ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ទាំងឡាយ​បាន​រួចខ្លួន ព្រោះ​ម្ចាស់​យក​ទ្រព្យសម្បត្តិ​មក​វិញ(មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ករណី​លួច​បូម​ខ្សាច់​ចាក់​លុប​យក​ដី​ព្រៃកោងកាង ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុង​ខេត្តកោះកុង ត្រូវ​បាន​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ហើយ នេះ​បើ​យោង​តាម​លិខិត​.​ស​ជ​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៩ ខែមីនា…

ខេត្តកោះកុង ៖ ករណី​លួច​បូម​ខ្សាច់​ចាក់​លុប​យក​ដី​ព្រៃកោងកាង ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុង​ខេត្តកោះកុង ត្រូវ​បាន​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ហើយ នេះ​បើ​យោង​តាម​លិខិត​.​ស​ជ​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​សម្តេច​តេ​ជោ មាន​ប្រតិកម្ម​ខ្លាំង​ៗ ជា​បន្ទាន់ ចំពោះ​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូ​ថង ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ កន្លង​ទៅ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា ចំណាត់ការ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ ព្រោះ​ជនល្មើស​បាន​លក់​ដី​ទាំងនេះ ប្រមូល​លុយ​ទៅ​បាត់ រួម​ទាំង​ប្រធាន​ភូមិ និង​ចៅសង្កាត់​ផង​ដែរ នៅ​មិន​ទាន់​បាន​វែកមុខ​។ ចំណែក​អ្នកទិញ​បាន​ក្លាយជា​ជន​រង​គ្រោះ​ទៅ​វិញ ។

សូម​រំលឹក​ថា ដី​ខាងលើ​នេះ​ជា​ដី​ក្នុង​តំបន់​ដែនជំរកសត្វព្រៃ​ពាម​ក្រសោប ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង ។ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ ឈ្មោះ​សុខ គឹ​ម​ហុង ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត និង ប្រពន្ធ​បាន​លក់​ដី​ខាងលើ​នេះ ចំនួន​១៣ .៣៩​ហិតា​ឲ្យ​ឧកញ៉ា​ជា លាង​ហុង ជា​អ្នកមាន​ខ្នង​ក្រាស់​ម្នាក់ នៅ​ឯ​រាជធានី​ភ្នំពេញ ដោយ​ប្រើ​លិខិត​លក់​ទិញ​ត្រឹម​សង្កាត់ និង​មាន​ឯកសារយោង​មិន​ប្រក្រតី​ចំនួន​៣ ប័ណ្ណ សំគាល់ថា សុខ គឹ​ម​ហុង បាន​ទិញ​ពី​ម្ចាស់​ដើម ។ តែ​ដោយ​ឯកសារ​ទាំងនេះ​មិន​ប្រក្រតី ហើយ​អ្នកទិញ​ដែល​លោភលន់​ចាប់ផ្តើម​បូម​ខ្សាច់​លុប​ព្រៃកោងកាង​ទៀត ធ្វើ​ឲ្យ​មានរឿង​អាស្រូវ​ផ្ទុះ​ឡើង​តែ​ម្តង ។

លោក​អន ភា​រះ អភិបាលរង​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា​នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ​ភ្លាម អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កម្លាំង​ចម្រុះ​ចុះ ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​រាយការណ៍​ទៅ​ក្រសួងបរិស្ថាន​ភា្ល​ម​ៗ​ដែរ ។

អំពី​សកម្មភាព​ល្មើស​ទាំងនេះ បាន​សម្គាល់ថា មិន​បាន​រុះរើ​រឹបអូស​យក​សម្ភារ​ដូច​ជា ទុយោ​បូម​ខ្សាច់ និង​ម៉ាស៊ីន​បូម​យក​មក​រក្សា​ទុក ឬ​ក៏​កោះហៅ​ជន​ប្រព្រឹត្តិ​បទល្មើស​មក​ទទួលទោស នៅ​ចំពោះ​មុខ​ច្បាប់​ឡើយ ទោះបី​សមត្ថកិច្ច​បាន​ស្គាល់​មុខសញ្ញា​ល្មើស​យ៉ាង​ច្បាស់​ហើយ​ក៏​ដោយ ដែល​គេ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជា​ប្រព័ន្ធ​ដូច​សម្ល​កំពឹស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ