ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នឹង​មិន​ដាក់​ពន្ធ​ដែកថែប បើ​សម្រេច​កិច្ចព្រមព្រៀង

6 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ អំពី​លទ្ធភាព​នៃ​កា​រដក​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA)…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ អំពី​លទ្ធភាព​នៃ​កា​រដក​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) សម្រេច​ជា​ថ្មី​ជាមួយ​លក្ខខណ្ឌ​ដែល​អា​មេ​រិ​ក​ចង់បាន ។

លោក​បាន​និយាយ​នៅ​លើ Twitter កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ៖« ពួក​យើង​មាន​ឱនភាព​ពាណិជ្ជ​កម្ម​យ៉ាង​ធំ​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ។ NAFTA កំពុង​តែ​ស្ថិត​ក្រោម​​ការ​ចរចា​ជា​ថ្មី វា​ជា​កិច្ចព្រមព្រៀង​មិនល្អ​សម្រាប់​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ការងារ និង​ក្រុមហ៊ុន​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ទីតាំង ។ ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​នឹង​ដក​ចេញ ប្រសិនបើ​កិច្ចព្រមព្រៀង NAFTA ថ្មី​នេះ​មាន​ភាព​យុត្តិធម៌​សម្រាប់​អា​មេ​រិ​ក » ។

លោក​បន្ថែម​ថា ៖« ជាមួយ​គ្នា​នេះ ប្រទេស​កា​ណា​ដា​ត្រូវ​តែ​ធ្វើ​ល្អ​ដាក់​កសិករ​របស់​​យើង​​ជាង​មុន ។ ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក៏​ត្រូវ​ចេញ​សកម្មភាព​បន្ថែម​ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​ហូរ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ដែល​ត្រូវធ្វើ​ទេ ។ មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ញៀន​ថ្នាំ និង​ស្លាប់ » ។

លោក Luis Videgaray Caso រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ឆ្លើយ​តប​ថា បញ្ហា​គ្រឿងញៀន​នេះ គឺជា​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​ទាំង​ពីរ ។

លោក​ត្រាំ ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​ពន្ធ​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល​ផង​ដែរ ។

លោក Peter Navarro ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់ White House បាន​ប្រាប់​កាលពី​ថ្ងៃ​អាទិត្យ​ថា គ្មាន​ប្រទេស​ណាមួយ​អាច​រួចខ្លួន​ពី​ពន្ធ​ទាំងនេះ​ឡើយ ។ លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ប្រធានាធិបតី​ត្រាំ នឹង​សម្រេច​លើ​ពន្ធ​ទាំងនេះ​នា​ស​ប្តា​ហ៍​នេះ ឬ​ក្រោយ ។

ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross បាន​ទុក​ពេលវេលា​ខ្លះ​ដើម្បី​ឲ្យ​លោក​ត្រាំ ផ្លាស់​ប្តូរ​គំនិត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ