ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន អះអាង​ថា លោក​នឹង​ចាក​ចេញពី​អំណាច​ក្នុង​ឆ្នាំ​2024

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០០០​មក ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​១០ មីនា ថា លោក​នឹង​មិន​នៅ​កាន់​អំណាច​រហូត​នោះ​ឡើយ…

ប្រទេស​រុ​ស្ស៊ី ៖ កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០០០​មក ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​កាលពី​ថ្ងៃ​ទី​១០ មីនា ថា លោក​នឹង​មិន​នៅ​កាន់​អំណាច​រហូត​នោះ​ឡើយ ។
លោកពូ​ទី​ន ដែល​គេ​ជឿជាក់​ថា ពិតជាជាប់​ឆ្នោត​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​១៨ មីនា ខាង​មុខ​នេះ​មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​បំណង​នៅ​កាន់​អំណាច​​ហួស​ពី​ឆ្នាំ​២០២៤​ឡើយ ។

គេ​ពុំ​ចាំបាច់​ធ្វើការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​ដែល​កម្រិត​អាណត្តិ​ប្រធានាធិបតីត្រឹម​២​អាណត្តិ​ជាប់​គ្នា​ឡើយ ។ ដោយសារ​ការ​កម្រិត​បែប​នេះ​ទើប​លោក​កាលពី​ឆ្នាំ​២០០៨​ឱ្យ​លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ កាន់​តំណែង​លោក ហើយ​លោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អា​េ​ម​រិ​ក NBC លោកពូ​ទី​ន នៅ​តែ​បដិសេធ​ពុំ​និយាយ​ពី​ឈ្មោះ​អ្នកប្រឆាំង​ខាង​នយោបាយ​សំខាន់​របស់​លោក​ដែល​ចង់​សំដៅលើ​លោក​អា​ឡិច​សី ណា​វ៉ាល់​នី ។

ម្យ៉ាងទៀត លោកពូ​ទី​ន បាន​ចំអក​ចំពោះការ​ចោទប្រកាន់​របស់​អា​មេ​រិ​ក​ពី​ការ​ជ្រៀត​ជ្រែក​​របស់​រុ​ស្ស៊ី​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៦ ដោយ​លោក​អះអាង​ថា ពុំ​មាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​វិមាន​ក្រឹមឡាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ