ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អង់គ្លេស​3​នាក់​ស្លា.ប់​ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រសួងការបរទេស​អង់គ្លេស​អះអាង​នា​យប់​ថ្ងៃ​ទី​១១ កុម្ភៈ ថា ជនជាតិ​អង់គ្លេស​៣​នាក់​ស្លាប់ ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​១​គ្រឿង​នៅ GRAND CANYON រដ្ឋ​អា​រី​ហ្សូ​ណា…

ប្រទេស​អង់គ្លេស ៖ ក្រសួងការបរទេស​អង់គ្លេស​អះអាង​នា​យប់​ថ្ងៃ​ទី​១១ កុម្ភៈ ថា ជនជាតិ​អង់គ្លេស​៣​នាក់​ស្លាប់ ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​១​គ្រឿង​នៅ GRAND CANYON រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​និរតី​សហរដ្ឋ​អា​មេ​រិ​ក ។

ឧទ្ធម្ភាគចក្រ​នេះ​ជា​របស់​ក្រុមហ៊ុន PAPILLON AIRWAYS បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ នា​វេលា​ម៉ោង​១៧​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ហើយ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ ។

ក្រសួងការបរទេស​អង់គ្លេស​ថ្លែង​ថា ខ្លួន​នឹងជួយ​ដល់​គ្រួសារ​ជន​រង​គ្រោះ និង​គ្រួសារ​ជនជាតិអង់គ្លេស​៣​នាក់​ទៀត​ដែល​រង​របួស ។ អ្នក​នាំពាក្យ​ម្នាក់​នៃ​ក្រសួង​នេះ​និយាយ​ថា យើង​នឹង​ជួយជា​ជំនួយ​ដល់​គ្រួសារ​របស់​អ្នកទេសចរ​អង់គ្លេសទាំង​៦​នាក់ ដែល​ជួប​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រនៅ​ឯ GRAND CANYON កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ហើយ​យើង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ភ្នាក់ងារ​សង្គ្រោះ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ