ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​អើយ សូមកុំ​ទុក​ផ្លូវ​ឲ្យ​មេម៉ាយ​យូរ​ពេក

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ស្រប​តាម​ផ្លូវជាតិ​លេខ​២១ ត្រូវ​បាន​ឈូស​ឆាយ ដោយ​មិន​បាន​កិន​បង្ហាប់​នោះ​បាន​តែ​មួយ​កំណាត់ ហើយ​ទុក​ចោល​មួយ​កំណាត់ បណ្តាល​ឲ្យ​ហុយ និង​មាន​ជង្ហុក​ពិបាកធ្វើ​ដំណើរ​ដដែល ទោះបីជា​ផ្លូវ​នេះ​ត្រូវ​លោក​ម៉ៅ…

ខេត្តកណ្តាល ៖ ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ស្រប​តាម​ផ្លូវជាតិ​លេខ​២១ ត្រូវ​បាន​ឈូស​ឆាយ ដោយ​មិន​បាន​កិន​បង្ហាប់​នោះ​បាន​តែ​មួយ​កំណាត់ ហើយ​ទុក​ចោល​មួយ​កំណាត់ បណ្តាល​ឲ្យ​ហុយ និង​មាន​ជង្ហុក​ពិបាកធ្វើ​ដំណើរ​ដដែល ទោះបីជា​ផ្លូវ​នេះ​ត្រូវ​លោក​ម៉ៅ ភិ រុន គណៈ​អភិបាល​ខេត្តកណ្តាល​ធ្លាប់​សន្យា​នឹង​ជួសជុល​ជូន​ពលរដ្ឋ​ក្តី ។

ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ព្រែក​អំបិល​សុំ​មិន​ប​ញ្ញេញ​ឈ្មោះ ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត បាន​ស្នើ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ជួយ​ស្នើ​ដល់​លោក​អភិបាលខេត្ត​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ផង ព្រោះ​កន្លង​មក​ថ្នាក់ដឹកនាំ​មូលដ្ឋាន ពិសេស​គណ​ពង្រឹង​បក្ស​ប្រជាជន​កម្ពុជា ចេះ​តែ​សន្យា​ថា ធ្វើ​រហូត តែ​មិនឃើញ​លទ្ធផល​នោះ​ទេ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ ខាងលើ​ក៏​បាន​ស្នើ​ដល់​សម្តេច​តេ​ជោ ហ៊ុន​សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស​មាន​ភាព​វៃឆ្លាត និង​តែងតែ​គិត​ពី​សុខទុក្ខ​ពលរដ្ឋ​ជួយ​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ ដើ ម្បី​ងាយស្រួល​ដល់​និស្សា​នុ​សិស្ស​ទៅ​សាលារៀន និង​ពលរដ្ឋ​ធ្វើ​ដំណើរ​ប្រកប​រប​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ផង ។

សម្តេច​តេ​ជោ កាល​ពេល​ថ្មី​ៗ​នេះ​បាន​ប្រាប់​ដល់​អភិបាលខេត្ត​នីមួយ​ៗ​គួរតែ​ចុះ​ធ្វើការ ដោយ​កុំ តែ​មានការ​បញ្ហា​ពី​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ ។ សម្តេច​បាន​ស្តីបន្ទោស​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​មិន​បាន​ធ្វើការ​អនុវត្ត​ច្បាប់​នេះ​ទេ ចាំតែ​សម្តេច​បញ្ជា​បាន​ធ្វើ ។

ពលរដ្ឋ​បាន​សម្តែង​ក្តី​សង្ឃឹមថា មាន​តែ​សម្តេច​ប្រមុខ​ដឹកនាំ​ប្រទេស​ទេ អាច​ជួយ​អន្តរាគមន៍​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ដែល​មមាញឹក សម្រាប់​ពលរដ្ឋ​ប្រកប​រប​រកស៊ី​ចិញ្ចឹម​ក្រពះ​រៀងរាល់ថ្ងៃ ។

សូម​ជម្រាប​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​យ៉ាងច្រើន​កុះ​កក ហើយ​ផ្លូវ​នេះ ក៏​ជា​ផ្លូវ​មួយ​ដែល​មាន​ភាព​មមាញឹក​សម្រាប់​ពលរដ្ឋ​ដឹក​ជញ្ជូន​ដំណាំ​ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្រុងភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ