ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរឆក់​កាបូប​ជនបរទេស​៤​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ហើយ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ក្រុម​ចោរឆក់​កាបូប​ជនបរទេស​បួន​នាក់ ដែល​ធ្លាប់តែ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​ខេត្តកំពត និង​ទឹកដី​ខេត្ត​ព្រះ​ស៊ី​ហ​នុ នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ក្រុម​ចោរឆក់​កាបូប​ជនបរទេស​បួន​នាក់ ដែល​ធ្លាប់តែ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​ខេត្តកំពត និង​ទឹកដី​ខេត្ត​ព្រះ​ស៊ី​ហ​នុ នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ នៅ​យប់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​ខេត្តកំពត បាន​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះ​ស៊ី​ហ​នុ ។

បាន​ចុះ​ប្រតិបត្តិ​ការណ៍​បន្ត​ស្រាវជ្រាវ​ចាប់​គូកន​មុខសញ្ញា​ក្រុម​ចោរឆក់​ជនបរទេស​នៅ​ខេត្តកំពត កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ជា​លទ្ធផល​គឺ​ចាប់​បាន​២​នាក់ ១.​ឈ្មោះ តេ​ង ដា​រិ​ទ្ឋ ហៅ ម៉េ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ លំនៅ​អចិន្ត្រៃយ៍​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ។ ២.​ឈ្មោះ ហួ​ន រិ​ទ្ឋី ហៅ អឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានស្រុក​កំណើត ស្រុក​កោះកុង ខេត្តកោះកុង ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​កំពត ពី​បទ​ហឹ​ង្សា​ដោយ​ចេតនា ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា សរុប​ជនល្មើស​ដែល​ឆក់​កាបូប​ជនបរទេស​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​រហូត មក​ដល់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ កម្លាំង​សហ​ការណ៍​រវាង​សមត្ថកិច្ច​ខេត្ត​ព្រះ​ស៊ី​ហ​នុ និង​ខេត្តកំពត បង្ក្រាប​បាន​ចំនួន​៤​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ១.​ឈ្មោះ សេង ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត (​ចាប់ខ្លួន​ថ្ងៃ​ទី​៦​កុម្ភៈ​២០១៨ តុលាការ​ឃុំខ្លួន​រួច​ហើយ​) ។

២.​ឈ្មោះ សំ រតនា ហៅ ឆាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ភូមិកំណើត​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត (​ចាប់ខ្លួន​ថ្ងៃ​ទី​៩​កុម្ភៈ​២០១៨ នៅ​ភ្នំពេញ​បញ្ជូន​មក​ខេត្តកំពត​) ។ ៣.​ឈ្មោះ តេ​ង ដា​រិ​ទ្ឋ ហៅ ម៉េ​ង (​ចាប់ខ្លួន​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​២០១៨ នៅ​ក្រុង​កំពង់សោម​បញ្ជូន​មក​កំពត​) ។ ៤.​ឈ្មោះ ហួ​ន រិ​ទ្ឋី ហៅ អឿ​ន (​ចាប់ខ្លួន​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​២០១៨ នៅ​កំពង់សោម ហើយ​បញ្ជូន​មក​ខេត្តកំពត​ដែរ​) ។ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរឆក់​ទាំង​៤​នាក់ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ