ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​លក្ខណ៍ រន្ធត់​ចិត្ត​សង្វេគ​ពេក​ក្រៃ​ពេល​ឮ​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​លោក​យូ​ឌី​ស្កូ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​សម្ដី​ប៉ុន្មាន​ម៉ាត់​ដែ​ល​លោក​យូ​ឌី​ស្កូ ​ថ្លែង​ទៅ​កាន់​ដៃគូ​សម្តែង​អ្នក​នាង ​​ទូច ស្រី​លក្ខណ៍​ បាន​ឆក់​ចិត្ត​នាង​ឱ្យរ​ន្ធត់​សង្វេគ​អាណិត​ពេក​ក្រៃ​ ដោយ​លោក​យូ​ឌី​ស្កូ​ ជាប់​ហានិភ័យ​ម្តង​ទៀត គឺ​​រឿង​ចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ខ្ពស់​ឡើងៗ…

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​សម្ដី​ប៉ុន្មាន​ម៉ាត់​ដែ​ល​លោក​យូ​ឌី​ស្កូ ​ថ្លែង​ទៅ​កាន់​ដៃគូ​សម្តែង​អ្នក​នាង ​​ទូច ស្រី​លក្ខណ៍​ បាន​ឆក់​ចិត្ត​នាង​ឱ្យរ​ន្ធត់​សង្វេគ​អាណិត​ពេក​ក្រៃ​ ដោយ​លោក​យូ​ឌី​ស្កូ​ ជាប់​ហានិភ័យ​ម្តង​ទៀត គឺ​​រឿង​ចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ខ្ពស់​ឡើងៗ រហូត​រីងរៃ​ខ្លួន​ចង់​អស់​អ្វី​ដែល​ជា​ទ្រព្យ​ផ្ទា​ល់​ខ្លួន​។

មក​ទល់​ពេល​នេះ​ យោង​តាម​ស្ថានភាព​ចុង​ក្រោយ​របស់​តារា​សម្តែង​លោក​យូ​ឌី​ស្កូ​ នៅ​មិន​ទាន់​ប្រសើរ​ឡើយ​។​ អាកា​រៈ​ជំងឺ​ទឹកនោមប្រៃ​របស់​លោក​នៅ​តែ​ចំណាយ​ខ្ពស់​ជា​ប្រចាំ ​ហើយ​ដោះ​ដូរ​ឈាម​ជា​ញឹកញាប់​។​ កាន់តែ​នឹក​ខ្លោចចិត្ត​លោក​បាន​ពោល​ពាក្យ​ទៅ​​កាន់​ដៃគូ​សម្តែង​អ្នក​នាង ​ទូច ស្រី​លក្ខណ៍ ឱ្យ​ជួយ​លោក​ផង ​ព្រោះ​ស្ថានភាព​កាន់តែ​យ៉ាប់​យឺន​ហើយ​ក្នុង​ការ​ខើច​ឡើង​ៗ​​​នៃ​ប្រាក់​ព្យាបាល​។​ ជា​ពិសេស​លោក​ថែម​ទាំង​ប្រាប់​​អ្នក​នាង ទូច ស្រី​លក្ខណ៍​ថា ​លោក​ចង់​រស់​ មិន​ចង់​ស្លាប់​ឡើយ​។

អ្នក​នាង ​ទូច ស្រី​លក្ខណ៍​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​នាង​ទាក់ទិន​ស្ថានភាព​នឹក​​អាណិត​លោក​យូ​ឌី​ស្កូ​ថា «​ពាក្យ​មួយ​ម៉ាត់​បង​និយាយ​មក​កាន់​ខ្ញុំ​ថា ​បង​ចង់​រស់ ចង់​ឱ្យ​​ជីវិត​បង​ដូច​ដើ​ម​វិញ​ ពេល​លឺ​ពាក្យ​នេះ​ ប្អូន​ខ្លោចផ្សា​​ណាស់ ប្អូន​មាន​តែ​កម្លាំងចិត្ត​ និង​ថវិកា​បន្តិចបន្តួច ​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​មិត្ត​រួម​អា​ជី​ព ​សូម​លើ​កដៃ​អំពា​នាវ​ សូម​សំណូមពរ​ដល់​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ លោ​ក​ស្រី​ ប្រិ​យ​មិត្ត​ ព្រមទាំង​បងប្អូន​ទាំងអស់​សូម​ជួយ​ថវិកា​​ដល់​គាត់​ខ្លះ​ផង ​តិចតួច​ក្តី ព្រោះ​គាត់​គ្មាន​លទ្ធភាព​ទៀត​ទេ ពាក្យ​មួយ​ម៉ាត់​​គាត់​និយាយ​ថា ចង់​រស់នៅ​បន្ត​ បងប្អូន​លឺ​ហើ​យ​ ពិតជា​ខ្លោច​ផ្សា​ក្នុង​ចិត្ត​ណាស់ បើ​បង​ប្អូន​ចង់​ជួយ​ថវិកា​ដល់​គាត់​អាច​ទាក់​ទង់​មក​លេខ​ខ្ញុំ​ផ្ទាល់​បាន 015 595 545 ឬ​ក៏​អាច​​ទៅ​ជូន​ថវិកា​ដល់​គាត់​ផ្ទាល់​ជាមួយ​ខ្ញុំ​ក៏​បាន​ដែរ  សូម​អរគុណ​ដោ​យ​ក្តី​គោ​រ​ព​អំពីខ្ញុំ ទូច ស្រី​ល័​ក្ខ​»​។

កាលពី​ល្ងាចម្សិលមិញ​នេះ​ ទូច ​ស្រី​លក្ខណ៍​ និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទាំង​អួត​ដើម​ករ​ថា «​បើ​អត់​ពី​លោក​យូ​ឌី​ស្កូ​ទៅ​ ក្រុម​គ្រួសារ​គាត់​មាន​ម្តាយបង្កើត​ ម្តាយមីង​ ប្អូន ​ក្មួយ​ត្រូវ​លំបាក​តែ​ម្តង​ ។​ នាង​ថា ​គ្រាន់តែ​គាត់​ខ​លមក​ថា ​ជួយ​គាត់​ផង ​នាង​ទន់​ដៃ​ជើង​​ធ្វើ​អ្វី​មិនកើត​ទេ​ អាណិត​គាត់​ណាស់​។​ នាង​ប្រឹង​តាម​ល​ទ្ធ​ភាព​ជួយ​គាត់​ហើយ ក៏មាន​តែ​ការ​អំពាវនាវ​ដល់​សប្បុរ​សជន​មេត្តា​ជួយ​គាត់​សារ​ជា​ថ្មី​ ព្រោះ​គាត់​ជិត​អស់​លុយ​​ព្យាបាល​ហើយ ​គ្រាន់តែ​ដូរ​ឈាម​៣​ថ្ងៃ​ម្តង ​មួយ​ខែ​ចាយ​លើ​ដូរ​ឈាម​ជាង​៦០០​ដុល្លារ​ទៅ​ហើយ ​តើ​គាត់​ទៅ​ធ្វើ​អី​កើត​? ​មួយ​តួខ្លួន​គាត់​ម្ជុលចាក់​ដោត​ឡើង​សុសសាច់​អស់ហើយ​ អាណិត​ណាស់​លោក​អើយ​។​ កាល​គាត់​នៅ​មាន​កម្លាំង​គាត់​ជួយ​គេ​ច្រើន​ណាស់​​តាម​នាង​ដឹង ​ហើយ​អ្វី​ដែល​នាង​ខ្លោចផ្សាក្នុង​ចិត្ត​នោះ គឺអ្នកសិល្បៈ​មួយ​ផ្នែក​មិនសូវ​ស្វះស្វែង​ជួយ​សោះ​ បើ​និយាយ​ពី​រូប​នាង​វិញ ​ជួយ​គាត់​ច្រើន​ដែរ​ចេះ​តែ​ប្រឹង​។

ទោះជា​យ៉ាងណា​កន្លង​មក ​លោក​យូ​ឌី​ស្កូ​ បាន​សប្បុរសជន​ជា​ច្រើន​ជួយ​លោក​ជា​ច្រើន​ដែរ​ មាន​ដល់​ថ្នាក់​ធំ​ និ​ង​សិល្បករ​។ ​ប៉ុន្តែ​ស្ថានភាព​ជំងឺ​លោក​ត្រូវ​បាន​គេ​និយាយ​ថា ​ជា​ជំងឺ​អ្នកមាន​ដែល​ត្រូវការ​ចំណាយ​ច្រើន​ហួសប្រមាណ​។ ​សារ​ជា​ថ្មី​សូម​បងប្អូន​ទាំងអស់​ជួយ​ជា​កម្លាំងចិត្ត​ឧបត្ថម្ភ​ដល់​លោក​យូ​ឌី​ស្កូ​ម្តងទៀត ​ព្រោះ​លោក​ទាល់ច្រក​មាន​តែ​ការ​សាង​បុណ្យ​ទាំងអស់​គ្នា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ