ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ច​យ លា​ភាព​កំលោះ​នៅ​ថ្ងៃនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​កំ​ប្លែក នាយ ច​យ បាន​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​នៅ​​ថ្ងៃនេះ​ គឺថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ជាមួយ​កូនក្រមុំ​ដ៏ស្រស់​ស្អាត…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​កំ​ប្លែក នាយ ច​យ បាន​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​នៅ​​ថ្ងៃនេះ​ គឺថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ជាមួយ​កូនក្រមុំ​ដ៏ស្រស់​ស្អាត គឺ​នាង ក្វា​ន់ ឌី បន្ទាប់​​ពី​អ្នក​ទាំង​២​បាន​សាង​សម្ព័ន្ធ​ស្នេហា​យ៉ាង​ស្អិតរ​មួ​ត​នា​ពេល​កន្លង​មកនេះ​។

សម្លេង​ភ្លេង​ការ​បាន​បន្លឺ​ឡើង​ជាមួយ​កម្មវិធី​ជា​បន្តបន្ទាប់​តាម​គន្លង​ប្រពៃណី​ដែល​បាន​ធ្វើ​ឡើង​នៅ​បុរី​វិមាន​ពិភព​ថ្មី ខ​ណៈ​ការ​ពិសារ​អាហារ​អបអរ​មង្គលការ​របស់​តារា​​រូប​នេះ​នឹង​​ធ្វើ​នៅ​ទីតាំង​ខាងលើ​ដូច​គ្នា​។

បើ​ទោះជា​ពិធី​មង្គលការ​របស់​នាយ ច​យ នា​ព្រឹក​នេះ​ គេ​សង្កេត​ឃើញ​មិនសូវ​មាន​អ្នក​សិល្បៈ​ចូលរួមមែន ប៉ុន្តែ​ទាំង​នាយ ច​យ និង​អនាគត​ភរិយា​បាន​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ជាមួយនឹង​វត្តមាន​ចូលរួម​អបអរ​ពី​មិត្តភក្តិ បងប្អូន​ទាំង​សងខាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ