ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាទី​ចុង​ក្រោយ​ក្រុង​ព្យុ​ង​យ៉ាង​លុប​ចោលការ​ជួប​គ្នា​សម្ងាត់​

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្លែង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក MIKE PENCE ត្រៀម​ជួប​ជា​សម្ងាត់​ជាមួយ​គណៈ​ប្រ​តិ…

សហរដ្ឋ​អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្លែង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក MIKE PENCE ត្រៀម​ជួប​ជា​សម្ងាត់​ជាមួយ​គណៈ​ប្រ​តិ
ភូ​ជាន់ខ្ពស់​មួយ​របស់​កូរ៉េ​ខាងជើង​នៅ​ខាងក្រៅ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទៅ​ហើយ ប៉ុន្តែ​ការ​ជួប​គ្នា​គ្រោង​ធ្វើ​រយៈពេល​ខ្លី​នេះ​នៅ​នាទី​ចុងក្រោយ​ត្រូវ​លុប​ចោល​វិញ ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ក្រោយ​សម្តី​ខ្លាំង​ៗ​របស់​លោក PENCE មក ។

អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​អា​េ​ម​រិ​ក លោកស្រី HEATHER NAUERT ថ្លែង​ថា ពេល​ទស្សនកិច្ច​របស់​លោក PENCE នៅក្រុង PYEONGCHANG កូរ៉េ​ខាងត្បូង​នា​ឱកាស​បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក លទ្ធភាព​នៃ​ការ​ជួប​គ្នា​រយៈពេល​ខ្លី​មួយ​ជាមួយ​បណ្តា​អ្នក​ដឹក​នាំ​គណៈប្រតិភូ​កូរ៉េ​ខាងជើង​ត្រូវ​បាន​បង្ហាញ ។ ក៏​ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​កូរ៉េ​ខាងជើង​សម្រេច​លុប​ចោល​វិញ ។

ទោះបី​យ៉ាងណា តាម YONHAP ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បញ្ចេញ​ឱ្យ​ដឹង​​ថា អាច​មាន​លើក​បញ្ហា​នៃ​ការ​ជួប​ពិភាក្សា​គ្នា​ជាយថាហេតុ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​នា​ឱកាស​នៃ​ទស្សនកិច្ច​របស់​កូនស្រី​ប្រធានាធិបតី​អាមេ​រិ​ក​លោកស្រី​អ៊ី​វ៉ា​ន​កា ត្រាំ នៅ​កូរ៉េ​ខាងត្បូង ។ លោកស្រី​អ៊ី​វ៉ា​ន​កា ត្រាំ នឹង​មក​ដល់​ក្រុង​សេ​អ៊ូ​ល​នា​ថ្ងៃ​ទី​២៣ កុម្ភៈ ដើម្បី​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ PYEONGCHANG ដែល​ធ្វើ​នា​ថ្ងៃ​ទី​២៥ កុម្ភៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ