ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ហិរញ្ញវត្ថុ​​ស្នើ​ឱ្យ​បង្កើន​ពន្ធ​ការពារ​បរិស្ថាន

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​ស្នើ​ឲ្យ​បង្កើន​ពន្ធ​ការពារ​បរិស្ថាន​លើ​ផលិតផល​ប្រេង និង​ប្រេងឥន្ធនៈ ចាប់ពី​ប្រមាណ​១៣​សេន ទៅ​១៧​សេន​ក្នុង​១​លី​ត្រ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​តទៅ ។…

ទីក្រុង​ហាណូយ ៖ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​ស្នើ​ឲ្យ​បង្កើន​ពន្ធ​ការពារ​បរិស្ថាន​លើ​ផលិតផល​ប្រេង និង​ប្រេងឥន្ធនៈ ចាប់ពី​ប្រមាណ​១៣​សេន ទៅ​១៧​សេន​ក្នុង​១​លី​ត្រ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​តទៅ ។

ជាមួយ​គ្នា​នេះ ពន្ធ​ការពារ​បរិស្ថាន​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើន​លើ​ប្រេងម៉ាស៊ូត និង​ផលិតផល​ប្រេង​ផ្សេង​ៗ​មក​ស្មើ​ជិត​១០​សេន​ផង​ដែរ ។

ថង់​ផ្លា​ស្ទិ​ក​ក៏​នឹង​ត្រូវ​បង់ពន្ធ​បរិស្ថាន​បន្ថែម​ដែរ ដែល​កើន​ពី​ប្រមាណ​១,៣២​ដុល្លារ ដល់​២,២​ដុល្លារ​ក្នុង​១​គីឡូក្រាម ។

កាលពី​ឆ្នាំ​មុន ក្រសួង​នេះ​ចង់​ធ្វើ​សេចក្តីព្រាងច្បាប់​ថ្មី​ៗ​លើ​ការ​បង្កើន​ពន្ធ​ការពារ​បរិស្ថាន​ដល់​ប្រមាណ​៣៥​សេន​ក្នុង​១​លី​ត្រ ប៉ុន្តែ​សំណើ​នេះ​មានការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សាធារណជន និង​សេដ្ឋវិទូ ។

នៅ​ឆ្នាំ​២០១៤ ពន្ធ​នេះ​បាន​កើន​ដល់​១៣​សេន ដែល​ក្រសួង​ហិរញ្ញវត្ថុ​និយាយ​ថា វា​ជា​វិធី​ល្អ​សម្រាប់​ធ្វើ​ឲ្យ​ថវិការដ្ឋ​មាន​លំនឹង ។ ការ​បង្កើន​ពន្ធ​ពិតជា​ចាំបាច់​ណាស់ ព្រោះ​ពន្ធ​នាំ​ចូល​លើ​ប្រេង និង​ប្រេងឥន្ធនៈ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

ពន្ធ​នាំ​ចូល​បច្ចុប្បន្ន​លើ​ផលិតផល​ប្រេងឥន្ធនៈ​គឺ​ស្មើ​២០% ហើយ​៧%​សម្រាប់​ផលិត​ផល​​ប្រេង​ផ្សេង​ៗ ប៉ុន្តែ​អត្រា​នេះ​នឹង​ធ្លាក់​ចុះ ។

ហេតុនេះ ប្រាក់​ចំណូល​ពី​ពន្ធ​ប្រេង​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ លើស​ពី​នេះ ក្រសួង​កត់​សម្គាល់ថា តម្លៃ​ប្រេង​លក់រាយ​នៅ​វៀតណាម​មាន​កម្រិត​ទាប​ជាង​ប្រទេស​ជិតខាង និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​គណនា​ថា ប្រទេស​វៀតណាម​អាច​ប្រមូល​បាន​ប្រាក់​ប្រមាណ​២,៥២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ពី​ពន្ធ​ទាំងនេះ ច្រើន​ជាង​ពេល​បច្ចុប្បន្ន​ដែល​ប្រមូល​បាន​តែ​៧២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ។ តាម​ការិយាល័យ​ស្ថិតិ​ទូទៅ នៅ​ខែមករា ប្រទេស​វៀតណាម​បាន​នាំ​ចូល​ផលិតផល​ប្រេង និង​ប្រេងឥន្ធនៈ​ប្រមាណ​៩០​ម៉ឺន​តោន ស្មើ​ទឹក​ប្រាក់​សរុប​៥៥២​លាន​ដុល្លារ​។ ច្បាប់​ពន្ធ​ការពារ​បរិស្ថាន​បច្ចុប្បន្ន​ចែង​ថា ផលិតផល​ដូច​ជា ប្រេង ឧស្ម័ន ខ្លាញ់ ធ្យូងថ្ម និង​ថង់​ផ្លា​ស្ទិ​ក ត្រូវ​តែ​បង់ពន្ធ​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ