ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ថ្ងូរ​២​លើក​ចេញពី​មឈូស ក្រោយ​ស្លា.ប់​១១​ថ្ងៃ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Rosangela Almeida dos Santos អាយុ​៣៧​ឆ្នាំ​ជនជាតិ​ប្រេ​ស៊ី​ល​ ត្រូវ​ក្រុម​គ្រួសារ​យល់​ច្រឡំ​ថា​ ស្លាប់​ក៏​រៀបចំ​ពិធី​បុណ្យសព…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង Rosangela Almeida dos Santos អាយុ​៣៧​ឆ្នាំ​ជនជាតិ​ប្រេ​ស៊ី​ល​ ត្រូវ​ក្រុម​គ្រួសារ​យល់​ច្រឡំ​ថា​ ស្លាប់​ក៏​រៀបចំ​ពិធី​បុណ្យសព និង​បាន​បញ្ចុះ កាលពី​ថ្ងៃ​ទី​២៨ មក​រា​២០១៨ នៅ​ក្រុង Riachao das Neves ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស ។ លុះ​បាន​១១​ថ្ងៃ​ក្រោយមក នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ស្រាប់តែ​មាន​គេ​ឮ​សំឡេង​ស្រែក​ពី​ក្នុង​មឈូស ។

អ្នក​ជិតខាង​ម្នាក់​ដែល​ឮ​សំឡេង​ស្រែក​នោះ​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា «នៅ​ពេល​ខ្ញុំ​ទៅ​ដល់​មុខ​ផ្នូរ​ក៏​បានឮ​សំឡេង​វាយ​ចេញពី​ក្នុង​មឈូស ជាដំបូង​ក៏​គិត​ថា ​ជា​សំឡេង​ក្មេង​ៗ​លេង​នៅ​ម្ដុំ​នោះ ប៉ុន្តែ​ក្រោយមក​ក៏​ឮ​សំឡេង​ថ្ងូរ​២​លើក បន្ទាប់​មក​ក៏​ស្ងាត់​វិញ​» ។

ក្រុម​គ្រួសារ​សព​បាន​វាយ​ផ្នូរ​យក​មឈូស​ចេញ ទើប​ប្រទះ​ឃើញ​សព​របស់​នាង Rosangela Almeida dos Santos ដោយនៅ​លើ​សព​មាន​ស្នាម​របួស​ត្រង់​ដៃ​ទាំង​សង​ខាង និង​នៅ​លើ​ថ្ងាស ​គឺជា​តឹកតាង​ដែល​បញ្ជាក់​ថា​ នាង​ព្យាយាម​រើបំរះ​ចាក​ចេញពី​មឈូស ។

ប៉ូលិស​កំពុង​ស៊ើប​អង្កេត​រក​ការណ៍​ពិត ក្រោយ​ពី​ក្រុម​គ្រួសារ​របស់​សព​ប្ដឹង ខណៈ​ពេល​នាង​ Ana Francisco Dias ដែល​ចូលរួម​បុណ្យសព​បាន​បញ្ជាក់​ថា ​ពិធីបុណ្យ​នេះ មាន​ភ្ញៀវ​សរុប​៥០០​នាក់ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ស្ទាប​ជើង​របស់​សព​ឃើញ​ថា ​នៅ​ក្ដៅ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ