ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ថ្ងៃ​ស្លា.ប់​យ៉ាងតិច​250​នាក់​ក្នុង​ការ​វាយប្រហារ​ជិត​ក្រុង​

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ របប​ស៊ី​រី​ហាក់ដូចជា​ពុំ​បន្ធូរ​ដៃ​ឡើយ​ចំពោះ​ការ​វាយលុក​របស់​ខ្លួន​លើ​តំបន់​មួយ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស្ថិត​នៅ​ជិត​ក្រុង​ដា​ម៉ាស់ ។ សភាពការណ៍​នៅ​ទីនោះ​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ។ កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​បាន​បើក​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ទី​៥ កុម្ភៈ មក…

ប្រទេស​ស៊ី​រី ៖ របប​ស៊ី​រី​ហាក់ដូចជា​ពុំ​បន្ធូរ​ដៃ​ឡើយ​ចំពោះ​ការ​វាយលុក​របស់​ខ្លួន​លើ​តំបន់​មួយ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស្ថិត​នៅ​ជិត​ក្រុង​ដា​ម៉ាស់ ។ សភាពការណ៍​នៅ​ទីនោះ​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ។

កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​បាន​បើក​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ទី​៥ កុម្ភៈ មក ការ​វាយលុក​យ៉ាង​ខ្លាំង​បំផុត​មួយ​ប្រឆាំង​តំបន់ GHOUTA ខាងកើត​ជាទី​តាំង​ចុង​ក្រោយ​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​នា​ជាយក្រុង​ដា​ម៉ាស់ ។ មានការ​វាយប្រហារ​ឥត​ឈប់​ឈរ​របស់​កង​យន្តហោះ និង​កងកាំភ្លើងធំ​ដោយ​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​១០៦​នាក់​នា​ថ្ងៃ​ទី​២០ កុម្ភៈ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា មនុស្ស​១០៦​នាក់​ស្លាប់​នា​ថ្ងៃ​ទី​២០ កុម្ភៈ ធ្វើ​ឱ្យ​ចំនួន​ជន​ស៊ី​វិល​ស្លាប់​ឡើង​ដល់​២៥០​នាក់ ហើយ​ចាប់ពី​ថ្ងៃ​ទី​១៨ កុម្ភៈ មក​ទៅ GHOUTA ខាងកើត ។ តុល្យការ​នៃ​ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ធំ​មាន​អ្នក​ស្លាប់​១៧​នាក់​នា​ថ្ងៃ​ទី​១៨ កុម្ភៈ និង​១២៧​​នាក់ ថ្ងៃ​ទី​១៩ កុម្ភៈ ដែល​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត​ប្រចាំ​ថ្ងៃ​ចាប់តាំងពី​៤​ឆ្នាំ​កន្លង​មកនេះ​នៅ​តំបន់​ឧទ្ទាម​នេះ ។

កងទ័ព​ស៊ី​រី​យ៉ាងច្រើន​ត្រូវ​ប្រមូល​ដែល​តាម​មើលទៅ​នេះ​ហាក់ដូចជា​ការ​ចាប់ផ្តើម​ការ​វាយ​លុក​ខាងជើង​គោក​ដោយ​ទ្រង់ទ្រាយ​ធំ​ដណ្តើម​យក​តំបន់​នេះ​ហើយ ។

លើ​រណសិរ្ស​មួយទៀត​នៅ​ស៊ី​រី ការ​វាយលុក​របស់​តួ​ក​គី​ប្រឆាំង​កងជីវពល​ឃើ​ត​មួយ​នៅ​តំបន់​ក្រុង AFRINE នា​ថ្ងៃ​ទី​២០ កុម្ភៈ បាន​កែប្រែ​របត់​ជាមួយ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ស្និទ្ធ​របប​ស៊ី​រី​នៅ​តំបន់​ឃើ​ត​នេះ ហើយ​តួ​ក​គី​ចាប់​វាយប្រហារ​ភ្លាម​ៗ​ដែរ ។

ការ​លើក​មក​ដល់​តំបន់ AFRINE របស់​កងកម្លាំង​ស្និទ្ធ​ស៊ី​រី​នេះ​កំណត់​ពី​ការ​ផ្លាស់​ប្តូរ​សំខាន់​​មួយ ហើយ​បន្ថែម​ភាព​ស្មុគស្មាញ​ថែម​ទៀត​ដល់​សង្គ្រាមស៊ីវិល ដែល​ហែកហួ​ស៊ី​រី​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ ។ យោង​តាម​អង្គការ OSDH ថា យុទ្ធ​ជន​ស្និទ្ធ​ស៊ី​រី​ជា​ច្រើន​រយ​​នាក់​ដាក់​ពង្រាយ​នា​រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ ក្នុង​តំបន់ AFRINE ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ