ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្មានកន្លែងឱ្យជ្រកឡើយ​សម្រាប់​អ្នក​ធ្វើ​​អាក្រក់ នេះ​ទើប​បំបែកបា​ន​​

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ខេត្តបាន​បំបែក​ករណី​មនុស្សឃាត​ដោយ​ចេតនា ដែលកើតឡើង​កាលពី​ថៃ្ង​ទ​ី៤  មីនា បង្ក​ឡើង​ដោយជន​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់ ដែល​បាន​យកពូថៅ​កាប់​ជន​រង​គ្រោះ​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែងជា​ទម្ងន់ និង​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​នៅ​មន្ទីរពេទ្យ ។ ការ​ឃាត់​ខ្លួន​នេះ…

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ខេត្តបាន​បំបែក​ករណី​មនុស្សឃាត​ដោយ​ចេតនា ដែលកើតឡើង​កាលពី​ថៃ្ង​ទ​ី៤  មីនា បង្ក​ឡើង​ដោយជន​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់ ដែល​បាន​យកពូថៅ​កាប់​ជន​រង​គ្រោះ​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែងជា​ទម្ងន់ និង​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​នៅ​មន្ទីរពេទ្យ ។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​២​ថ្ងៃក្រោយ​ពី​កើតហេតុ​កាលពី​ថ្ងៃ​ទី​៦ ខែមីនា នៅ​ភូមិ​ព្រះ​ខែ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ដែល​ជនសង្ស័យ​ឈ្មោះ​សៀង ឈឺ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។

ក្រោយ​ការ​ឃាត់ខ្លួនជនសង្ស័យ​បាន​ឆ្លើយសារភាព​ថា មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​លប​កាប់​ប៉ុនប៉ង​សម្លាប់​នេះ គឺ​ផ្ដើម​ចេញពី​គំនុំ​ផ្ទាល់ខ្លួន​ជាមួយ​ជន​រង​គ្រោះ​ ដែល​កើត​មាន​យូរថៃ្ង​មក​ហើយ ។ ទោះជា​យ៉ាង​ណា ជនសង្ស័យ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​គុំកួន​នេះ​ទេ ។ បន្ទាប់​ពី​សាកសួរ​រួច នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មីនា​ដដែល​នោះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​វត្ថុ​តាង គឺ​ពូថៅ​ដៃ​ដែល​លាក់​ទុក​នៅ​ក្នុង​កេស​ក្រដាស​ដាក់​ទឹកបរិសុទ្ធ នៅ​តូប​លក់ដូរ​ផ្ទះ​ជនសង្ស័យ​តែ​ម្ដង ។

សូម​រំលឹក​​ថា កាលពី​ថ្ងៃ​ទី​៤ ខែមីនា វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច បុរស​ម្នាក់​ឈ្មោះ ឃួ​នចាន់ អាយុ​៦៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ព្រះ​ខែ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច បាន​ត្រូវ​ជន​ម្នាក់ដែល​ពាក់​ម៉ាស់​និង​រុំ​ក្រមា​មិន​ឱ្យ​ស្គាល់ ស្ទាក់​កាប់​នៅ​ចំណុច​ថ្លុក​កក់ ខាងជើង​ភូមិ​ព្រះ​ខែ បណ្តាល​ឲ្យ​រង​របួស​ដៃ​ឆ្វេង និង​ផ្ទៃ​មុខជា​ទម្ងន់ ។
ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​លោក​មេឃុំ និង​នគរបាល​ប៉ុស្តិ៍​ដំបូក​រូង ព្រមទាំង​សាច់ញាតិ​ក្រុម​គ្រួសារ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​នេះ កើតឡើង​ខណ​:​ជន​រង​គ្រោះជិះ​ម៉ូតូ​នៅ​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ត្រឡប់​មក​ពី​យក​អា​គុយ​បញ្ចូល​ភ្លើង នៅ​ភូមិ​កូន​ត្រុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី
៧ ខែមីនា​ថា ការ​វែកមុខ​ជន​ដៃដល់​បាន​ជោគជ័យ​នេះ គឺ​មានការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត លោកស្នងការ​រង និង​អធិការ​ស្រុក បាន​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់​មួយ​តាម​ចាប់​មុខសញ្ញា​សង្ស័យ​ខាងលើ ខណៈ​​​ជន​នេះ​នៅផ្ទះ​របស់​ខ្លួន​ធ្វើ​ហាក់ដូចជា​មិនដឹង​រឿង ។ ក្រោយ​ពី​កសាង​សំណុំរឿង និង​ស្តាប់​ចម្លើយ​សារ​​ភាព​របស់​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ