ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​ពេញ​និយម​រោងកុន​ទំនើប​ធ្វើ​ឱ្យ​រោង ចាស់​ៗ​បិទទ្វារ​បន្តបន្ទាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​រោង​ភាពយន្ត​ទំនើប​កើត​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​រោង​ភាពយន្ត ចាស់​ៗ​សល់​ពី​មុន​បិទទ្វារ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​រោងកុន​លុ​ច្ស​ដែល​ឈរជើង​ប្រកួតប្រជែង​យូរ​មក​ហើយ​នោះ បាន​បិទទ្វារ​ក្លាយជា​កន្លែង​ស្ងប់ស្ងាត់ ។ អ្នកដំណើរ​តែងតែ​ក្រឡេក​មើល​រោងកុន​លុ​ច្ស​នៅ​ពេល​បាត់​សកម្មភាព​បម្រើ​អារម្មណ៍​ទស្សនិកជន​ដូច​ពេល​មុន ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​រោង​ភាពយន្ត​ទំនើប​កើត​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​រោង​ភាពយន្ត ចាស់​ៗ​សល់​ពី​មុន​បិទទ្វារ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​រោងកុន​លុ​ច្ស​ដែល​ឈរជើង​ប្រកួតប្រជែង​យូរ​មក​ហើយ​នោះ បាន​បិទទ្វារ​ក្លាយជា​កន្លែង​ស្ងប់ស្ងាត់ ។ អ្នកដំណើរ​តែងតែ​ក្រឡេក​មើល​រោងកុន​លុ​ច្ស​នៅ​ពេល​បាត់​សកម្មភាព​បម្រើ​អារម្មណ៍​ទស្សនិកជន​ដូច​ពេល​មុន ។ រោងកុន​ចាស់​មួយ​នេះ​បិទទ្វារ​ដោយសារ​មិន​អាច​តតាំង​បានជា​មួយ​ភាព​ទំនើប​របស់​រោង​ភាពយន្ត​សម័យ​ថ្មី ។

បច្ចុប្បន្ន​នេះ​រោងកុន ទំនើប​ៗ​ដែល​គេ​ស្គាល់​2D 3D 4D និង​រោងកុន​បែប​VIP​មនុស្ស​អាច​​ចូល​ទស្សនា ហើយ​គេង​ស្រួល​ដូច​ទស្សនា​នៅផ្ទះ​បាន ។ តំណាង​រោង​ភាពយន្ត​លេ​ជេន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ដោយសារ​តែ​សម័យកាល​ចេះ​តែ​វិ​វ​ឌ្ឍ​ទៅ​មុខ រោង​ភាពយន្ត​ទំនើប​បាន និង​កំពុង​តែ​ពន្លូត​ខ្លួន​ទៅ​មុខជា​លំដាប់​។ យុវវ័យ​ចូល​ចិត្ត​ទស្សនា​​ក្រោយ​ពេល​ដឹង​ថា​នៅ​រោងកុន​មាន​សុទ្ធតែ​បំពាក់​ម៉ា​សុ​ី​ន​ត្រជាក់ កន្លែង​អង្គុយ​ស្រួល ហើយ​បច្ចេកទេស​បញ្ចាំង​ពន្លឺ​ត្រជាក់​ភ្នែក​មិន​ចេះ​ណាយ​ពេល​មក​ទស្សនា​។

រោងកុន​តែងតែ​ផ្តល់​សិទ្ធិ​ឱ្យ​កុន​ខ្មែរ​បញ្ចាំង ហើយ​មក​ទល់​ពេល​នេះ​មាន​តែ​ប៉ុន្មាន​ផលិត​កម្ម​ប៉ុណ្ណោះ​មាន​ស្នាដៃ​បញ្ចាំង ។ ដូច្នេះ​រោងកុន​ជំនួស​ដោយ​រឿង​បរទេស ព្រោះ​យុវវ័យ​ដឹង​ថា រឿង​បរទេស​ខ្លះ​ល្អមើល តួ លំដាប់​ៗ​សម្តែង​សម ទាំង​ពន្លឺ ទាំង​បច្ចេកទេស​ថត​ល្អ​។ «​ដូចនេះ​ខ្ញុំ​ទទូច​ឱ្យ​រឿង​របស់​ខ្មែរ​យើង​គួរតែ​ផលិតករ​ធ្វើ​យ៉ាងណា​បាន​ទាក់ចិត្ត​អ្នក​ទស្សនា​ព្រោះ​អ្នក​មើល​ឥឡូវ​គេ​រើស​រឿង​ទស្សនា​ណាស់​»​។

យុវជន​ឆាយ ពិ​សិ​ទ្ឋ ជា​សិស្ស​នៅ​វិទ្យាល័យ​មួយ​នៃ​រាជធានី​ភ្នំពេញ​បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​រោងកុន ចាស់​ៗ​បិទ​អស់​មិន​អាច​ទប់ទល់​នឹង​រោងកុន​ទំនើប​បាន ។ នេះ​មក​ពី​ការ​រីក​ចម្រើន​វិស័យ​បច្ចេកវិទ្យា និង​សង្គម ។ ទោះជា​យ៉ាងណា​ក្តី​គេ​ក៏​គាំទ្រ​ការ​បង្កើត​​រោងកុន​ទំនើប​ដែរ ។ «​សូ​ម្បី​តែ​ខ្ញុំ​ក៏​ពេញចិត្ត​ការ​នាំ​មិត្តភក្តិ​មក​ទស្សនា​រោងកុន​ទំនើប ទោះ​សំបុត្រ​ថ្លៃ​ក៏​ដោយ​ក៏​អាច​ទទួលយក​បាន ។ កន្លែង​មើល​ស្អាត ត្រជាក់​ស្រួល»​។

កញ្ញា​ចាន់ ល​ក្ខិ​ណា និស្សិត​សាលា​ច្បាប់​និយាយ​ថា «​ខ្ញុំ​គាំទ្រ​កុន​ខ្មែរ​ដែរ តែ​ថា​ដល់​ពេល​ចូល​ទស្សនា​ទៅ​ដូច​ជា​មិន​សម សម្តែង ឆ្គង​ៗ ។ ដូច្នេះ​ហើយ​នាង​ចូល​ចិត្ត​ទស្សនា​ភាព​យន្ត​ហូ​លី​វូ​ដ​ព្រោះ​ទាក់ទាញ ហើយ​ល្អមើល ស្តែង​ៗ ។

ចំពោះ​រោងកុន​ទំនើប​នាង​ចូល​ចិត្ត ព្រោះ​កន្លែង​អង្គុយ​ស្រួល ម៉ាស៊ីនត្រជាក់​ស្រួលខ្លួន និង​មាន​ភាព​ទំនើប​ទាន់​ស័​យ​ជា​ច្រើន​ទៀត » ។

តារា​សម្តែង​ថ្មី​កញ្ញា​ស៊ី ធឿ​ន ថ្លែង​ថា «​ប្រការ​ដែល​មានការ​រីក​លូត​នៃ​កា​រវិ​វ​ឌ្ឍ​វិស័យ​រោងកុន​ជឿនលឿន និង​ទំនើប អាច​ថា​ជា​ការ​រីក​ចម្រើន​វិស័យ​ភាពយន្ត​ដែរ ព្រោះ​ស្រុក​ទេស​យើង​មានការ​រីក​ចម្រើន​ទៅ​មុខ សន្តិសុខ​ល្អ ។​យ៉ាងណា​នាង​ខ្ញុំ​ក៏​ចង់បាន​រឿង​ខ្មែរ​យើង​លូតលាស់​ដាក់​តាម​រោងកុន​ឱ្យ​ច្រើន ហើយ​បើ​ចង់បាន​ភាព​ស្ថិត​ស្ថិរ​ទាល់តែ​រឿង​មានគុណ​ភាព​និង​ចូលរួម​ពី​ផលិតករ និង​តួ​សម្តែង​ធ្វើ​យ៉ាងណា​ឱ្យ​ទាក់​អារម្មណ៍​ប្រិ​យ​មិត្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ