ការសិក្សាមួយបានបង្ហាញថា ពេលវេលាដែលអ្នកញ៉ាំអាហារបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការទប់ស្កាត់ភាពធាត់ជ្រុល ដូច្នេះវាមិនមែនជាអ្វីដែលអ្នកញ៉ាំនោះទេ តែអ្វីជាបញ្ហាគឺពេលវេលាដែលអ្នកញ៉ាំ ។ រឿងនេះគឺផ្អែកទៅលើការសិក្សាដ៏តូចមួយទៅលើនិស្សិតសាកលវិទ្យាល័យចំនួន១១០នាក់ ។
អ្នកស្រាវជ្រាវបានឲ្យពួកគេពាក់នូវឧបករណ៍តាមដានវាស់លក្ខណៈនៃការគេង និងតាមដាននូវចំនួនអាហារដែលពួកគេញ៉ាំច្រើនប៉ុនណានិងពេលណាដែលពួកគេញ៉ាំ ។
អ្នកស្រាវជ្រាវប្រើវិធីមួយឈ្មោះថា Dim-light Melatonin Onset (DLMO) ដែលជាពេលវេលារាងកាយចាប់ផ្តើមត្រៀមខ្លួនក្នុងការគេង និងចាប់ផ្តើមផលិតអ៊័រម៉ូនងងុយគេង Melatonin។ សម្រាប់មនុស្សយើងធម្មតា DLMO របស់យើងចាប់ផ្តើមនៅប្រហែលម៉ោង៨យប់ ប៉ុន្តែពេលវេលាអាចប្រើប្រួលបើសិនជាយើងផ្លាស់ប្តូរពេលវេលាធ្វើការងារ។
អ្នកស្រាវជ្រាវបានរកឃើញថា និស្សិតដែល ធាត់ៗ ទំនងជាញ៉ាំអាហារមានកាឡូរីច្រើននៅពេលល្ងាច ដែលជាហេតុធ្វើឲ្យ DLMO កាន់តែឆាប់ ។ ដូច្នេះកាលណាញ៉ាំច្រើនបែបនេះនៅពេលល្ងាច ក៏ជាប់ទាក់ទងនឹងធ្វើឲ្យរាងកាយកាន់តែមានជាតិខ្លាញ់ច្រើនដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ការដែលញ៉ាំអាហារពេលមេឃភ្លើងប្រហែលជាមិនធ្វើឲ្យអ្នកស្គមទេ តែអាចជួយបង្ការកុំឲ្យឈឺក្រពះនៅពេលយប់បាន ។ មធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានទម្ងន់ដ៏មានសុខភាពល្អ គឺញ៉ាំអាហារមានតុល្យភាព ជាពិសេសផ្លែឈើ និងបន្លែខ្ពស់ ខ្លាញ់ និងស្ករទាប ព្រមទាំងហាត់ប្រាណទៀងទាត់ ៕
ចែករំលែកព័តមាននេះ