ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កូដ​ឌី​វ័​រ​ត្រគាក​ធំសិច​ស៊ី​បែប​ធម្មជាតិ

6 ឆ្នាំ មុន

នាង​Eudoxie Yao​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​កូដ​ឌី​វ័​រ​ជានា​រី​មាន​ត្រគាក​ធំ​ទំហំ​៦០​អ៊ី​ង​លេចធ្លោ​ជាទី​ចាប់អារម្មណ៍​ពី​មហាជន​ទូទៅ ។ នាង​បាន​បញ្ជាក់​ថា​ត្រគាក​របស់​នាង​ជា​លក្ខណៈ​ធម្មជាតិ​មិន​ធ្លាប់​វះកាត់​កែ​សម្រស់​ទេ តែ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ទេ ទោះបី​នាង​បញ្ជាក់​យ៉ាងណា​ក្តី ។ «Daily Mail»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា…

នាង​Eudoxie Yao​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​កូដ​ឌី​វ័​រ​ជានា​រី​មាន​ត្រគាក​ធំ​ទំហំ​៦០​អ៊ី​ង​លេចធ្លោ​ជាទី​ចាប់អារម្មណ៍​ពី​មហាជន​ទូទៅ ។ នាង​បាន​បញ្ជាក់​ថា​ត្រគាក​របស់​នាង​ជា​លក្ខណៈ​ធម្មជាតិ​មិន​ធ្លាប់​វះកាត់​កែ​សម្រស់​ទេ តែ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ទេ ទោះបី​នាង​បញ្ជាក់​យ៉ាងណា​ក្តី ។

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ភាព​លេចធ្លោ​របស់​កំប៉េះ​គូទ​នារី​ជនជាតិ​កូដ​ឌី​វ័​រ​រូប​នោះ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​យល់​ថា នាង​បាន​វះកាត់​កែ​សម្រស់​ជា​ច្រើន​លើក ដោយ​បញ្ចូល​ជាតិ​ស៊ី​លី​កូន​ច្រើន ប៉ុន្តែ​នាង​បញ្ជាក់​ថា​មិន​ធ្លាប់​កែ​ទេ វា​ជា​លក្ខណៈ​ធម្មជាតិ​១០០​ភាគរយ ។

Eudoxie Yal និយាយ​ថា​នាង​មាន​ទម្ងន់​ប្រហែល​៩៤​គីឡូក្រាម សាច់​ភាគច្រើន​បាន​ប្រមូលផ្តុំ​នៅ​ត្រង់​កំប៉េះគូទ និង​ភ្លៅ​បង្ក​ឱ្យ​មាន​កំប៉េះគូទ​ដ៏​ធំ និង​មាន​ក្តី​សោមនស្ស​រីក​រាយ​យ៉ាង​ក្រៃ​លែង ។ កំប៉េះគូទ​នាង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​មហាជន ទោះបីជា​នៅផ្ទះ​ក៏​មាន​មនុស្ស​ចោមរោម​មើល​មិន​ដាក់​ភ្នែក​ដែរ ។

នាង​Eudoxie Yao​បាន​បញ្ជាក់​ថា​«​បើ​នារី​រូប​ណា​មាន​រាង​ស្រ​ឡូ​ន​គឺជា​ទី​ពេញ​និយម ប៉ុន្តែ​​បច្ចុប្បន្ន​បាន​ប្រែប្រួល បុរស​ភាគច្រើន​រមែង​ចាប់អារម្មណ៍​នារី​មាន​ភាព​ទ្រលុក​ទ្រលន់ ហើយ​ការ​មាន​លក្ខណៈ​ដូច​រូប​ខ្ញុំ​ក៏​ជា​ធ្នាក់​ក្នុង​ការ​ទាក់​អារម្មណ៍​របស់​បុរស​ដែរ​។
ជា​ធម្មតា​នាង​ខ្ញុំ​រមែង​ពាក់អាវ​ដ៏​សិច​ស៊ី ខោ​ខូ​វ​ប៊​យ​រឹប​រាង ឬ​សំពត់​រឹប​រាង​ដើម្បី​ឱ្យ​ផ្នែក​ខាងក្រោយ​មាន​ភាព​លេចធ្លោ​ជាង​មុន​» ។

Eudoxie Yal​និយាយ​ទៀត​ថា​«​ប្រសិនបើ​មាន​មនុស្ស​ប្រាប់​ឱ្យ​ខ្ញុំ​បិទ​បាំង​រាង​កាយ ខ្ញុំ​នឹង​ប្រាប់​ពួក​គេ​ថា​ទេ ! ចំពោះ​អ្នក​ផ្សេង​ដែល​មាន​រូបរាង​បែប​នេះ ខ្ញុំ​នឹង​ប្រាប់​គេ​ថា អ្នកមាន​លក្ខណៈ​សិច​ស៊ី និង​មាន​អារម្មណ៍​ថា​មាន​សេចក្តីសុខ​ជាក់​ជា​មិន​ខាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ