ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​តា​គ្រង​ឈុត​ប៊ី​គី​នី​បង្ហាញ​សម្រស់​រាង​កាយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង​ម៉ាក​សែន សូ​នី​តា ហៅ​តូ​តា បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តងទៀត តាម​រយៈ​ការ​បង្ហាញ​ឈុត​ប៊ី​គី​នី​សិច​ស៊ី​នៅ​លើ​កោះ​ទេសចរណ៍​មួយ ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង​ម៉ាក​សែន សូ​នី​តា ហៅ​តូ​តា បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តងទៀត តាម​រយៈ​ការ​បង្ហាញ​ឈុត​ប៊ី​គី​នី​សិច​ស៊ី​នៅ​លើ​កោះ​ទេសចរណ៍​មួយ ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គាប់​ភ្នែក​ពេល​ឃើញ​តូ​តា គ្រង​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ី បង្ហាញ​សាច់​សខ្ចី​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តេ​ក្រាម​របស់​នាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

តារា​សម្តែង​តូ​តា បាន​ធ្វើ​ដំណើរ​លំហែកាយ​ជា​លក្ខណៈ​គ្រួសារ​មួយ​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ។ នាង​បាន​ចំណាយពេល​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ដើរ​លែង​កម្សាន្ត​តាម​ទី​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​យ៉ាង​សប្បាយ​រីករាយ ។

ជាតា​រា​មួយ​រូប​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ច​ស៊ី​ក្រៅ​រង្វង់​សិល្បៈ តូ​តា មិន​ស្ទើរ​ស្ទាក់​ពី​ការ​បង្ហាញ​ចំណង់​ចំណូលចិត្ត​ក្នុង​ជីវិត​ឯកជន​របស់​នាង​ទេ ដោយ​មិន​ចាប់អារម្មណ៍​ពី​ការ​រិះគន់​ពី​ទស្សនិកជន​នោះ​ឡើយ ។ នៅ​លើ​កោះ​ទេសចរណ៍​ដ៏​ល្អ​មួយ​ក្នុង​ប្រទេស​ហ៊្វីលី​ពី​ន តូ​តា បាន​សម្ញែង​ឈុត​ប៊ី​គី​នី​យ៉ាង​សិច​ស៊ី បង្អួត​សម្រស់​របស់​ខ្លួន​ជាមួយនឹង​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់​។

លើ​ទូក​ទេសចរណ៍​នៅ​លើ​សាគរ​ដ៏​ស្រស់​ត្រកាល តូ​តា គ្រង​ឈុត ប៊ី​គី​នី ពណ៌​ខៀវ​ស្រប​ជាមួយ​ផ្ទៃ​ទឹក ដោយ​គ្របដណ្តប់​តែ​អាវ​ស្តើង​មួយ​ពី​ខាងក្រៅ បង្ហាញ​សាច់​យ៉ាង​សិច​ស៊ី។

រូបភាព​ទាំង​អស់នោះ​ត្រូវ​តូ​តា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តេ​ក្រាម​របស់​នាង ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​សរសើរ​នូវ​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង ។

ជា​ការ​កត់​សម្គាល់ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​តូ​តា នា​ពេល​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​គឺ​តារា​រូប​នេះ​តែងតែ​បញ្ចេញ​ភាព​សិច​ស៊ី​បែប​នេះ ក្នុង​ពេល​ដែល​នាង​មាន​ពេល​លំហែ​កម្សាន្ត​នៅ​មាត់សមុទ្រ ម្តង​ៗ​។

តូ​តា ធ្លាប់​អះអាង​ថា នាង​មិន​ខ្លាច​នូវ​ការ​រិះគន់​ពី​មហាជន​ចំពោះ​ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​ជា​បន្តបន្ទាប់​នោះ​ឡើយ ដោយសារ​តែ​វា​នៅ​ក្រៅ​រង្វង់​សិល្បៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ