ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ថា​ណា​ន់ ធ្លាក់​ពីការ​ប្រលង​ត្រៀម​ចេញ​បទ​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​វង្ស ថា​ណា​ន់ កាលពី​យប់​ថ្ងៃ​ទី​៦ មីនា ២០១៨ បាន​រៀបចំ​ពិធី​ខួបកំណើត​ក្រោម​វត្តមាន​អ្នកសិល្បៈ​និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ធ្វើ​ឲ្យ​ម្ចាស់​ខួប​មាន​ក្តី​រីករាយ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​វង្ស ថា​ណា​ន់ កាលពី​យប់​ថ្ងៃ​ទី​៦ មីនា ២០១៨ បាន​រៀបចំ​ពិធី​ខួបកំណើត​ក្រោម​វត្តមាន​អ្នកសិល្បៈ​និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ធ្វើ​ឲ្យ​ម្ចាស់​ខួប​មាន​ក្តី​រីករាយ ។ មានការ​កត់​សម្គាល់ថា​ចាប់តាំងពី​អុកឡុក​ពិភព​សិល្បៈ​មួយ​រយៈ​ចុង​ក្រោយ​វង្ស មក ថា​ណា​ន់ ហាក់​លេចធ្លោ​នឹង​អាជីព​គួរ​ឲ្យ​កត់សម្គាល់ ។

វង្ស ថា​ណា​ន់ បាន​លើក​ឡើង​ថា​ខួបកំណើត​ឆ្នាំ​នេះ​ចាត់​ទុក​ថា​មាន​ភាព​ធំដុំ​សម្រាប់​រូប​លោក​ដោយ​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​បង្កើត​ឡើង​។​លោក​ថា​ណា​ន់ និយាយ​ថា​«ចង់​រៀបចំ​ឲ្យ​ឃើញ​ជីវិត​មាន​ភាព​រីករាយ​បន្តិច កុំ​ឲ្យ​ស្មុគស្មាញ​គិតតែ​រឿង​ការងារ ឲ្យ​អារម្មណ៍ល្អ​ស្រប​ពេល​ចង់​បង្កើត​បរិយាកាស​ឲ្យ​បាន​សប្បាយ​រីករាយ​ជាមួយ​មិត្ត​សិល្ប​ករ​បាន​ចូលរួម ។ ឆ្នាំ​នេះ​ខ្ញុំ​មាន​វ័យ​២៩​ឆ្នាំ​ដោយ​មិន​ទាន់​គិតគូរ​ក​ប្រ​ព​ន្ឋ​កូន​បាន​នៅ​ឡើយ​​គ្រា​ដែល​ខ្ញុំ​ចង់រក​ប្រាក់​សន្សំទុក​ឲ្យ​បាន​ច្រើន​សិន​មុន​នឹង​សម្រេច​ផែនការ​នេះ​ពោល​​ចង់​ទុក​ឲ្យ​យូរ​ជាង​នេះ​ទាន់​សិល្បៈ​លូត​ទៅ​មុខ »​។

លោក​វង្ស ថា​ណា​ន់ បាន​ធ្វើ​ឱ្យ​មហាជន​កាន់តែ​ស្គាល់​ច្រើន​បន្ទាប់​ពី​លោក​ចូលរួម​ប្រឡង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​៣ ប៉ុន្តែ​បាន​ចាកចេញ​កាលពី​វគ្គ​ប្រឡង​នៅ​ខេត្តមណ្ឌលគិរី ។ លោក​ត្រូវ​បាន​គេ​លើក​សរសើរ​ថា​មាន​សំឡេង​ខ្ពស់​ល្អ កុំ​តែ​ភ្លាត់​បន្តិច​អាច​មានឱកាស​ទៅ​វគ្គ​បន្ត​ទៀត​មិន​ខាន ។ ក្រៅពី​នេះ​ថា​ណា​ន់​បាន​បង្កើត​ស្នាដៃ​ចម្រៀង​ថ្មី​ដោយ​ខ្លួនឯង​ជា​ច្រើន​បង្ហាញ​នៅ​ក្នុង​យូ​ធូប ។ លោក​ថា​ណា​ន់​តស៊ូ​ក្នុង​ការ​រស់នៅ ធ្លាប់​រស់នៅ​មណ្ឌលកុមារ​កំព្រា ។ លោក​ទើបតែ​ស្គាល់​ភាព​សុខ​ស្រួល​ពេល​ពេញវ័យ​នេះ​ទេ ។

លោក​វង្ស ថា​ណា​ន់ និយាយ​ថា «​មិន​បាន​បោះបង់​ក្ដី​ស្រមៃ​របស់ខ្ញុំ​ចោល​ទេ ហើយ​ឥឡូវនេះ​ខ្ញុំ​បាន​ត្រៀម​បទ​ចម្រៀង Original song មួយ​ចំនួន​ត្រៀម​ចេញ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ព្រោះ​មុន​ចូល​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol ខ្ញុំ​បាន​ចេញ​បទ Original Song មួយ​ចំនួន​រួច​ហើយ​ដូច​ជា​បទ «​សុំ​ចិត្ត​» និង​បទ​«​អារម្មណ៍​ខ្លាច​បាត់​អូន​» ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ