ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែ​ន សំ​អន អញ្ជើញ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​មណ្ឌលខេត្តស្វាយរៀង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ត្រូវ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ដោយ​មាន​សមាជិក​សភា​មណ្ឌល​ស្វាយ​រៀង​០៥​រូប ក្រុមប្រឹក្សា​ឃុំ សង្កាត់…

ខេត្តស្វាយរៀង ៖ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ត្រូវ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ដោយ​មាន​សមាជិក​សភា​មណ្ឌល​ស្វាយ​រៀង​០៥​រូប ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក ក្រុង​និង​ខេត្ត​៥១៨​រូប សរុប​៥២៣​រូប ។

លោក​ជំទាវ ម៉ែ​ន សំ​អន ក្នុង​នាម​ជា​សមាជិក​សភា អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​ក្នុង​មណ្ឌល​ភូមិភាគ​ទី​៦ ក្នុង​ក្រុង​ស្វាយ​រៀង នៃ​ខេត្តស្វាយរៀង ។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នៅ​ភូមិភាគ​ទី​៦​មាន​អង្គ​បោះ​ឆ្នោត​ចំនួន​៥១៨ សមាជិក​រដ្ឋសភា ចំនួន​៥​នាក់ សរុប​ទាំងអស់​ចំនួន​៥២៣​នាក់ ។

បើ​តាម​ការ​សង្កេត​មើលឃើញ​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ​គឺ​មាន​ភាពល្អ​ប្រសើរ និង​យ៉ាង​រលូន ។ ហើយ​ការ​បោះ​ឆ្នោត​នេះ​ដែរ​ធ្វើ​ឡើង​នៅ​មណ្ឌលបោះឆ្នោត​មណ្ឌល​ស្វាយ​រៀង​ដែល​មាន​ទីតាំង​ក្នុង​សាលា​បឋម​សិក្សា ព្រះ​សីហ​នុ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ