ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​បក្ស​ប្រឆាំង​ប្រកាស​មិន​គាំទ្រ​វេទិការ​របស់​កូនស្រី​លោក កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច​រដ្ឋ​កាលីហ្វ័​រញ្ញា​បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​ប្រជុំ​ធ្វើ​វេទិការ​របស់​កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​លោក កឹ​ម សុខា នោះ​ទេ ។…

​រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច​រដ្ឋ​កាលីហ្វ័​រញ្ញា​បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​ប្រជុំ​ធ្វើ​វេទិការ​របស់​កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​លោក កឹ​ម សុខា នោះ​ទេ ។ ការ​ប្រកាស​មិន​គាំទ្រ​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​ចំពោះ​កញ្ញា កឹ​ម មនោ​វិទ្យា នេះ​បាន​រង​នូវ​ភាព​អាម៉ាស់​ជា​ថ្មី​ម្តងទៀត​បន្ទាប់​ពី​ខ្លួន​មិន​ទទួល​បានការ​គាំទ្រ​ទាល់តែ​សោះ​ពី​លោក ចាន់ វាសនា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច ។

យោង​តាម​លោក Brady N Yong សកម្មជន​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​បាន​ប្រកាស​នៅ​លើ​ទំព័រ Facebook ថា «​វេទិកាសាធារណៈ​ជួប​ជាមួយ​កញ្ញា មនោ​វិទ្យា នៅ​ក្រុង​ឡុ​ង​ប៊ិ​ច​ជា​សញ្ញា​ថ្មី​មួយទៀត​ដែល​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ទាំងមូល​មានការ​បែកបាក់​ផ្ទៃក្នុង​ដោយ​លោក ចាន់ វាសនា ប្រធាន​នៅ​ឡុ​ង​ប៊ិ​ច​ប្រកាស​មិន​គាំទ្រ​» ។

បើ​តាម​ការ​អះអាង​របស់​សកម្មជន​ផ្សេង​ៗ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក ចាន់ វាសនា ប្រកាស​មិន​គាំទ្រ​កម្មវិធី​របស់​កញ្ញា កឹ​ម មនោ​វិទ្យា ព្រោះ​វិន័យ​ក្នុង​រចនាសម្ព័ន្ធ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បើ​សមាជិក​ណាមួយ​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីណា​ក៏​ដោយ​ត្រូវ​ទៅ​ដោយ​មាន​អតីត​តំណាងរាស្ត្រ អម​ជាមួយ​ហោច​ណាស់​ម្នាក់ ហើយ​ថា កូនស្រី​លោក កឹ​ម សុខា មិន​អាច​ធ្វើ​អ្វី​តែ​ម្នាក់ឯង​បាន​ទេ ។ ក្រុម​អតីត​សកម្មជន CNRP ចាត់​ទុក​ថា សកម្មភាព​របស់​កញ្ញា កឹ​ម មនោ​វិទ្យា ពេល​នេះ​កំពុង​ធ្វើ​ឱ្យ​ដួង​ព្រលឹង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់​ថែម​ទៀត ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ទឹក និង ប្រេង មិន​អាច​រលាយ​ចូល​គ្នា​បាន​ទេ ។ យ៉ាងណាមិញ​នៅ​ក្នុង​របស់​ដែល​ហៅ​ថា ចលនា​សាង​គ្រោះ​ជាតិ​ដែល​ទណ្ឌិត សម រ​ង្ស៊ី និង​បក្សពួក​បាន​បង្កើត​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​មានការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​រវាង​ភាគី កឹ​ម សុខា​និយម និង​ភាគី​សម រ​ង្ស៊ី និយម ។

លោក​បញ្ជាក់​ថា «​ជាក់ស្តែង​តាំងពី​កើតមក​ភាគី​ទាំង​មិន​ឯកភាព​គ្នា​ទេ ហើយ​វា យ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត ។ នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី កឹ​ម សុខា មាន​គម្រោង​ប្រជុំ​វេទិកាសាធារណៈ​មួយ​នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ។ ប៉ុន្តែ​នៅ​មុន​ថ្ងៃ​ប្រជុំ​នេះ​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​នៅ​ទីនោះ​ជា​ច្រើន ជា​ពិសេស​ប្រធាន​អតីត​បក្ស​ប្រឆាំង​ប្រចាំ​ទីក្រុង​ឡុ​ង​ប៊ិ​ច​មិន​ឯកភាព​ឲ្យ​កញ្ញា​ធ្វើ​ទេ​ដោយ​បាន​ប្រកាស​មិន​ស្វា​គម​ន៏​កញ្ញា​ឡើយ ។ ដូច្នេះ​គេ​ថា​បែកបាក់​គឺ​បែកបាក់​មែន​មិន​អាច​លាក់បាំង​បានជា​ដាច់ខាត​បើ​ឃើញច្បាស់​ទែង​នឹង​ភ្នែក​ហើយ​ហ្នឹង » ។

សូម​ជម្រាប​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​រវាង​អ្នកគាំទ្រ​លោក កឹ​ម សុខា​និង​លោក សម រ​ង្ស៊ី ដែល​បង្ហាញ​ថា​ផ្ទៃក្នុង​របស់​អតីត​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​កាលពី​ចុងឆ្នាំ​២០១៧ កន្លង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ