ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពងត្រី​កា​វី​យា​ដែល​សម្បូរ​ដោយ​វីតាមីន​ខ្ពស់​បំផុត​បង្ហាញ​វត្ត​មាននៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ទីផ្សារ​អាហារ​ប្រណីត​នៅ​កម្ពុជា​កំពុង​ទទួល​បាន​ការ​​ពេញ​និយម​ខ្លាំង ពាណិជ្ជករ​ខ្មែរ និង​ជនជាតិ​បារាំង​បាន​សហការ​គ្នា​នាំ​ចូល​ពងត្រី​ម្យ៉ាង​ដែល​មានឈ្មោះ កា​វី​យ៉ា (Caviar) ដែល​ជា​ប្រភេទ​ពងត្រី​សម្បូរ​ទៅ​ដោយ​វីតាមីន​សម្បូរ​បែប មក​ច្នៃ​ជា​អាហារ​ប្រណីត​លំដាប់​ខ្ពស់​សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ទីផ្សារ​អាហារ​ប្រណីត​នៅ​កម្ពុជា​កំពុង​ទទួល​បាន​ការ​​ពេញ​និយម​ខ្លាំង ពាណិជ្ជករ​ខ្មែរ និង​ជនជាតិ​បារាំង​បាន​សហការ​គ្នា​នាំ​ចូល​ពងត្រី​ម្យ៉ាង​ដែល​មានឈ្មោះ កា​វី​យ៉ា (Caviar) ដែល​ជា​ប្រភេទ​ពងត្រី​សម្បូរ​ទៅ​ដោយ​វីតាមីន​សម្បូរ​បែប មក​ច្នៃ​ជា​អាហារ​ប្រណីត​លំដាប់​ខ្ពស់​សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​លោក Bernard Matter និង​លោក Etienne Chenevier បាន​សហការ​ជាមួយ​ព្រះ​អង្គ​ម្ចាស់ ភានុ​រ័​ត្ន ស៊ី​សុវត្ថិ បង្កើត​ជា​ហាង​មួយ​ដែល​មានឈ្មោះ​ថា Caviar &Traditions នៅ​លើ​អន​ឡាញ នាំ​ចូល​ពងត្រី​កា​វី​យ៉ា ដែល​មាន​ប្រភព​នៅ​សមុទ្រ​កា​ស្ពាន និង​សមុទ្រ​ខ្មៅ និង​ស្ថិត​នៅ​ក្នុង​ប្រទេស​រុ​ស្សី អ៊ី​រ៉​ង់ អា​ហ្សែ​បៃ​ហ្ស​ង់ កា​ហ្សា​ក់​ស្ថាន ប៉ូ​ឡូញ ទួ​ក​មេ​នី​ស្ថាន ប៊ុល​ហ្គា​រី ហ្ស​ក​ហ្ស៊ី រ៉ូ​ម៉ា​នី តួ​ក​គី និង​អ៊ុយ​ក្រែ​ន​ជាដើម មក​ផ្គត់ផ្គង់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។
​លោក ហែម វិចិត្រ នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន Caviar &​Traditions ​បាន​មាន​ប្រសាសន៍​ថា​៖ ពងត្រី​កា​វី​យ៉ា​ជា​អាហារ​ប្រណីត​លំដាប់​ខ្ពស់ និង​មាន​តម្លៃ​ថ្លៃ ដែល​តម្លៃ​មាន​ចាប់ពី ៣០០០ ដល់​៧០០០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។

លោក​បាន​បន្ត​ទៀត​ថា ពងត្រី​កា​វី​យ៉ា​ជា​អំបូរ​ពងត្រី​សមុទ្រ​ឈ្មោះ ស្ទឺ​ជិន និង​ជា​អាហារ​មាន​តម្លៃ​ខ្ពស់ ព្រោះ​គេ​ត្រូវ​ចិញ្ចឹម​ត្រី​កា​វី​យ៉ា​រហូត​ដល់​ទៅ​១៥​ឆ្នាំ ទម្រាំ​វា​ចម្រើន​គ្រប់​វ័យ​អាច​ផ្តល់​ជា​ពង​បាន ។

លោក ហែម វិចិត្រ បានឱ្យ​ដឹង​ទៀត​ថា ពងត្រី​កា​វី​យ៉ា គឺ​ចែក​ចេញ​ជា​៣​ប្រភេទ ៖ លេខ​១ គឺ​មានឈ្មោះ​កា​វី​យ៉ា បេ​លូ​ហ្គា ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៣៨០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កន្លះ​គីឡូក្រាម​, ចំណែក​ប្រភេទ​លេខ​២ គឺ​មានឈ្មោះ​ថា កា​វី​យ៉ា អូ​ស៊ី​ត្រេ ដែល​ត្រឹមតែ​កន្លះ​គីឡូក្រាម​មាន​តម្លៃ​ជាង ១០០០ ដុល្លារ​អាម​រិ​ក រីឯ​លេខ​៣ គឺ​ប្រភេទ​ពងត្រី កា​វី​យ៉ា បា​រ៊ី (Caviar Baerii) ដោយ​ក្នុង​កន្លះ​គីឡូ​មាន​តម្លៃ​ជាង​៦៨០​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​។

​លោក Etienne Chenevier ប្រធាន​ក្រុមហ៊ុន Caviar & Traditions មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​នាំ​ចូល​ពងត្រី​កា​វី​យ៉ា​មក​កាន់​កម្ពុជា​កាល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ថា ប្រភេទ​ពងត្រី​កា​វី​យ៉ា​សម្បូរ​ដោយ​វីតាមីន​ខ្ពស់​បំផុត ជា​ពិសេស​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​មុខ​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ និង​មាន​ជាតិ​ផូស្វ័រ កាល់ស្យូម ផ្ល​រី​ន ម៉ា​ញ៉េ​ស្យូ​ម និង​សូ​ដ្យូ​ម​ជាដើម ដែល​សារធាតុ​ទាំងនេះ គឺ​ពិតជា​មាន​សារសំខាន់​ធ្វើ​ឱ្យ​រាង​កាយ​របស់​មនុស្ស​យើង​មាន​សុខភាព​ល្អ ជា​ពិសេស​ជួយ​ដល់​ស្បែក​និង​សក់​ឱ្យ​កាន់តែ​ស្រស់​ស្អាត​។

​លើស​ពី​នេះ លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Caviar & Traditions បាន​បញ្ជាក់​ថា ពង​ត្រី​កា​វី​យ៉ា អាច​ពិសារ​ជាមួយ​គ្រឿងផ្សំ​មួយ​ចំនួន​ដូច​ជា ដំឡូងបារាំង នំប៉័ង ស្លឹក​ខ្ទឹម គ្រី​ម ស្កា​ឡុ​ប អយ​ស្ទ័​រ ព្រមទាំង​ស្រាស​ម្ប៉ា​ញ (C h a m p a g n e B O L L I N G E R) និង ស្រា​វ៉ូ​ដ​កា​ជាដើម​។

សម្រាប់​ព័ត៌មាន​លម្អិត លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ ៖ 012 336-251/081 336-251 ឬ​លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.caviar-tradition.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ