ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹម ស្រី​គា បាន​តំណែង​តួឯក​រឿង​ភាគ​លើក​ដំបូង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ដើរ​បង្ហាញ​រាង​នៅ​លើ​វេទិកា​ប្រឡង​បវរកញ្ញា​ធ្វើ​ឱ្យ​មហាជន​ទូ​ទាំង​ប្រទេស​ចាប់អារម្មណ៍​កន្លង​មក ពេល​នេះ​កញ្ញា​ខ្លឹម ស្រី​គា ក្លាយជា​តួឯក​ក្នុង​រឿង​ភាគ​រួម​ជា​មួ​យឺ​លោក​ទ្រី តារា​វុ​ធ ។ គេ​មិន​នឹក​ស្មានថា ទាំង​កញ្ញា​ខ្លឹម…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ដើរ​បង្ហាញ​រាង​នៅ​លើ​វេទិកា​ប្រឡង​បវរកញ្ញា​ធ្វើ​ឱ្យ​មហាជន​ទូ​ទាំង​ប្រទេស​ចាប់អារម្មណ៍​កន្លង​មក ពេល​នេះ​កញ្ញា​ខ្លឹម ស្រី​គា ក្លាយជា​តួឯក​ក្នុង​រឿង​ភាគ​រួម​ជា​មួ​យឺ​លោក​ទ្រី តារា​វុ​ធ ។

គេ​មិន​នឹក​ស្មានថា ទាំង​កញ្ញា​ខ្លឹម ស្រី​គា និង​លោក​ទ្រី តារា​វុ​ធ ងាក​មក​បង្កើត​ឈុត​ឆាក​សម្តែង​ជាមួយ​គ្នា​ឡើយ ដោយ​ខាង​ប្រុស​ធ្លាប់​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជាមួយ​តារា​វ័យក្មេង​សួង ស៊ី​ធឿ​ន ។ មិនដឹង​ថា​មាន​ភាព​ប្លែក​បែប​ណា​នោះ​ទេ​ដែល ម្នាក់​ៗ​មិន​ធ្លាប់​សាក​ល្បង​សម្តែង​ជាមួយ​គ្នា​នោះ ។

កញ្ញាឯក Miss Grand Cambodia 2017 ខ្លឹម ស្រី​គា លេចមុខ​សម្តែង​ភាពយន្ត​ភាគ​ថ្មី​មួយ​របស់​ទូរទស្សន៍​បាយ័ន ដោយ​សម្តែង​រួម​ជាមួយ Freshie Boy​លេខ​១ លោក​ទ្រី តារា​វុ​ធ ។ ពួក​គេ​បាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​បើ​ទោះបីជា​ជំនួប​សម្តែង​រួម​គ្នា​នេះ​ជា​លើក​ដំបូង​ក្តី ។

ខ្លឹម ស្រី​គា ដែល​មាន​វ័យ​១៨​ឆ្នាំ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ក្រោយ​ពី​នាង​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​គ្រង​មកុដ Miss Grand Cambodia 2017 និង​បាន​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​មកុដ Miss Grand លើក​ទី​៥​របស់​ពិភពលោក​ដែល ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះ​កាលពី​ចុងឆ្នាំ​២០១៧ ។ នាង​នឹង​បង្ហាញ​ទេព​កោសល្យ​ក្នុង​ការ​សម្តែង​ភាពយន្ត​ជា​លើក​ដំបូង ក្នុង​តំណែង​តួឯក​រួម​គ្នា​ជាមួយ​តារា​សម្តែង​ស្រស់​សង្ហា​ទ្រី តារា​វុ​ធ ក្នុង​រឿង​ភាគ «​ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍​» របស់​ទូរទស្សន៍​បាយ័ន ។ ភាព​យន្ត​​នេះ​បាន​ប្រកាស​ចេញ​ថត​លើក​ដំបូង​ចាប់ពី​ថ្ងៃ​ទី​២៦​ខែកុម្ភៈ ។

លោក​ទ្រី តារា​វុ​ធ បាន​បង្ហាញ​ក្តី​រីករាយ​ខ្លាំង​ដែល​ក្លាយជា​តួឯក​ក្នុង​ភាពយន្ត​នេះ ហើយ​អ្វី​ដែល​ពិសេស​គឺ​ជំនួប​សម្តែង​រួម​ជាមួយ​តួឯក​ស្រី​ខ្លឹម ស្រី​គា ដែល​មហាជន​ចាប់​អារម្មណ៍​ច្រើន​។ លោក​និយាយ​ថា «​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​គឺ​ការ​សម្តែង​ក្នុង​ភូមិ​គ្រឹះ​បុរាណ​បន្សល់​ទុក​ពី​សម័យ​បុរាណ សម័យ​អាណានិគមនិយម​បារាំង​នៅ​តំបន់​កៀនស្វាយ ហើយ​ក៏​ជា​ភូមិ​គ្រឹះ​ដែល​ខ្ញុំ​ធ្លាប់​បាន​សម្តែង​ភាពយន្ត​ខ្នាត​ធំ​រឿង​«​សសរ​កន្លោង​» កាលពី​កន្លង​ទៅ​ដែរ ។ ភាពយន្ត​ភាគ​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ស្នេហា​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ចាក់ស្រេះ កាច់​កុង ដែល​កើត​មាន​ក្នុង​សម័យ​អាណានិគមនិយម​បារាំង ហើយ​ភាពយន្ត​នេះ​នឹង​កាន់តែ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន​ព្រោះ​តែ​ប្រមូលផ្តុំ​ដោយ​សិល្បករ​ល្បីឈ្មោះ​ជា​ច្រើន​ចូលរួម​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ