាំង​អតីត​ចារបុរស​នេះ និង​កូនស្រី​របស់​គេ​ជា​សារធាតុ​មានគុណ​ភាព​យោធា​ស្ថិត​ក្នុង​ក្រុម​សារធាតុ NOVICHOK ផលិត​ដោយ​រុ​ស្ស៊ី ។ លោកស្រី​ទុក​ពេល​ដល់​យប់​ថ្ងៃ​ទី​១៣ មីនា ដល់​ក្រុង​មូ​ស្គូ​ឱ្យធ្វើ​ការ​ពន្យល់​នានា​ដល់​អង្គការ ដើម្បី​ហាមឃាត់​អាវុធ​គីមី OIAC ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​​មេ​រិ​ក លោក REX TILLERSON ថ្លែង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​មាន​ទំនុកចិត្ត​លើ​ការ​ស៊ើបអង្កេត​របស់​អង់គ្លេស​ដែល​ថា​រុ​ស្ស៊ី​អាច​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ