ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​ដឹកស្រូវ​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​បះជើង អ្នកបើកបរ​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ភ្លៅ​៥​មួយ​គ្រឿង បាន​ប្រះ​ខ្លួន​ដេក​នៅ​និង​ចិញ្ចើមថ្នល់ និង​ចាក់ចោល​ស្រូវ​រាប់​សិប​តោន​ទៅ​លើ​ដី ដោយសារ​តែ​បើក​ធ្លាក់​ចូល​គន្លង​ផ្លូវ​ដែល​គេ​កំពុង​ឈូស​ឆាយ ។ គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ទាប​ភ្លឺ ថ្ងៃ​ទី​០២…

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ភ្លៅ​៥​មួយ​គ្រឿង បាន​ប្រះ​ខ្លួន​ដេក​នៅ​និង​ចិញ្ចើមថ្នល់ និង​ចាក់ចោល​ស្រូវ​រាប់​សិប​តោន​ទៅ​លើ​ដី ដោយសារ​តែ​បើក​ធ្លាក់​ចូល​គន្លង​ផ្លូវ​ដែល​គេ​កំពុង​ឈូស​ឆាយ ។

គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ទាប​ភ្លឺ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​ប៉ូ​ស្តិ៍​អំពិល​ក្រៅ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៧ ក្នុង​ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ រថយន្ត​ដែល​ក្រឡាប់​បះជើង​មួយ​ចំហៀង​នេះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ភ្លៅ​៥ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-២២២៣ បើកបរ​ដោយ​ឈ្មោះ អ៊ូ ច​ន្ថ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​រង​របួស​បាក់ជើង​ស្តាំ និង​មាន​ទីលំនៅ​ក្នុងស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​ដែល​មាន​ដឹកស្រូវ​ពេញ​រថយន្ត បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​បើក​មក​ដល់​គល់​ស្ពាន​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​ធ្លាក់​កង់​មុខ​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ ដែល​គេ​កំពុង​ឈូស​ឆាយ​ធ្វើ​ផ្លូវ ទើប​ធ្វើ​ឲ្យ​រថយន្ត​ផ្អៀង​ក្រឡាប់​ទៅ​ឆ្វេង ចាក់​ស្រូវ​ចោល​ទៅ​ក្រោម​ថ្នល់ ឯ​ក្បាល​រថយន្ត​បាន​សង្កត់​ទៅ​លើ​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​បាក់​បង្កាន់ដៃស្ពាន​អស់​៥​ម៉ែត្រ ចំណែក​អ្នកបើកបរ​ត្រូវ​កាប៊ី​ន​រថយន្ត​កៀប​ជាប់ជើង​ស្តាំ បណ្តាល​ឲ្យ​បាក់ជើង ហើយ​ត្រូវ​បាន​អ្នកស្រុក​ជួយ​គាស់​យក​ចេញពី​រថយន្ត និង​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ករណី​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ខ្លួនឯង បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន នេះ​សំណាង​ហើយ ពេល​ដែល​កើតហេតុ​គ្មាន​អ្នកដំណើរ​ណា​ផ្សេង​នៅ​ក្បែរ កុំ​អី​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ