ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​UN​កោតសរសើរ​វិស័យ​ការងារ​នៅ​កម្ពុជា​ថា​មាន​វឌ្ឍនភាព​ខ្លាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​កម្ពុជា​លោកស្រី Claire Vander Vaeren បាន​កោតសរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ពោល​ក្នុងអំឡុងពេល​អាណត្តិ​ការងារ​ជា​អ្នកសម្របសម្រួល​របស់​លោកស្រី​នៅ​កម្ពុជា ។ ការ​មើលឃើញ​ពី​តថភាព​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​កម្ពុជា​លោកស្រី Claire Vander Vaeren បាន​កោតសរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ពោល​ក្នុងអំឡុងពេល​អាណត្តិ​ការងារ​ជា​អ្នកសម្របសម្រួល​របស់​លោកស្រី​នៅ​កម្ពុជា ។ ការ​មើលឃើញ​ពី​តថភាព​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី Claire Vander Vaeren ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា តាម​រយៈ​បេសកកម្ម​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​អង្គការសហប្រជាជាតិ​ពិតជា​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​វឌ្ឍនភាព​ខ្ពស់ ។

វឌ្ឍនភាព​ជោគជ័យ​ទាំងឡាយ​ដែល​កម្ពុជា​ទទួល​បាន​នេះ​គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ឡើយ​ក៏​រឹតតែ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​តួនាទី​របស់​លោកស្រី Claire Vander Vaeren ដែល​ជា​អ្នកសម្របសម្រួល​តំណាង​អង្គការសហប្រជាជាតិ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ក្ដី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់​ដែល​ទទួល​បាន​នូវ​គម្រោង​ល្អ​ៗ​ជា​ច្រើន ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ និង​គោលនយោបាយ​ការងារ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ជា​ពិសេស​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ ILO ដែល​បាន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ ។

ថ្លែង​នូវ​ការ​កោតសរសើរ​លោកស្រី Claire Vander Vaeren បាន​បញ្ជាក់​ថា ក្នុង​អាណត្តិ​ការងារ​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី លោកស្រី​បាន​មើលឃើញ​ថា វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ពិតជា​មាន​វឌ្ឍនភាព រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ