ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយ​នាង​ថា«កូនជាប់រៀន» ស្រាប់តែកើតរឿង​អកុ​សល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ស្រឡាញ់​កូនស្រី​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង រហូត​បំភ្លេច​នាង​មិន​បាន ហើយ​ឱ្យ​ម្ដាយ​របស់​ខ្លួនស៊ើបសួរ​ទៅ​ក្រុម​គ្រួសារ​ខាង​ស្រី តើ​ព្រម​លើក​ឱ្យ​ឬ​មិន​ព្រម ។ ប៉ុន្តែ​ពេល​នោះ ម្ដាយ​ខាង​ស្រី​បដិសេធ​មិន​ព្រម​លើក​ឲ្យ​ឡើយ ដោយ​ប្រាប់​ថា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ស្រឡាញ់​កូនស្រី​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​យ៉ាង​ខ្លាំង រហូត​បំភ្លេច​នាង​មិន​បាន ហើយ​ឱ្យ​ម្ដាយ​របស់​ខ្លួនស៊ើបសួរ​ទៅ​ក្រុម​គ្រួសារ​ខាង​ស្រី តើ​ព្រម​លើក​ឱ្យ​ឬ​មិន​ព្រម ។ ប៉ុន្តែ​ពេល​នោះ ម្ដាយ​ខាង​ស្រី​បដិសេធ​មិន​ព្រម​លើក​ឲ្យ​ឡើយ ដោយ​ប្រាប់​ថា កូនស្រី​របស់​គាត់​កំពុង​ជាប់​រៀន​នៅឡើយ មិន​ទាន់​គិតគូរ​ឱ្យ​មានគូស្រករ​ទេ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ខាងលើ​ពី​ម្ដាយ​របស់​ខ្លួន​តាម​ទូរស័ព្ទ ធ្វើ​ឱ្យ​យុវជន​រូប​នេះ​ខកបំណង​យ៉ាង​ខ្លាំង ព្រម​ទាំង​គិត​ខ្លី​ហើយ​សរសេរ​លិខិត​មួយ​សុំ​ទោស​ម្ដាយ បន្ទាប់​មក​ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នៅ​ក្នុង​បន្ទប់​បង្គន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​បង្គន់​ក្នុង​ក្រុមហ៊ុន​បុក​គ្រឹះ​លក់​និង​ជួល​គ្រឿងចក្រ​គ្រប់​ប្រភេទ​យីហោ «​ជេ អាយ ធី ឬ​អុ​ី ស៊ី អឹ​ម​» ដែល​មាន​តាំង​ស្ថិត​នៅ​ជិត​ខ្លោងទ្វារវត្ត​អង្គ​ត្រគៀត តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​នេះ​ឈ្មោះ ឡ​ន ស៊ី​ម អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ញ៉ោ​ក ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​យក​ខ្សែលួស​ទៅ​ចងក​ជាប់​ជាមួយ​ដំបូល​បង្គន់ បណ្ដាល​ឱ្យ​ស្លាប់​តាម​បំណង​ហើយភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្ដិ៍​កន្ទោក​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ។ បន្ទាប់​មក បាន​រាយការណ៍​ទៅ​នគរបាល​បច្ចេកទេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ
ដើម្បី​រាយការណ៍​បន្ត​ទៅ​នគរបាល​បច្ចេកទេសនៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ។

មន្ត្រី​នគរបាល​និយាយ​ថា នៅ​ជាប់​ខ្លួន​សព​មាន​លិខិត​១​ច្បាប់​ដែល​យុវជន​រូប​នេះ​សរសេរ​នៅ​មុន​ពេល​ចងក​សម្លាប់​ខ្លួន​ទុក​ឱ្យ​ម្ដាយ​មើល​ដែល​ខ្លឹម​សារបាន​រៀបរាប់​ថា «​ជាដំបូង ខ្ញុំ​សុំ​ទោស​អ្នក​ម៉ែ ដែល​កូន​ធ្វើ​ឱ្យ​អ្នក​ម៉ែ​ពិបាកចិត្ត​គ្រា​កន្លង​មក កូន​មិន​ចង់​ធ្វើ​អុ​ី​ចឹ​ង​ទេ តែ​កូន​ពិបាក​នឹង​ទ្រាំ​នៅ ជីវិត​កូន​វា​ចេះ​តែ​ធ្វើ​ឱ្យ​កូន​រញ៉េរញ៉ៃ ។កូន​សំណាង​ណាស់ ដែល​បាន​កើតជា​កូន​ម៉ែ ទោះបី​គ្រួសារ​យើង​មិនសូវ​ធូរធារ​ដូច​គេ ក៏​ម៉ែ​បាន​ផ្ដល់​ឱ្យ​កូន​នូវ​របស់​ដែល​កូន​ចង់បាន ។ កូន​លា​ហើយ បើ​មាន​ជាតិ​ក្រោយ​មែន​កូនសុំ​ធ្វើ​ជា​កូន​ម៉ែ​ទៀត ។ ពី​កូន​អកតញ្ញូ កូនសុំ​ទោស​» ។ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្ដាយមីង​របស់​យុវជន​រូប​នេះ​និយាយ​ថា ក្មួយ​ប្រុស​គាត់​ម្នាក់​នេះ​មាន​វិបត្តិ​ស្នេហា ទើប​បានជា​គិត​ខ្លី​ចងក​សម្លាប់​ខ្លួន​បែប​នេះ ។ ការ​ដែល​គាត់​ហ៊ាន​អះអាង​បែប​នេះ គឺ​ព្រោះ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ក្មួយ​ប្រុស​គាត់​ម្នាក់​នេះ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​របស់​គេ ហើយ​គាត់​ស្ដាប់​ឮ​ថា រូបគេ​បាន​ស្រឡាញ់​កូនស្រី​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់​ខ្លាំង​ណាស់ និង​បាន​បង្ខំ​ឱ្យ​ម្ដាយ​ចូល​ស្ដីដណ្ដឹង​នាង​ធ្វើ​ជា​ប្រពន្ធ ។ ប៉ុន្តែ​ម្ដាយ​បាន​ប្រាប់​ថា គាត់​ស៊ើបសួរ​រួច​ហើយ​ម្ដាយ​ខាង​ស្រី​អត់ឱ្យ​ទេ ព្រោះ​កូន​គេ​ជាប់​រៀន ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​គាត់​មិន​បានដឹង​ថា​មានរឿង​អ្វី​ផ្សេង​ទៀត​ឡើយ ប៉ុន្តែ​ក្រោយ​ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​ចប់​ក្មួយ​ប្រុស​គាត់​ម្នាក់​នេះ​មាន​ទឹកមុខ​ក្រៀមក្រំ​ខ្លាំង​ណាស់ ។ លុះ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​នោះ ស្រាប់តែ​រូបគេ​ដើរ​ចូល​ទៅ​ក្នុង​បង្គន់ រួច​ចងក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្ដង ហើយ​គាត់​ក៏​មិន​នឹក​ស្មានថា គ្រាន់តែ​រឿង​ស្នេហា​ធ្វើ​ឱ្យ​ក្មួយ​គាត់​ម្នាក់​នេះ​ស្លាប់​បែប​នេះ​សោះ ។ កន្លង​មក ក្មួយ​ប្រុស​គាត់​បាន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ឯ​កោះ​ពេជ្រ ព្រោះ​នៅ​បុក​គ្រឹះ​ទីនោះ លុះ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បាន​មក​យាម​នៅ​ទីតាំង​ខាងលើ ដោយសារ​តែ​អ្នកយាម​នៅ​ទី​នេះ​បាន​ទៅ​លេង​ស្រុក ស្រាប់តែ​ចងក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្ដង ។

ដោយឡែក ក្មេង​ប្រុស​ម្នាក់​និយាយ​ថា រូបគេ​បាន​ប្រទះ​ឃើញ​សព​នេះ​មុនគេ ហើយ​មុនពេល​កើតហេតុ ខណៈ​រូបគេ​កំពុង​ហូប​បាយបានឃើញ​បង ឡ​ន ស៊ី​ម ដើរ​កាត់មុខ​ក៏​បានហៅ​ឱ្យ​ហូប​បាយ​ជាមួយ​ទៀត​ផង ។ ពេល​នោះបង​ស៊ី​ម​បាន​ចូល​ហូប​បាយ និង​ហូប​ចាន​តែ​មួយ​ជាមួយ​គ្នា​ថែម​ទៀត​។មិនតែប៉ុណ្ណោះ បង​ស៊ី​មហូប​បាយ​បណ្ដើរ​យំ​បណ្ដើរ​គួរ​ឱ្យ​អាណិត តែ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​យំ​នោះ​ឡើយ ។ លុះ​ក្រោយ​ពេល​ហូប​បាយ​រួច គាត់​ក៏​ក្រោក​ដើរ​ចេញ និង​បាន​សុំ​ក្រដាស​សៀវភៅ​ពី​រូបគេ​១​សន្លឹក​ទៀត​ផង ។ បន្ទាប់​មក បាន​ដើរទៅ​កាន់​បង្គន់​ខាងលើ​រួច​ក៏​បាត់​រហូត​មិនឃើញ​ចេញ​មក​វិញ​ឡើយ ។

ក្មេង​ប្រុស​ដដែល​រៀបរាប់​ទៀត​ថា ពេល​នោះ​រូបគេ​បាន​សង្ស័យ​យ៉ាង​ខ្លាំង​និង​បាន​នឹក​ក្នុង​ចិត្ត​ថា តិច​បង​ស៊ី​ម​ចងក​សម្លាប់​ខ្លួន​ទៅ រួច​ហើយ​ក៏​ដើរ​តាម​រក​មើល ។ លុះ​ពេល​ទៅ​ដល់​បង្គន់​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​បង​ស៊ី​ម​ចងក​ស្លាប់​បាត់​ទៅ​ហើយ ទើប​ស្រែក​ប្រាប់​គេឯង​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នារ​ត់ទៅ​មើល​គ្រប់​ៗ​គ្នា ព្រមទាំង​រាយការណ៍​ជូន​នគរបាល​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ៕ ​

អត្ថបទសរសេរ ដោយ