ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រាត្រី​ជួបជុំ​សហគ្រិន (Business Networking Night)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សភា​យុវ​ពាណិជ្ជករ​កម្ពុជា សាខា​ចតុមុខ បាន​បង្កើត​កម្ម​វី​ធី​មួយមានឈ្មោះ​ថា« រាត្រី​​ជួបជុំ​សហគ្រិន» ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ និង​បង្កើន​ឱកាស​អាជីវកម្មរវាង​សហគ្រិន និង សហគ្រិន​…

រាជធានីភ្នំពេញ ៖ សភា​យុវ​ពាណិជ្ជករ​កម្ពុជា សាខា​ចតុមុខ បាន​បង្កើត​កម្ម​វី​ធី​មួយមានឈ្មោះ​ថា« រាត្រី​​ជួបជុំ​សហគ្រិន» ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ និង​បង្កើន​ឱកាស​អាជីវកម្មរវាង​សហគ្រិន និង សហគ្រិន​ ។ កម្មវិធី​នេះ ​បាន​ប្រារព្ធធ្វើ​ឡើង​ កាលពី​​ថ្ងៃ០៩ ​មីនា ​នៅ​​សណ្ឋាគារ Le Grand Palais ។ ពិធី​នេះ មាន​ការ​អញ្ជើញ​​​ចូលរួម​ពី​សំណាក់សហគ្រិន​ចំនួន​ប្រមាណ១០០នាក់ និង​អ្នកជំនួញ​ដែល​ជោគជ័យ ដែល​ពួក​គាត់​ត្រូវ​បាន​អញ្ជើញ​ជា​គណៈកម្មាធិការ​ប្រឹក្សា​យោបល់ និង​ផ្តល់​ដំបូន្មាន​ទៅ​លើ MSME ដែល​ចុះ​ឈ្មោះ​ចូលរួម ដែល​ក្នុង​នោះ​រួម​មាន​ លោក​ជី សិលា​ ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Sabay Corp.; , លោក​ឧកញ៉ា​កែវ មុំ​ ​ស្ថាបនិក​ក្រុមហ៊ុន​លី​លី​, លោក​ឧកញ៉ា​ស្រ៊ា​ត មុំ​សុភា​ ស្ថាបនិក​ និងជា​នាយិ​កា​​នៃ SOPHIYA Corp និង​លោក​វា វី​រៈ​ ​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Fortuna Investment,  Dr. អេ​ង លី​គង់ CEO of Master Care Dental Clinic, បណ្ឌិត តាន់ មុនី​វណ្ណ អគ្គនាយករង​នៃ​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប​។

គួរ​​បញ្ជា​​ក់​ផង​ដែរ​ថា កម្មវិធី «​រាត្រី​ជួបជុំ​សហ​គ្រិ​ន» នេះ ជា​ផ្នែក​មួយ​នៃគម្រោង JCI Business-Aspirant នឹង​ដើរតួ​ជា​អ្នក​ត​ភ្ជាប់​រវាង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ទៅ​កាន់​អ្នក​ផ្តល់​សេវាកម្ម​ដូច​ជា​ក្រុមហ៊ុន​ជំនាញ​ច្បាប់​, គ្រឹះ​ហិរញ្ញវត្ថុ​, ក្រុមហ៊ុន​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ជាដើម ដើម្បី​ជួយ​អោយ​សហគ្រាស​ទាំងនោះ​ប្រែក្លាយ​ខ្លួន​អោយ​កាន់តែ​មាន​ស្ដង់ដា ​។

កញ្ញា ឡាយ ហ៊ុយ​ហួយ ​ប្រធាន​គម្រោង​ ក៏​មាន​យោបល់​ផង​ដែរ​ថា «​កម្មវិធី Business Aspirant នឹង​ដើរតួ​នាទី​ជា​ស្ពាន​ដែល​ត​ភ្ជាប​គ្រប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ទាំងអស់ ជាមួយនឹង​ដៃគូ​រកស៊ី​និង​ធនធាន ដែល​អាច​ជឿ​ទុកចិត្ត​បាន​» ។ លើស​ពី​នេះ​ទៀត គម្រោង​នេះ មិន​ត្រឹមតែ​ភ្ជាប់​ពួក​គេ​ទៅ​នឹង​ធនធាន​ដែល​ជឿ​ទុកចិត្ត​នោះ​ទេ ​ប៉ុន្តែថែម​ទាំង​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​ដែល​មាន​សារសំខាន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ដល់​សហគ្រិន​មួយ​កំរិត​ទៀត​ ។

បន្ថែម​ពីលើ​នេះ​ទៅ​ទៀត លោក​ជី សិលា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Sabay ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា «ការ​ផ្លាស់​ប្តូរ ​ឬ​ប្រែក្លាយ​អាជីវកម្ម​ទៅ​អោយ​មាន​និរន្តរភាព​ មិនមែន​ជា​​ការ​ងាយស្រួល​នោះ​ទេ​, ការ​អភិវឌ្ឍន៍​អាជីវកម្ម​នេះ ​ទាមទារ​អោយ​មានការ​ត្រួតពិនិត្យ​ឥត​ឈប់​ឈរ និង​ការ​ណែនាំ ហើយ​វា​កាន់តែ​ប្រសើរ​ បើ​សិន​​ពួក​គាត់​បាន​ទទួល​ការ​ណែនាំ​ពី​សហគ្រិន​ ដែល​មាន​បទ​ពិសោធ​ន៍ ​ឬ​ជោគជ័យ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​របស់​ពួក​គេ​» ។

កម្មវិធី​នេះ​ នឹង​ដើ​តួ​ជា​វេទិកា​ សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម (MSMEs) ដើម្បី​ភ្ជាប់​ជាមួយ​អ្នក​ផ្តល់​សេវាកម្ម​​ ផលិតផល ។ ហើយ​សំខាន់​ជាង​នេះ​ទៀត ​ត្រូវ​ជំរុញ​ឱ្យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​អភិវឌ្ឍ​អោយ​មាន​ស្តង់ដារ​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​ប្រឹក្សា​យោបល់ ការ​បង្ហាត់បង្រៀន​ព្រមទាំង​ណែនាំ ​។

គូស​បញ្ចា​ក់​ផង​ដែរ​ថា​ កម្មវិធី Business Aspirant ​នឹង​ចាប់ផ្ដើម​បើ​កទទួល​ពាក្យ​ ចាប់ពី​ថ្ងៃ​ទី​០៥ ​កុម្ភៈ​នេះ​ ដល់​ថ្ងៃ​ទី​០៧ មីនា ឆ្នាំ​២០១៨​ ។

អត្ថបទសរសេរ ដោយ