បិទ​ខារ៉ាអូខេ កូ​ឡូ​សូ ចោល​ក្រោយ​បែកធ្លាយ​វី​ដេ​អូ​រាំ​ស្រាត (មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បែកធ្លាយ​នូវ​រូបភាព​អាសអាភាស​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ កម្លាំង​គណៈកម្មាធិការ​ចម្រុះ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ លោកស្រី គឹ​ម សុ​វ​ណ្ណា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បិទ​ខារ៉ាអូខេ កូ​ឡូ​សូ (Coloso KTV) ទាំង​យប់ ។ ការ​ចុះ​មក​បិទ​ទីតាំង​ខារ៉ាអូខេ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ហាង​ខារ៉ាអូខេ​ឈ្មោះ កូ​ឡូ​សូ (Coloso KTV) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​បែកធ្លាយ​នូវ​រូបភាព​អាសអាភាស​ចេញពី​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា «​កូ​ឡូ​សូ​» នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រួច​មក ។ ដោយ​ទទួល​បាន​នូវ​បទបញ្ជា​អំពី​សំណាក់ លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់ លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី គឹ​ម សុ​វ​ណ្ណា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​រូប​លោក​ផ្ទាល់ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន រួម​ម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ទៀត​នោះ បាន​ចុះ​មក​ធ្វើការ​ត្រូ​ត​ពិនិត្យ និង​បិទ​អាជីវកម្ម​របស់​ហាង​ខារ៉ាអូខេ​នេះ​តែ​ម្តង ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​លេច​ធ្លាយ​នូវ​រូបភាព​អាសអាភាស​មួយ​ចេញពី​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ដែល​គេ​មានការ​សង្ស័យ​ថា រូបភាព​មួយ​នោះ​បាន​ចេញពី​ហាង​ខារ៉ាអូខេ​ដែល​មាន​យីហោ កូ​ឡូ​សូ នេះនោះ ទើប​រូប​លោក​បាន​បង្កើត​ជា​គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិដ្ឋភាព​ក្នុង​រូបភាព​វី​ដេ​អូ​ឃ្លី​ប​មួយ​នោះ ទើប​ជ​បានឃើញ​ថា រូបភាព​នេះ គឺ​បាន​គេ​ថត​ចេញពី​ក្នុង​បន្ទប់​លេខ​៥០១ របស់​ហាង​ខារ៉ាអូខេ​ឈ្មោះ កូ​ឡូ​សូ នេះ​ប្រាកដ​មែន ។

ក្រោយ​ពី​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​យក​រូបភាព​អាសអាភាស​របស់​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ​រួច​ហើយ ដឹង​ច្បាស់លាស់​រួច​ហើយ នៅ​ក្នុង​យប់​នេះ​ដែរ កម្លាំង​ចម្រុះ​របស់​លោក​ក៏​បាន​ធ្វើការ​បិទ​អាជីវកម្ម​របស់​ហាង​ខារ៉ាអូខេ​ដែល​មានឈ្មោះ​ថា «​កូ​ឡូ​សូ​» ដែល​មាន​បន្ទប់​ខារ៉ាអូខេ​សរុប​ចំនួន​៣៤​បន្ទប់ ទាំងស្រុង​ផង​ដែរ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​តទៅ​តែ​ម្តង ។

ជា​ចុង​ក្រោយ លោក​អភិបាល​ខណ្ឌ ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បណ្តារ​ហាង​ខារ៉ាអូខេ និង​ក្លឹ​ប​កម្សាន្ត​ទាំងអស់​ដែល​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ធ្វើ​យ៉ាងណា​សុំ​កុំ​ឲ្យ​មាន​សកម្មភាព​អាសអាភាស​កើត​មាន​ឡើង​ដូច​នៅ​ក្នុង​ខាង​ខារ៉ាអូខេ​ឈ្មោះ «​កូ​ឡូ​សូ​» មួយ​នេះ​ឲ្យ​សោះ ប្រសិនបើ​មាន​សកម្មភាព​បែប​ប​នេះ ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន នឹង​ចុះ​ទៅ​បិទ​ភ្លាម​ៗ​មិន​ខាន ។

គួរ​បញ្ជាក់​ថា ហាង​ខារ៉ាអូខេ​ដែល​មាន​យីហោ «​កូ​ឡូ​សូ​» នេះ​ដែរ គឺជា​ហាង​ខារ៉ាអូខេ​ដ៏​ធំ​មួយ ដែល​មាន​ទីតាំង និង​ច្រកចូល​បាន​ទាំង​មុខក្រោយ ដោយ​ខាង​មុខ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ និង​ខាងក្រោយ​នៅ​លើ​ផ្លូវ​លេខ​៣៥០ និង​ច្រក​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ (​តាម​បណ្តោយ​ប្រឡាយ​) ក៏​មាន​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​តែ​មួយ ។
ក្នុង​ពេល​ដែល​គណៈកម្មាធិការ​ចុះ​ទៅ​ធ្វើការ​បិទ​ទីតាំង​ខាង​ខារ៉ាអូខេ​ខាងលើ​នេះ ដោយ​មានការ​ចូលរួម​អំពី​សំណាក់​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត​នោះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​ភ្ញៀវ​ដែល​ចូល​ទៅ​កម្សាន្ត និង​ក្រុម​នារី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​នោះ នាំ​គ្នា​ចេញ​ប្រ​សេក​ប្រសាច​ទាំង​តាម​ទ្វារ​មុខ ទាំ​ទ្វារ​ក្រោយ និង​ទ្វារ​ចំហៀង​ក៏​មាន​ដែរ ។

មុន​ឈាន​ទៅ​ដល់​ការ​ចុះ​មក​បិទ​អាជីវកម្ម​ហាង​ខារ៉ាអូខេ​យីហោ «​កូ​ឡូ​សូ​» របស់​អាជ្ញាធរ​នេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​បែកធ្លាយ​នូវ​រូបភាព​អាសអាភាស​តាម​រយៈ​រូបភាព​វី​ដេ​អូ​ឃ្លី​ប​មួយ​ដោយ​គេ​បានឃើញ​ថា មាន​នារី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ផូរផង់​ម្នាក់ បាន​ឈរ​រាំ​ស្លៀក​ខោខ្លី ដោយ​ដោះ​អាវ​អាក្រាត​កាយ​នៅ​ល្វែង​ខាងលើ​បញ្ចេញ​សុដន់ សាច់​សខ្ចី និង​ថែម​ទាំង​មិន​មានការ​អៀនខ្មាស់​ណា​បន្តិច​ឡើយ មិនតែប៉ុណ្ណោះ​ក៏​ថែម​ទាំង​មាន​បុរស​ជា​ភ្ញៀវ​ម្នាក់​មក​ឈរ​រាំ​ឱប​ពីក្រោយ យ៉ាង​ស្រើបស្រាល​ទៀត​ផង ។ ដោយ​រូបភាព​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ូ​ក និង​នាំ​គ្នា​ស៊ែរ​ចែក​បន្ត​គ្នា​រហូត​ឈាន​ទៅ​ដល់​កម្លាំង​អាជ្ញាធរ​ខណ្ឌចំការមន​បើក​ការ​ស្រាវជ្រាវ​រក​ឃើញ និង​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ចុះ​មក​បិទ​ទាំង​យប់​តែ​ម្តង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ