ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ផ្លុ​ង មឿ​ក ជំងឺ​រើ​ចូល​ពេទ្យ​ស​ង្គ្រោះ​បន្ទាន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្បករ​ចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោកតា​ផ្លុ​ង មឿ​ក អាការ​ជំងឺ​រើ​ឡើង​វិញ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។ ជំងឺ​លោកតា​ផ្លុ​ង មឿ​ក ចាប់ផ្តើម​មាន​អាការ​មិន​ស្រួល​៣​ទៅ​៤​ថ្ងៃ​មក​ហើយ​ជាមួយនឹង​ភាព​ចាស់ជរា​ផង​នោះ​បាន​ធ្វើ​ឱ្យ​គាត់​ហេវ​ហត់​អស់កម្លាំង…

រាជធានី​ភ្នំពេញ ៖ សិល្បករ​ចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោកតា​ផ្លុ​ង មឿ​ក អាការ​ជំងឺ​រើ​ឡើង​វិញ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ជំងឺ​លោកតា​ផ្លុ​ង មឿ​ក ចាប់ផ្តើម​មាន​អាការ​មិន​ស្រួល​៣​ទៅ​៤​ថ្ងៃ​មក​ហើយ​ជាមួយនឹង​ភាព​ចាស់ជរា​ផង​នោះ​បាន​ធ្វើ​ឱ្យ​គាត់​ហេវ​ហត់​អស់កម្លាំង និង​មិន​អាច​ហូប​អ្វី​បាន​ឡើយ។ ដោយសារ​តែ​ជីវភាព​ខ្វះខាត​ក្រុម​គ្រួសារ​របស់​លោកតា​ផ្លុ​ង មឿ​ក មិន​មាន​លទ្ធភាព​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ​ដោយ​ត្រូវ​រង់ចាំ​ប្រធាន​សមាគម​សិល្ប​ករ​អ្នក​នាង​ច​ន ច័ន្ទល​ក្ខិ​ណា វិល​ពី​សម្តែង​នៅ​ក្នុង​ប្រទេស​កូរ៉េ​វិញ ។

បន្ទាប់​ពី​បញ្ចប់​ការ​សម្តែង​ភ្លាម​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទៅ​សួរសុខទុក្ខ​លោកតា​ផ្លុង មឿ​ក ដល់​គេហដ្ឋាន និង​ប្រញាប់ប្រញាល់​យក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ពិនិត្យ និង​ព្យាបាល ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បញ្ជាក់​ថា​«​លោក​ឪ​(​ផ្លុ​ង មឿ​ក​)​ឈឺ​រើ​ឡើង​វិញ​៣-៤​ថ្ងៃ​ហើយ តែ​កូនចៅ​អត់​ហ៊ាន​យក​គាត់​ទៅ​មន្ទីរពេទ្យ​ទេ ព្រោះ​ពួក​គាត់​មើលថែ និង​ព្យាបាល​ជំងឺ​របស់​លោក​ឪ​យូរ​ឆ្នាំ​ហើយ​រហូត​អស់​លុយ​រលីង តែ​ពេល​នេះ​គឺ​គាត់​រំពឹង​តែ​សមាគម​សិល្បករ​ខ្មែរ​ទេ គឺ​រង់ចាំ​ខ្ញុំ​ត្រឡប់​មក​ពី​កូរ៉េ​វិញ ហើយ​ចាំ​យក​គាត់​មក​ពេទ្យ​ឮ​សំដី​នេះ​គឺ​ពិតជា​ស្លុតចិត្ត​ណាស់​» ។

បើ​តាម​ការ​អះអាង​ពី​កូនស្រី​របស់​លោកតា​ផ្លុ​ង មឿ​ក ថា រហូត​មក​ដល់​ពេល​នេះ​ជំងឺ​របស់​លោកតា​មឿ​ក​គ្រាន់បើ​បន្តិច​ហើយ ក្រោយ​ពី​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​មក ។ គាត់​អាច​ក្រោក​ហូប​បបរ​បាន​ខ្លះ ហើយ​ការ​ដកដង្ហើម​មិនសូវ​ជា​ពិបាក​ដូច​មុន ពេល​ដាក់​អុក​ស៊ី​ហ្ស៊ែ​ន​ជា​ប្រចាំ ។

ដោយឡែក​សម្រាប់​ការ​ស្នាក់​នៅ​ព្យាបាល​វិញ​គឺ​ខាង​សមាគម​សិល្បករ​ខ្មែរ​ជួយ​ចេញ​ក្នុង​ការ​ហូប​ចុក ចំណែក​ថ្លៃ​ព្យាបាល​គឺជា​ការ​រ៉ាប់រង​ទាំងស្រុង​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ។

វ័យចាស់​ជរា​រួម​ទាំង​ជំងឺ​រ៉ាំរ៉ៃ​រួមរឹត​អស់​ពេល​ជា​ច្រើន​ឆ្នាំ​បាន​ធ្វើ​ឱ្យ​អ្នកចម្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​លោកតា​ផ្លុ​ង មឿ​ក ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម​ធ្វើ​អ្វី​លែង​កើត ។

លោកតា​ផ្លុ​ង មឿ​ក មាន​វ័យ​៨៣​ឆ្នាំ ជា​អ្នក​អា​យ៉ៃ​ជើង​ចាស់ ហើយ​ស្នាដៃ​ដែល​គាត់​សម្តែង​​ល្បី​ជាងគេ​ជាមួយ​លោកតា​សាឡា​ត់ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​ដូច​គ្នា​ដែរ​នោះ គឺ​រឿង​កំប្លែង​«​តា​ភោគ​» ។ គាត់​ក៏​ជា​អតីត​អ្នក​បង្ហាត់បង្រៀន​សិល្បៈ​អា​យ៉ៃ​នៅ​ក្រសួង​​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ