ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេ​នី្ន​ហ៊្វើ អា​នី​ស្តុ​ន ​ប្រកាស​លែងលះ​ប្តី​ទី​2

6 ឆ្នាំ មុន

នាង​ជេ​នី្ន​ហ៊្វើអា​នី​ស្តុ​ន តារា​សម្តែង​ដ៏​ល្បី​អតីត​ប្រពន្ធ​របស់​លោក​ប្រេ​៊​ត ភី​ត បាន​ប្រកាស​លែងលះ​ជាមួយ​ប្តី​លោក​Justin Theroux​ក្រោយ​ពី​រស់នៅ​រួម​គ្នា​អស់​រយៈពេល​២​ឆ្នាំ​កន្លះ ។ ពួក​គេ​បាន​បញ្ជាក់​ពី​ដំណឹង​នេះ​គឺជា​ការ​លែងលះ​ដោយ​ស្រុះស្រួល​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​នៅ​តែ​រក្សា​សម្ព័ន្ធភាព​ដ៏​ល្អជា​មួយ​គ្នា ។ នាងជេ​នី្ន​ហ៊្វើ…

នាង​ជេ​នី្ន​ហ៊្វើអា​នី​ស្តុ​ន តារា​សម្តែង​ដ៏​ល្បី​អតីត​ប្រពន្ធ​របស់​លោក​ប្រេ​៊​ត ភី​ត បាន​ប្រកាស​លែងលះ​ជាមួយ​ប្តី​លោក​Justin Theroux​ក្រោយ​ពី​រស់នៅ​រួម​គ្នា​អស់​រយៈពេល​២​ឆ្នាំ​កន្លះ ។

ពួក​គេ​បាន​បញ្ជាក់​ពី​ដំណឹង​នេះ​គឺជា​ការ​លែងលះ​ដោយ​ស្រុះស្រួល​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​នៅ​តែ​រក្សា​សម្ព័ន្ធភាព​ដ៏​ល្អជា​មួយ​គ្នា ។

នាងជេ​នី្ន​ហ៊្វើ និង​លោក​Justin Theroux​បាន​ភ្ជាប់ពាក្យ​កាលពី​ខែសីហា ២០១២ និង​បាន​ប្រកាស​រៀប​ការ​នៅ​ថ្ងៃ​ទី​៥ សីហា ២០១៥ តែ​មិន​ទាន់​មានកូន​ទេ ។ ពិធី​រៀប​ការ​នេះ​បាន​រៀបចំ​ឡើង​ដោយ​មាន​មនុស្ស ល្បី​ៗ​ចូលរួម​យ៉ាងច្រើន​កុះករ ។

ចាប់តាំងពី​ពួក​គេ​បាន​សេពគប់ និង​មើលចិត្ត​គ្នា​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​រមែង​តាម​ដាន​ពី​ស្នេហា​របស់​នាង​ជេ​នី្ន​ហ៊្វើ អា​នី​ស្តុ​ន នេះ​ក្រោយ​ពី​នាង​លែងលះ​ជាមួយ​ប្តី​ដំបូង​លោក​ប៊្រេត ភី​តម​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ