ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​តៃកុង​រថយន្ត​ស្រវឹង​បើក​បំ​បុក​សមត្ថកិច្ច​ទៅ​តុលាការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​បំ​បុក​សមត្ថកិច្ច បណ្តាល​ឱ្យ​នគរបាល​ចរាចរណ៍​ម្នាក់​របួសធ្ងន់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទ​ពី​បទ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​បំ​បុក​សមត្ថកិច្ច បណ្តាល​ឱ្យ​នគរបាល​ចរាចរណ៍​ម្នាក់​របួសធ្ងន់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទ​ពី​បទ «​ប៉ុនប៉ង​ឃាតកម្ម​» ។

ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ អ្នកបើកបរ​រូប​នេះ​ឈ្មោះ សា សារី ហៅ​សារី អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ។

គួរ​បញ្ជាក់​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បើករថយន្ត​បំ​បុក​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ខណ្ឌឫស្សីកែវ ។

អ្នក​ច្បាប់​មួយ​រូប​អះអាង​ថា បុរស​រូប​នេះ អាច​ជាប់​បទល្មើស «​ប៉ុនប៉ង​ឃាតកម្ម​» តាម​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ ។

នៅ​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំណុច​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ នគរបាល​ចរាចរណ៍​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​រថយន្ត​មួយ​គ្រឿង​បើក​ចូល​មក​នគរបាល​បាន​សួរនាំ​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​បុរស​រូប​នេះ បើក​បំ​បុក​ធ្វើ​ឱ្យ​នគរបាល​ម្នាក់​ឈ្មោះ ហ៊ុ​ល ចាន់​រាសី របួសធ្ងន់​បញ្ជូន​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅឡើយ ដោយ​ពុំ​ទាន់​បាន​ធូរស្រាល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ