ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលទៅ​ផ្ទះសំណាក់ ស​ណ្ឋា​​គារ​ពិតជា​ពេញ​អស់ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​ទោះជា​មានការ​ខ្វះខាត​ផ្ទះសំណាក់ និង​ស​ណ្ឋា​​គារ​យ៉ាងណា​ក៏​ដោយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ។ លោក​តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​ទោះជា​មានការ​ខ្វះខាត​ផ្ទះសំណាក់ និង​ស​ណ្ឋា​​គារ​យ៉ាងណា​ក៏​ដោយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ។ លោក​តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ចំនួន​ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​កន្លែង​កម្សាន្ត​នានា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​សរុប​ចំនួន​៨៨០០០​នាក់ មានការ​កើនឡើង​៨,៥០% ដែល​ជា​តួលេខ​បញ្ជាក់​ឲ្យ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នៅ​តែ​បន្ត​ការ​កើនឡើង​ច្រើន​ជាង​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​នៅ​ឆ្នាំ​២០១៧ កន្លង​មក ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់ ដោយសារ​តែ​រដូវ​នេះ ជា​រដូវក្តៅ​ហើយ​គាប់​ជួន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ឈាន​ចូល​មក​ដល់​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មក​មុជទឹក​សមុទ្រ និង​ធ្វើ​ដំណើរ​មក​កម្សាន្ត​លេង​នៅ​តាម​តំបន់​រមណី​ដ្ឋា​ន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ជាង​នេះ​ទៅ​ទៀត​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​មក​ទទួលទាន​មុខម្ហូប​សមុទ្រ​ស្រស់​ៗ​ប្រកបដោយ​រសជាតិ​ឆ្ងាញ់​ពិសារ បើ​ទោះជា​មាន​តម្លៃ​ខ្ពស់​បន្តិច​ក្តី ។

ម្យ៉ាងវិញទៀត​ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​នៃ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ មាន​ឆ្នេរសមុទ្រ​ដែល​មាន​ឆ្នេរ​ខ្សាច់​ដ៏​សរ​ក្បុស​ទឹកសមុទ្រ​ថ្លា​ខៀវ នៅ​ក្រុងព្រះសីហនុ​យើង​មាន​តំបន់​ទឹកធ្លាក់​ក្បាលឆាយ នៅ​ស្រុក​កំពង់​សិលា យើង​មាន​តំបន់​ទឹកធ្លាក់​ថ្ម​រូង ។ អ្វី​ដែល​វិសេសវិសាល​នោះ នៅ​កន​នុង​លម្ហ​សមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ​យើង មាន​ប្រជុំ​កោះ​ចំនួន​៣២​កោះ​ដែល​កំពុង​តែ​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​សម្រាក​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ នៅ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ឈប់​សម្រាក ឬ​វិស្សមកាល​ផង​ដែរ ។

លោក​តាំង សុចិត្ត​គ្រឹះ​ស្នា បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈកាល​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ផ្ទះសំណាក់ និង​ស​ណ្ឋា​រ​គារ​មាន​តម្លៃ​កើនឡើង​ខ្ពស់ ដោយសារ​តែ​កំណើន​អ្នក​វិនិយោគ ជនជាតិ​បរទេស ជនជាតិ​ចិន​បាន​ជួល​ផ្ទះសំណាក់ និង​ស​ណ្ឋា​​គារ​ឲ្យ​បុគ្គលិក​ស្នាក់​នៅ​មាន​ចំនួន​ច្រើន​តែ​មិន​បាន​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឡើយ ព្រោះ​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។
មន្ត្រី​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ដែល​ប្រចាំការ​នៅ​កំពង់​ផែរ​ថ្ម ជលយាន​ស្ថិត​នៅ​ឆ្នេរ​អូរ​ឈើទាល​ក្នុង​សង្កាត់​លេខ​០៤ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ខាងលើ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទៅ​កម្សាន្ត​ដែន​កោះមាន​ចំនួន​៤០០០ ទៅ​ដល់​៤៥០០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ ដោយសារ តែ​ការ​ធ្វើ​ដំណើរ​តាម​នាវា​មាន​លក្ខណៈ​ងាយស្រួល​ប្រកបដោយ​សុវត្ថិភាព និង​នៅ​លើ​ដែន​កោះមាន​ទេសភាព​បែប​ធម្មជាតិ​បៃតង​ខ្យល់ជុំនោ នៅ​លើ​ដែន​កោះ​ត្រជាក់​បរិសុទ្ធ​លាយឡំ និង​ក្លិន​ផ្ការ​ព្រៃ​ក្រអូប​ប្រហើរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ