សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា តុលាការកំពូលអាល្លឺម៉ង់បានសម្រេចឱ្យទីក្រុង ធំៗអាចប្រកាសប្រើបម្រាមលើរថយន្តប្រើម៉ាស៊ូត ពិសេសលើរថយន្តចាស់ និងម៉ាស៊ីនមិនអំណោចផលធ្វើចរាចរនៅក្នុងទីក្រុង ។ បម្រាមនេះគឺជាផ្នែកមួយការពារអាកាសធាតុ និងសេចក្តីសម្រេចនេះមិនអាស្រ័យលើការរារាំងពីសាលាឧទ្ធរណ៍ទេ ។
សាលដីការបស់តុលាការអាចប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត និងគោលនយោបាយនៃការដឹកជញ្ជូន ប៉ុន្តែចាត់ទុកថាមានប្រតិកម្មយ៉ាងធ្ងន់នៅលើពិភពលោក ពីការជំទាស់លើរថយន្តប្រើម៉ាស៊ូត ។ កន្លងមកផលប៉ះពាល់នេះបានកើតមានរួចមកហើយ តាំងពីក្រុមហ៊ុនវ៉ុលវ៉ាហ្គេន បានទទួលស្គាល់នៅឆ្នាំ២០១៥ ស្តីពីការបោកបញ្ឆោតក្នុងការសាកល្បងបញ្ចេញផ្សែងពុលរបស់អាមេរិក ដោយរថយន្តប្រើម៉ាស៊ូត កំណត់ការបញ្ចេញឧស្ម័នពុល និង«Nitrogen Oxide» ជាមូលហេតុនៃជំងឺប្រព័ន្ធផ្លូវដង្ហើម ។
ប្រទេសជាច្រើនអាចពិចារណាប្រើបទបញ្ជាគ្រប់គ្រងលើរថយន្តម៉ាស៊ូត ប៉ុន្តែការមានបម្រាមនៅក្នុងប្រទេសជាដើមកំណើតនៃឧស្សាហកម្មរថយន្តស៊េរីថ្មីនេះ ចាត់ទុកថាមានផលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយមានរថយន្តចំនួន១២លានគ្រឿងនៅទូទាំងអឺរ៉ុបប្រើប្រាស់ម៉ាស៊ូត ។ ដូច្នេះរថយន្តជាច្រើនលានគ្រឿងអាចត្រូវចតចោលនៅផ្ទះ ។
ដីកានោះបានវាយប្រហារដល់រដ្ឋាភិបាលអាល្លឺម៉ង់របស់លោកស្រីអធិការបតី Angela Merkel ដែលមិនយល់ស្របលើបម្រាមប្រើរថយន្តម៉ាស៊ូត ៕
ចែករំលែកព័តមាននេះ