ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ កែវ​មរកត ច្រៀង​ពីរោះ​រហូត​មាន​អ្នក​ហ៊ាន​ទាញ ក្នុងកម្មវិធី Cambodian idol

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រលង​ចម្រៀង Cambodian Idol កាលពី​ស​ប្ដា​ហ៍​ទី​៥ ថ្ងៃ​ទី​៩ មីនា បេ​ក្ខ​នារី គង់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រលង​ចម្រៀង Cambodian Idol កាលពី​ស​ប្ដា​ហ៍​ទី​៥ ថ្ងៃ​ទី​៩ មីនា បេ​ក្ខ​នារី គង់ កែវ​មរកត ត្រូវ​គេ​កត់​សម្គាល់ថា លេចធ្លោ​២​យ៉ាង​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​នាង​ទទួល​បាន​សំ​លេងឆ្នោត​នាំមុខ​គេ​ក្នុង​ពេល​ប្រកាស​លទ្ធផល​។ នោះ​គឺ​ទឹកដម​សំលេង​ជាមួយនឹង​ការ​បកស្រាយ​បទ «​ពីរ​មុន​» និង​ការ​តែងខ្លួន​យ៉ាង​លេចធ្លោ​ក្នុង​ឈុត​រាត្រីសមោសរ ត្រូវ​នឹង​រូប​សម្រស់​របស់​នាង​តែ​ម្ដង​។

ការ​ប្រលង​ដែល​បាន​ធ្វើ​ឡើង ហើយ​បញ្ចប់​ដោយ​លទ្ធផល បេ​ក្ខ​នារី គង់ កែវ​មរកត ឡើង​​ទៅ​កាន់​វគ្គ​បន្ត ដោយ​មិន​ភ័យ​បារម្ភ ក្នុង​ពេល​ប្រកាស​ហៅ​ឈ្មោះ​នេះ ធ្វើ​ឱ្យ​ទទួល​បានការ​កោតសរសើរ​ច្រើន បន្ទាប់​ពី​ការ​បកស្រាយ​បទ​ចម្រៀង​ប្រពៃណី ក៏​ធ្វើ​ឱ្យ​នាង​លេចធ្លោរ​ផង​ដែរ​។ នេះ​ជា​សមត្ថភាព​ពិសេស​ដែល​នាង​នៅ​តែ​រក្សា​បាន​នូវ​ការ​សរសើរ ស្របគ្នា​ដែល​សំលេង​របស់​នាង​ក៏​ច្រៀង​បាន​ល្អ​ក្នុង​ស​ប្ដា​ហ៍​ទី​៥​នេះ​។ មួយ​បទ «​បង​ពី​មុន​» ដែល​នាង​បកស្រាយ ថ្វី​ដ្បិតថា មិន​ដូច​ម្ចាស់​ដើម​ទាំងស្រុង ប៉ុន្តែ​គ្មាន​អ្នក​ណា​មិន​លាន់មាត់​ទេ​ថា នាង​លើកយក​បទ​នោះ​ច្រៀង​ត្រូវ​នឹង​ទឹកដម​សំលេង​របស់​នាង​ពេញទំហឹង​។

ក្នុង​នោះ​សូ​ម្បី​តែ​គណៈកម្មការ​ទាំង​៤ និង​លោក​ជា វិបុល ជា​ពិធីករ ក៏​ចាប់អារម្មណ៍​នឹង​ការ​តែងខ្លួន​យ៉ាង​ស្អាត​របស់​នាង​ផង​ដែរ​។ នេះ​ជាស​ប្ដា​ហ៍ ដែល​ធ្វើ​ឱ្យ​នាង​លេចធ្លោ​ទាំង​ការ​ប្រើ​សំលេង និង​រូប​សម្រស់ បើ​ទោះ​មិន​ទាន់​ដឹង​ថា នាង​អាច​ជោគជ័យ បាន​ទៅ​បន្ត​នៅ​ស​ប្ដា​ហ៍​បន្ទាប់​ទៀត​បាន ឬ​មិន​បាន​។

សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប​ដក​ស្រង់​ពី​ប្រភព BR HDTV ការ​ប្រលង​របស់ គង់ កែវ​មក​រត ៖

https://www.youtube.com/watch?v=sVUHcomwB3A

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ