ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​​​​សម្ព័ន្ធមេត្រីភាពលើកទី៣​ ដើម្បី​បងប្អូន​តាម​ព្រំដែន​ប្រទេសទាំង២​បាន​​ក្តី​សុខ​​រួម​​​គ្នា

6 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ប្រតិភូ​កងកំលាំង​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី​-​ត្រា​ត​ប្រទេស​ថៃ ​បាន​ចូល​ជួប​សំណេះ​សំណាល​ជាមួយ​យោធភូមិ​ភាគ​ទី​៥​ ក្នុង​ទឹកដី​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​០៥  មីនា​  ដើម្បី​ពង្រឹង​សម្ព័​ន្ធមេត្រីភាព និង​រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រវាង​កងកម្លាំង​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​ឈរជើង​នៅ​តាម​ព្រំដែន​​ជាមួយ​គ្នា​…

​ខេត្តបាត់ដំបង​ ៖ ប្រតិភូ​កងកំលាំង​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី​-​ត្រា​ត​ប្រទេស​ថៃ ​បាន​ចូល​ជួប​សំណេះ​សំណាល​ជាមួយ​យោធភូមិ​ភាគ​ទី​៥​ ក្នុង​ទឹកដី​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​០៥  មីនា​  ដើម្បី​ពង្រឹង​សម្ព័​ន្ធមេត្រីភាព និង​រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រវាង​កងកម្លាំង​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​ឈរជើង​នៅ​តាម​ព្រំដែន​​ជាមួយ​គ្នា​ ។

ភាគី​ថៃ​មាន​ចំនួន​៣០​នាក់​ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ រត​នះ វង្សា​រោ​ធ និង​លោក​ជំទាវ ភរិយា​មេទ័ព​ចំនួន​២០​នាក់​ បាន​មក​ចូលរួម​ផង​ដែរ ដោយ​មាន​កិច្ច​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​រង នាយ​-​នាយ​រង​សេនាធិការ មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​ទាំង​៤ និង​៣​កងពល ចំណុះ​យោធភូមិ​ភាគ​ទី​៥ ព្រម​ទាំង​លោក​ជំទាវ​ខាង​កម្ពុជា​ទទួល​ស្វាគមន៍​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង ភាគី​កម្ពុជា​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ យើង​បាន​ជួប​ប្រាស្រ័យ​ពង្រឹង​សម្ព័​ន្ឋ​មេត្រីភាព​ជាមួយ​គ្នា​បាន​ចំនួន​២​លើក​រួច​មក​ហើយ ដោយឡែក​នេះ​ជា​លើក​ទី​៣​ក្នុង​ឆ្នាំ​២០១៨​នេះ យើង​បន្ត​រួម​គ្នា​តាម​គោលនយោបាយ​នៃ​ប្រទេស​យើង​ទាំង​ពីរ​ បាន​ដាក់​មក​ឲ្យ​ពង្រឹង​រួម​កិច្ចសហប្រតិ​បត្តិការ​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដែល​មាន​ដូច​ជា វិស័យ​ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ អប់រំ​-​កីឡា សុខាភិបាល បណ្តុះបណ្តាល​វិជ្ជា​ជី​វះ និង​សង្គមកិច្ច​ជាដើម​។

លោក​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ថា ចុងឆ្នាំ​២០១៧​កន្លង​មកនេះ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ជួប​ប្រជុំ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក វិ​ជិត យ៉ា​ធិ​ប ប្រធាន​សមាគម​មិត្តភាព​ថៃ​-​កម្ពុជា​នៅ​វិមាន​សន្តិភាព​ក្រុងភ្នំពេញ បាន​ជំរុញ​ឲ្យ​មានការ​រឹតចំណង​មិត្តភាព សាមគ្គី​ភាព​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​បន្ថែម​ទៀត ព្រោះ​ល​ទ្ឋ​ផល​កន្លង​មក ​ឃើញ​បងប្អូន​ដែល​រស់នៅ​តាម​ព្រំដែន​កំពុង​ទទួល​បាន​ក្តី​សុខ​រួម​គ្នា សំខាន់​ជីវភាព​នៃ​ការ​រស់នៅ​ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឃើញ​ថា​មានការ​ស្រឡាញ់​គ្នា​ដូច​បងប្អូន និង​ការ​រីក​ចំរើន​លើស​ពី​ពេល​មុន នេះ​អ្វី​ដែល​ប្រជាជន​រស់នៅ​ទាំង​សងខាង​ដែល​ចង់បាន​កន្លង​មក​។​

លោក​ឧត្តមសេនីយ៍ទោ រត​នះ វង្សា​រោ​ធ ភាគី​ថៃ​បាន​ថ្លែង​ថា វា​ជាល​ទ្ឋ​ផល​ល្អ​ដែល​យើង​បាន​រួម​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​គ្នា​ដោយ​ផ្តោត​លើ​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជាមួយ​គ្នា ដោយ​បាន​គិត​ផលប្រយោជន៍​ទៅ​លើ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​រកស៊ី​ជាមួយ​គ្នា​នៅ​តាម​ព្រំដែន ហើយ​មាន​ក្តី​សុខ នេះ​ជា​គោល​ជំហរ​ដែល​យើង​ចង់បាន​ដូច​គ្នា ហើយ​សូម​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​បន្ត​ទៀត ដោយ​ផ្លាស់​ប្តូរ​សិក្សា​ស្រាវ​ជ្រាវ ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ផ្តល់​ផ្លាស់​ប្តូរ​ព័ត៌មាន​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើត​មាន​ឡើង​តាម​ព្រំដែន បន្ត​រួម​សហ​ប្រ​តិ​បត្ត​ការ​បន្ត​យោគយល់​គ្រប់​សមត្ថកិច្ច ជំនាញ​ទាំងអស់​កាត់​បន្ថយ​រាល់​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង​កន្លង​មក​នោះ​។

អត្ថបទសរសេរ ដោយ